ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់អ្នក​គង្វាលល្អ


« មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់អ្នក​គង្វាលល្អ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ព្រះអម្ចាស់​ជា​អ្នក​គង្វាល​ខ្ញុំដោយ ស៊ីម៉ូន ឌូវី

មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់អ្នក​គង្វាលល្អ

តើ​នៅពេល​ណាដែលអ្នក​មាន​អារម្មណ៍​ថាឯកា វង្វេង សោកសៅ ឬ​ត្រូវ​គេ​បំភ្លេច តើអ្នក​ត្រូវ​ងាកទៅ​រកការ​លួងលោម​ចិត្ត​នៅឯណា ? អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មានប្រសាសន៍ថា « ខ្ញុំ​មាន​ភាព​សុខសាន្ត​នៅក្នុង​ការដឹង​ថា ព្រះអម្ចាស់​គឺ​ជា​អ្នក​គង្វាល របស់​ខ្ញុំ » [ ទំនុក​ដំកើង ២៣:១ បាន​បញ្ជាក់​ការគូសបន្ថែម ] ហើយ​ទ្រង់​ស្គាល់ និង​មើល​ថែ​យើង​ម្នាក់ៗ » ( «Shepherding Souls »​Liahona វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១១ ) ។ កាល​អ្នក​សិក្សា សូម​ពិចារណា​ពីរបៀប​ដែលអ្នក​អាច​ស្វែងរក « ភាពសុខសាន្ត​ដ៏ឋិតថេរ » ដោយ​ដឹងថា អ្នក​គង្វាលល្អ​មាន​សេចក្ដី​ស្រឡាញ់​ផ្ទាល់ខ្លួន និង​យូរ​អង្វែង​សម្រាប់​អ្នក ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ដឹង​បាន​ដោយ​របៀបណា ថា​អ្នកគង្វាលល្អ​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ ?

នៅ​សម័យ​ព្រះគម្ពីរ ប៊ីប​អ្នក​គង្វាល​ពិត​ស្រឡាញ់ ហើយ​ថែរទាំ​ដល់​ចៀម​របស់គាត់ ។ ចៀម​នីមួយៗ​ត្រូវ​បាន​រាប់ចំនួន និង​មានឈ្មោះ ។ ជារៀង​រាល់ថ្ងៃ​អ្នកគង្វាល​នឹង​ឃ្វាល​ចៀម​របស់គាត់​ទៅ​រក​អាហារ និង​ទឹក ។ នៅពេល​ចៀម​របស់គាត់​វង្វេង​ផ្លូវ អ្នកគង្វាល​នឹង​ស្វែងរក​ពួកវា ។ នៅ​ពេល​យប់ ចៀម​ត្រូវ​បាន​ដាក់​ក្នុង​របង​ការពារ​មួយ​ដែល​ហៅ​ថា​ក្រោល​ចៀម ។ អ្នកគង្វាល​នឹង​ដេក​នៅមាត់​ទ្វារ​នៃក្រោល​ចៀម​ដើម្បី​ការពារ​ចៀម​របស់​គាត់​ពី​សត្វព្រៃ ។

អ្នកគង្វាល​កំពុង​ដឹកនាំ​ហ្វូង​ចៀម​របស់គាត់

ផ្ទុយ​ទៅ​វិញ អ្នក​ស៊ីឈ្នូល​មើលថែ​ហ្វូង​ចៀម​ដោយ​សារ​តែ​គាត់​បាន​ទទួល​ប្រាក់​កម្រៃ​ក្នុង​ការ​ធ្វើ​ការងារ​នោះ ។ គាត់​មិន​ស្រឡាញ់​ពួក​វា​នោះ​ទេ ។ នៅ​ពេល​មាន​សញ្ញា​គ្រោះថ្នាក់ អ្នក​ស៊ី​ជួល​នឹង​រត់​ចោល​ចៀម ( សូម​មើល យ៉ូហាន ១០:១២–១៣ ) ។

គូរ​តាម​រូបភាព​ដ៏​មាន​អត្ថន័យ​នេះ ដែល​ព្រះយេស៊ូវ​បាន​បង្រៀនថា ទ្រង់គឺជា​អ្នក​គង្វាលល្អ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន យ៉ូហាន ១០:១១​,១៤–១៦ ឬ​មើល​វីដេអូ​« The Good Shepherd and Other Sheep I Have » ( ៣:១៦ ) ហើយ​សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​អំពី​ព្រះយេស៊ូវ ដូច​ជា​ជា​អ្នក​គង្វាល​ល្អ ។

3:18

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​ពួកសាសន៍​លេមិន និង​សាសន៍​នីហ្វៃ​បន្ទាប់​ពី​ការ មានព្រះជន្មរស់ឡើង​វិញ​របស់​ទ្រង់ ទ្រង់​បាន​ប្រាប់​ពួកគេ​ថា​ពួកគេ​គឺជា « ចៀម​ឯ​ទៀត » ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម ( នីហ្វៃទី ៣ ១៥:២១ ) ។ លោក​បាន​ពន្យល់​ថា​នៅ​មាន « ចៀម​ឯ​ទៀត » ដែល​នឹង​ឮ ហើយ​ឃើញ​ទ្រង់​ផងដែរ ( សូម​មើលនីហ្វៃទី ៣ ១៦:១–៣ ) ។ ព្រះអង្គ​សង្រ្គោះ​បាន​ប្រកាសថា « យើង​ស្គាល់​ចៀម​របស់​យើង​ហើយ​ចៀម​ទាំង​នោះ​ត្រូវ​បាន​រាប់​ចំនួន​រួច​ហើយ » ( នីហ្វៃទី ៣ ១៨:៣១ ) ។

ត្រឡប់ទៅ​ផ្ទះ​វិញដោយ យ៉ុងសាំង គីម

សេចក្ដី​ស្រឡាញ់​របស់​អ្នកគង្វាល​ល្អ​ចំពោះ​ចៀម​របស់​ទ្រង់​ត្រូវបាន​បង្រៀន​យ៉ាង ពិរោះ​នៅក្នុង​ទំនុកដំកើង ២៣ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ថា « ទំនុកដំកើង​ជា​ទី​ស្រឡាញ់​នេះ​រំឭក​យើង​ថា ព្រះ គឺ​ជា​ព្រះ​របស់​បុគ្គល​ម្នាក់ៗ​ជានិច្ច ហើយ​ថា​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ទ្រង់​គឺ​មហិមា​ណាស់ » ( For Times of Trouble [ ២០១២ ] ២០៦ ) ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

រួច​សូម​អាន ទំនុកដំកើង ២៣:១–៤ ហើយ​ស្វែងរក​ពីរបៀប​ដែល​អ្នកគង្វាល​ល្អ​តែង​តែ​មានចិត្ត​ចង់​ថែរក្សា​អ្នក និង​អស់​អ្នក​ដែល​អ្នក​ស្រឡាញ់ ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​មាន​របៀប​ណាខ្លះ​ដែល​អ្នកគង្វាល​ល្អ​តែង​តែ​បង្ហាញ​ការ​យកចិត្ត​ទុក្ខដាក់ និង​ការ​ព្រួយ​បារម្មណ៍​ចំពោះ​អ្នក ? ពេល​អ្នក​សញ្ជឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ឬ​ស្ដាប់​ទំនុកតម្កើង « ឱ ! ព្រះទ្រង់​ឃ្វាលខ្ញុំពិត » ( ទំនុក​តម្កើង ល.រ. ៥៥ ) ឬ មើល​វីដេអូ « Good Shepherd » ( ៣:០៤ ) ។

0:0

ផ្នែក​ទី ២

តើខ្ញុំ​អាចជួយ​ក្នុងកិច្ចការ​របស់​អ្នកគង្វាល​ល្អ​ដោយ​របៀបណា ?

ប្រាកដ​ណាស់ ពួក​សាវក​ច្បាស់​ជា​មាន​អារម្មណ៍​ឯកោ​បន្ទាប់​ពី​អ្នក​គង្វាល​របស់​ពួកលោក​បាន​ចាក​ចេញ​ពី​ពួកលោក ហើយ​បាន​យាង​ទៅ​ស្ថានសួគ៌ ។ អ្នក​អាច​ស្រមៃ​ឃើញ​ពី​ការភ្ញាក់ផ្អើល និង​អំណរ​របស់​ពួកគេ​ម្តងទៀត​នៅពេល​ក្រោយមក​បានឃើញ​ទ្រង់​នៅលើ​ច្រាំង ខណៈ​ពេល​ពួកគេ​កំពុង​នេសាទត្រី ។ ពេល​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់​ដី​គោក​ពួកគេ​បាន​បរិភោគ​អាហារ​ជា​មួយ​នឹង​ទ្រង់ ។ នៅក្នុង​ឱកាស​នោះ​ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​បី​ដង បើ​គាត់​ស្រឡាញ់​ទ្រង់​ដែរ​ឬ​ទេ ? រាល់លើក​គាត់​ឆ្លើយថា ស្រឡាញ់ ។ ហើយ​រាល់​លើក​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពេត្រុស ឲ្យ​ចំណី​ចៀម ឬ​កូនចៀម​របស់​ទ្រង់ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។ សម្រាប់​ដំណើររឿង​ទាំងមូល​នៃ​បទពិសោធន៍​របស់​ពេត្រុស អ្នកអាច​មើលវីដេអូ​« Feed My Sheep » ( ៥:៤៥ ) ។

5:45

ប្រធាន ប៊ូនី អេច ខ័រដុន ជា​ប្រធាន​យុវនារី​ទូទៅ នឹង​ធ្វើការ​ដឹកនាំ​ការ​ប្រជុំ​នេះ ៖

ប្រធាន ប៊ូនី អេច ខ័រឌុន

ដោយ​បាន​ផ្តោត​ទៅលើ​ចៀម​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រាថ្នា​ឲ្យ​ពេត្រុស​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ ប្រសិនបើ​ទ្រង់​បាន​គង់​នៅ​ទី​នោះ ។ ទ្រង់​បាន​សូម​ឲ្យ​ពេត្រុស​ធ្វើ​ជា​អ្នក​គង្វាល​ម្នាក់ ។

… ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការអញ្ជើញ​ស្រដៀង​នេះ​ដល់​យើង​ឲ្យ​ផ្តល់​ចំណី​ដល់​ចៀម​របស់​ព្រះវរបិតា​យើង​តាម​មធ្យោបាយ​មួយ​កាន់តែ​បរិសុទ្ធ ហើយ​ធ្វើ​កិច្ចការ​នេះ​តាមរយៈ​ការងារ​បម្រើ [ សូមមើល Russell M. Nelson « Ministering » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០០ ] ។

ដើម្បី​ទទួល​យក​ការអញ្ជើញ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​អភិវឌ្ឍ​ដួងចិត្ត​ជា​អ្នក​គង្វាល ហើយ​យល់​អំពី​តម្រូវការ​នៃ​ចៀម​របស់​ព្រះអម្ចាស់ ។ ដូច្នេះ​តើ​យើង​ក្លាយ​ជា​អ្នក​គង្វាល​ដែល​ព្រះ​អម្ចាស់​ត្រូវការ​ឲ្យ​យើង​ប្រែក្លាយ​យ៉ាង​ដូចម្តេច ?

ដូចជា​សំណួរ​ទាំងអស់​ដែរ យើង​អាច​សម្លឹង​ទៅកាន់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​ថា—ជា​អ្នក​គង្វាល​ល្អ ។ ( « Becoming a Shepherd » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៤–៧៥ )

មាន​ពេល​មួយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ថ្នាក់​ដឹកនាំ​សាសន៍​យូដា​បាន​រិះគន់​ព្រះយេស៊ូវ​ចំពោះ​ការ​សោយ​អាហារ​ជាមួយ​នឹង​មនុស្ស​មាន​បាប ។ ជា​ការ​ឆ្លើយ​តប ទ្រង់​បាន​ចែក​ចាយ​រឿងប្រៀប​ប្រដូច​អំពី​ចៀម​ដែល​បាត់ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន លូកា ១៥:៤–៧ ដោយ​រកមើល​អ្វី​ដែល​រឿង​ប្រៀប​ប្រដូច​នេះ​អាច​បង្រៀន​អ្នក អំពី​ការអភិវឌ្ឍ​ដួងចិត្ត​របស់​អ្នក​គង្វាល ។

អ្នកគង្វាល​សុភាព ដោយ យ៉ុងស៊ុង គីម

អែលឌើរ ស្ទីវ៉ែនសុន បាន​បង្រៀន ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

បង​ប្អូន​ប្រុស​ស្រី​អើយ ឧបសគ្គ​ដ៏​ធំ​បំផុត​របស់​យើង និង​រង្វាន់​ដ៏​មហិមា​របស់​យើង​អាច​កើត​មាន​ឡើង ពេល​យើង​ផ្តល់​ការងារ​បម្រើ​ដល់​ចៀម​ដែល​បាត់ ។ សមាជិក​សាសនាចក្រ​នៅក្នុង​ព្រះគម្ពីរ​មរមន « [ បាន ] ថែទាំ​ប្រជាជន ហើយ​បាន​ផ្ដល់​ដល់​គេ​នូវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដីសុចរិត » ។ [ ម៉ូសាយ ២៣:១៨ ] ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួកគេ ហើយ​ចាំ​ថា ការងារ​បម្រើ​ត្រូវបាន « ដឹកនាំ​ដោយ​ព្រះវិញ្ញាណ…អាច​បត់បែន ហើយ…កែសម្រួល​ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីត្រូវការ​របស់​សមាជិក​ម្នាក់ៗ » « [ Ministering with Strengthened Melchizedek Priesthood Quorums and Relief Societies ] » ministering.ChurchofJesusChrist.org] ។( « Shepherding Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១២ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូមពិចារណា​ពីនរណា​ម្នាក់​ដែលអ្នកស្គាល់ ដែលអាច​មាន​អារម្មណ៍​ថា​បាន​រងរបួស មានភាព​ឯកោ ឬ​សោកសៅ ឬ​អ្នក​ដែល​ប្រហែល​ជាបាន​វង្វេង​ចេញ​ពី​ហ្វូង​ចៀម​របស់​អ្នក​គង្វាលល្អ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ដល់​បុគ្គល​ម្នាក់​នេះ​ដោយ​បេះដូង​ជា​អ្នក​គង្វាល​នោះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ បើ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​អារម្មណ៍​ថា​គ្មាន​ចំណែក​នៅក្នុង​ហ្វូង​ចៀម​ល្អ​នោះ ?

វា​អាច​មាន​ពេល​ខ្លះ​ដែល​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ចុះសម្រុង​និង « ស័ក្តិសម » ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ​ថា​ពួកគេ​មិន​មែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​ឡើយ ។ ( អ្នក​អាច​នឹង​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​ប្រភេទ​នោះ​ផង​ដែរ ) ។ មនុស្ស​ខ្លះ​មាន​អារម្មណ៍​បែបនេះ ដោយសារ​តែពួកគេ​ជាសមាជិកថ្មី មានអារម្មណ៍​ខ្មាសអៀន​ចំពោះ​ជម្រើស​ពីមុនៗ ស្លៀកពាក់ ឬ​ឥរិយាបទ​ខុសពីអ្នកដទៃ ពុះពារ​ខាង​ផ្នែក​សេដ្ឋកិច្ច ឬ​មាន​បញ្ហា​ជាមួយ​គ្រួសារ ព្រួយ​បារម្ភថា​ទីបន្ទាល់​របស់ពួកគេ​ស្ទាក់ស្ទើរ មានបញ្ហា​ផ្នែក​សុខភាព​ផ្លូវចិត្ត មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ​ខ្មាសអៀន មិនសូវសកម្ម ឬ ជនជាតិ​ភាគតិច ។

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មិន​សំខាន់ មិន​រាប់​រក ត្រូវ​គេ​វិនិច្ឆ័យ ឬ​មិន​យកចិត្ត​ទុដាក់ សូម​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដែល​ទ្រង់​អះអាង​ថា​អ្នក​មាន​តម្លៃ​ចំពោះ​ទ្រង់ ហើយ​ថា​ទ្រង់​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​ផ្នែក​មួយ ក្នុង​ហ្វូង​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០; អាលម៉ា ៣១:៣៥; អេសាយ ៤៣:៤ ) ។ នីហ្វៃ បានបង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​« យើង​ទាំង​អស់​គ្នា​ឲ្យ មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំងប្រុស និង​ស្រី …​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( នីហ្វៃទី​២ ២៦:៣៣ ) ។

រូបភាព​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​សាសនាចក្រ

ស៊ីស្ទើរ សារ៉ុន អូប៊ែង ជា​ទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ចង្អុល​បង្ហាញ​យើង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល « យើង​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បដិសេធ » ៖

ស៊ីស្ទើរ សារ៉ុន អូប៊ែង

ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​ពី​កិច្ចខិតខំ​យ៉ាង​ខ្លាំង​ដែល​ព្រះយេស៊ូវ​បាន​ឈោង​ទៅ​ជួយ​មនុស្ស​គ្រប់​ប្រភេទ ៖ អ្នក​ឃ្លង់ អ្នក​ប្រមូល​ពន្ធ កុមារ​តូចៗ ពួកកាលីឡេ ស្ត្រី​សំផឹង ពួក​ផារ៉ាស៊ី អ្នក​មាន​បាប សាសន៍​សាម៉ារី ស្ត្រីមេម៉ាយ ទាហាន​រ៉ូម អ្នក​ប្រព្រឹត្ត​សហាយស្មន់ ពួក​ពុំ​ស្អាតស្អំ​តាម​តម្រា ។ ស្ទើរតែ​គ្រប់​ដំណើររឿង ទ្រង់​បាន​ឈោង​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​ត្រូវ​គេ​បដិសេធ​ក្នុង​សង្គម​តាម​ប្រពៃណី ។ ( « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៤ )

នៅពេល​អ្នក​គិត​អំពី​កន្លែង​ផ្ទាល់ខ្លួន​របស់អ្នក​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នកគង្វាល​ល្អ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឬ​មើល​វីដេអូ « Is There a Place for Me? » ( ៣:៥៩ ) ជាមួយ​នឹង​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ ។

4:0
អែលឌើរ រ៉ូបឺត ឌី ហែល

យើង​ទាំងអស់​គ្នា​មាន​ចំណែក​ក្នុង​សហគមន៍​មួយ​នៃ​ពួកបរិសុទ្ធ យើង​ទាំងអស់​គ្នា​ត្រូវការ​គ្នា​ទៅវិញទៅមក ហើយ​យើង​ទាំងអស់​គ្នា​កំពុង​ធ្វើការ ឆ្ពោះទៅរក​គោលដៅ​ដូច​គ្នា ។ ពួកយើង​ម្នាក់​ណា​ក៏​ដោយ​ក៏​អាច​ផ្ដាច់​ខ្លួន​ចេញពី​គ្រួសារ​វួដ ដោយ​ផ្អែកលើ​ភាពខុសគ្នា​របស់​យើង​បាន​ដែរ ។ ប៉ុន្ដែ យើង​មិន​ត្រូវ​បំបិទ​ខ្លួនយើង ឬ​ផ្ដាច់​ខ្លួន​យើង​ពី​ឱកាស​ទាំងឡាយ ដោយសារតែ​ភាពខុសគ្នា ដែល​យើង​យល់ដឹង​នៅក្នុង​ខ្លួន​យើង​នោះទេ ។ ផ្ទុយទៅវិញ ចូរ​យើង​ចែកចាយ​អំណោយទាន និង​ទេពកោសល្យ​របស់​យើង​ជាមួយ​នឹង​អ្នកដទៃ ដោយ​នាំ​មក​នូវ​ភាពភ្លឺចែងចាំង​នៃ​សេចក្ដីសង្ឃឹម និង​អំណរ​ដល់​ពួកគេ ហើយ​ពេល​យើង​ធ្វើ​ដូច្នោះ នោះ​វា​នឹង​លើក​តម្កើង​ដល់​វិញ្ញាណ​របស់​យើង​ផ្ទាល់ ។ ( « Belonging to a Ward Family » Ensign ខែ មីនា ឆ្នាំ ១៩៩៦ ទំព័រ ១៦ )

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក