« ឯកសាររៀបចំសម្រាប់សិស្សមេរៀនទី ១៤ ៖ ព្រះអម្ចាស់បើកសម្ដែងបទគម្ពីរបន្ថែមទៀត » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ១៤ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្សមេរៀនទី ១៤
ព្រះអម្ចាស់បើកសម្ដែងបទគម្ពីរបន្ថែមទៀត
ប្រធាន រ័សុល អិម ណិលសុន បានលើកឡើងថា « តាមរយៈ [ ព្យាការី យ៉ូសែប ស៊្មីធ] យើងបានទទួលជាច្រើនសន្លឹកទៀត ជាងដែលយើងទទួលបានពីព្យាការីផ្សេងៗទាំងអស់ » (Catch the Wave » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៧ ) ។ ព្រះគម្ពីរដែលព្រះអម្ចាស់បានប្រទានឲ្យតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ផ្តល់ឲ្យនូវការបង្គាប់ជាសាក្សីនៃការហៅបម្រើដ៏ទេវភាពរបស់លោកក្នុងនាមជាព្យាការី ។ នៅពេលបងប្អូនសិក្សា សូមពិចារណាពីរបៀបដែលព្រះគម្ពីរបន្ថែមបានពង្រឹងការយល់ដឹង និងទីបន្ទាល់របស់បងប្អូនអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអំពីដំណឹងល្អរបស់ទ្រង់ ។
ផ្នែកទី ១
តើបងប្អូនជឿអ្វីខ្លះអំពីការបន្តប្រទានឲ្យវិវរណៈ និងព្រះគម្ពីរបន្ថែមទៀត ?
ចំពោះអ្នកសរសេរសារព័ត៌មានម្នាក់នៅរដ្ឋ ឈីកាហ្គូ ដែលបានសួរអំពីជំនឿទាំងឡាយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នោះយ៉ូសែប ស្ម៊ីធ បានប្រកាស ៖ « យើងខ្ញុំជឿចំពោះការណ៍ទាំងអស់ដែលទ្រង់បានបើកសម្តែងមក និងការណ៍ទាំងអស់បើកសម្តែងនៅពេលឥឡូវនេះ ហើយយើងខ្ញុំជឿថា ទ្រង់នឹងបើកសម្តែងនូវការណ៍ដ៏ធំ និងសំខាន់ៗជាច្រើនដែលទ្រង់ទាក់ទងនឹងនគរនៃព្រះ » ( មាត្រានៃសេចក្តីជំនឿ ១:៩ ) ។
ការជឿលើការបន្តប្រទានឲ្យវិរណៈនេះ តាមរយៈពួកព្យាការីដែលនៅរស់ គឺជាគោលលទ្ធិដ៏សំខាន់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជាការបន្ថែមទៅលើព្រះគម្ពីរបរិសុទ្ធ នោះយើងរៀននូវសេចក្តីពិតដ៏ចាំបាច់ចេញមកពីព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្តីសញ្ញា ហើយនិងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ទាំងអស់នេះយើងគោរពជាព្រះគម្ពីរ ។
ការបកប្រែព្រះគម្ពីរប៊ីបដោយយ៉ូសែប ស្ម៊ីធ គឺជាការបន្ថែមដើម្បីបញ្ជាក់វគ្គព្រះគម្ពីរជាច្រើនក្នុងគម្ពីរប៊ីប ហើយក៏ស្តារឡើងវិញនូវសេចក្តីពិតដ៏ច្បាស់ៗ និងពិសេសដែលយើងបានបាត់បង់អស់ប៉ុន្មានទំព័រនោះ ។
ផ្នែកទី ២
តើការសិក្សាគោលលទ្ធិ និងសេចក្តីសញ្ញាប្រទានពរជ័យដល់ជីវិតរបស់ខ្ញុំយ៉ាងដូចម្តេចខ្លះ ?
ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរថា « នៅសម័យដែលសាសនាចក្រនៅក្មេងខ្ចី គឺមានការថប់បារម្ភដ៏ធំដើម្បីទទួលព្រះបន្ទូលនៃព្រះអម្ចាស់អំពីគ្រប់ប្រធានបទទាក់ទិននឹងការសង្រ្គោះរបស់យើង » ( History, ១៨៣៨–១៨៥៦ [Manuscript History of the Church] volume A-១ ១៤៦ josephsmithpapers.org ) ។ ព្រះអម្ចាស់ឆ្លើយតបនឹងការចង់បានទាំងនេះយ៉ាងត្រឹមត្រូវ និងដដែលៗតាមរយៈវិវរណៈ ។
សាសនាចក្រទើបតែបង្កើតឡើងបានប្រហែលជា ១៨ ខែ នៅពេលព្យាការីបានស្នើឲ្យមានក្រុមអែលឌើរនៅក្នុងសន្និសីទក្នុងក្រុង ហៃរាំ រដ្ឋអូហៃអូ ដែលពួកគាត់បានចងក្រង និងបោះពុម្ពវិវរណៈទាំងឡាយដែលព្រះអម្ចាស់បានប្រទានឲ្យ ។ ការធ្វើបែបនោះអាចធ្វើឲ្យសមាជិកទាំងអស់ទទួលបានវិវរណៈ ហើយជួយនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ។ សមាជិកនៅឯសន្និសីទនេះបានប្រកាសពីវិវរណៈទាំងនោះថា « មានតម្លៃជាងទ្រព្យសម្បត្តិទាំងឡាយនៃផែនដីទាំងមូល » ( Minute Book 2 ទំព័រ ១៨ លើគេហទំព័រ josephsmithpapers.org ) ។ មួយរយៈខ្លីក្រោយមក វិវរណៈនេះត្រូវបានបោះពុម្ពនៅក្នុងសៀវភៅដែលបានហៅថា ព្រះគម្ពីរនៃបទបញ្ញត្តិ ។ ក្រោយមក វិវរណៈនេះ និងវិវរណៈបន្ថែមត្រូវបានបោះពុម្ពចេញជាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។
សេចក្តី បុព្វកថានៃព្រះគម្ពីគោលលទ្ធិ និងសេចក្តីសញ្ញា ជួយយើងឲ្យយល់ពីមូលហេតុដែលការចងក្រងវិវរណៈទាំងឡាយគឺមានតម្លៃខ្លាំង ៖ « សារលិខិត ការព្រមាន និងការអញ្ជើញគឺជាប្រយោជន៍ដល់មនុស្សទាំងអស់ ហើយមាននូវការអញ្ជើញដល់មនុស្សទាំងអស់គ្រប់ទីកន្លែងឲ្យស្តាប់សំឡេងនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដោយការនិយាយទៅកាន់ពួកគេពីរូបកាយខាងសាច់ឈាម និងសេចក្តីសង្រ្គោះដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ » ( បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤–៣៦ ) ។
នៅអំឡុងពេលសន្និសីទពួកអែលឌើរ នោះយ៉ូសែប បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១ ។ វាគឺជាបុព្វកថារបស់ព្រះអម្ចាស់ដោយព្រះអង្គផ្ទាល់ចំពោះវិវរណៈនេះ ។
ផ្នែកទី ៣
តើការបកប្រែដោយយ៉ូសែប ស្ម៊ីធ និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា បានបន្ថែមដល់ការយល់ដឹងពីព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់អ្វីខ្លះ ?
ព្យាការី យ៉ូសែប ស៊្មីធ បានបង្ហាញសេចក្តីស្រឡាញ់ដ៏ធំមហិមាចំពោះព្រះគម្ពីរប៊ីបពេញមួយជីវិតរបស់លោក ។ ទោះជាយ៉ាងណាក្តី លោកបានដឹងថា អត្ថបទខ្លះមានបញ្ហា ។ លោកបានមានប្រសាសន៍ថា
ខ្ញុំជឿលើព្រះគម្ពីរប៊ីបដូចដែលបានអាន នៅពេលដែលការសរសេរនោះចេញមកពីប៊ិចរបស់អ្នកសរសេរដើម ។ អ្នកបកប្រែមិនចេះជ្រៅជ្រះ អ្នកប្រែភាសាខ្វះការយកចិត្តទុកដាក់ ឬការតាក់តែង និងសង្ឃពុករលួយបានធ្វើឲ្យមានការខុសឆ្គងជាច្រើន ។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៧ )
នៅដើមរដូវក្ដៅ ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមទទួលការបំផុសគំនិតឲ្យបកប្រែព្រះគម្ពីរប៊ីប ។ លោកមិនបានបកប្រែព្រះគម្ពីរប៊ីបចេញពីភាសាដើមទៅភាសាផ្សេងនោះទេ ហើយក៏មិនមានចំណារគម្ពីរប៊ីបដើមមកបកប្រែនោះដែរ ។ ផ្ទុយទៅវិញ យ៉ូសែប បានអាន ហើយសិក្សាវគ្គបទគម្ពីរចេញមកពីព្រះគម្ពីរប៊ីបកំណែស្តេចជេមស៍ ហើយក៏ធ្វើការកែតម្រូវ និងបន្ថែមដូចដែលបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។
កំណែមួយចំណែកដែលព្យាការីបានទទួលការបំផុសគំនិត អាចរកបាននៅក្នុងលេខសម្គាល់ និងសេចក្តីបន្ថែមនៃកំណែនៃព្រះគម្ពីរប៊ីប និងក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា គឺជាបណ្តុំនៃអត្ថបទដែលបានបំផុសគំនិតដែលបានបញ្ជាក់ និងបន្ថែមដល់ការយល់ដឹងពីដំណឹងល្អរបស់យើង ។ គម្ពីរម៉ូសេគឺបានតាក់តែងឡើងដោយដកស្រង់ចេញពីការបកប្រែរបស់យ៉ូសែ ស្ម៊ីធ ពីជំពូកប្រាំមួយដំបូងនៃគម្ពីរលោកប្បត្តិក្នុងព្រះគម្ពីរប៊ីប ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ គឺជាផ្នែកមួយនៃការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃ ម៉ាថាយ ២៣ និង ២៤ ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ និង មាត្រានៃសេចក្តីជំនឿ គឺជាចំណែកនៃទីបន្ទាល់របស់យ៉ូសែប និងការប្រកាសពីជំនឿទាំងឡាយ ។
ព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមាក៏មានការសរសេរមួយចំនួនរបស់លោកអយ្យកោអ័ប្រាហាំផងដែរ ។ នៅរដូវក្ដៅ ឆ្នាំ ១៨៣៥ បុរសម្នាក់មានឈ្មោះថា ម៉ៃគល ឆានលឺ បានមកដល់ក្រុង ខឺតឡង់ រដ្ឋអូហៃអូ ព្រមជាមួយសាកសពមូមីបួន និងរមូលក្រដាសបុរាណជាឯកសារប្របុសដែលបានរកឃើញនៅក្រុង ធីប៊ីស ប្រទេសអេហ្សីប ។ ព្យាការី យ៉ូសែប ស៊្មីធ ពិនិត្យមើលរមូលក្រដាសជាឯកសារប្របុស ហើយបន្ទាប់ពីការបកប្រែ លោកបានប្រកាសថា « អក្សរ ឬវត្ថុលេខមួយចំនួន មួយមាននូវការសរសេររបស់អ័ប្រាហាំ ផ្សេងទៀតមានការសរសេររបស់យ៉ូសែបនៃស្រុកអេហ្សីព » ( History ឆ្នាំ ១៨៣៨–១៨៥៦ វ៉ុល B-១ [ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៣៤–ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៨៣៨ ] ទំព័រ ៥៩៦ ) ។ ដោយមានជំនួយពីសមាជិកនៃសាសនាចក្រ ព្យាការីបានទិញសាកសពទាំងនោះ រមូលក្រដាសជាឯកសារប្របុសចំនួនពីរ និងភាគខ្លះនៃឯកសារប្របុស ។ លោកបានបកប្រែការសរសេរមួយផ្នែករបស់អ័ប្រាហាំ ដោយអំណោយទាន និងព្រះចេស្តារបស់ព្រះ ហើយក្រោយមកបានបោះពុម្ពការបកប្រែទាំងនេះនៅក្នុងសារព័ត៌មានដំបូងរបស់សាសនាចក្រ ឈ្មោះថា Times and Seasons ទៅជាគម្ពីរអ័ប្រាហាំ ។
ផ្នែកទី ៤
តើគម្ពីរអ័ប្រាហាំគឺជាអ្វី ?
គម្ពីរអ័ប្រាហាំគឺជាសៀវភៅព្រះគម្ពីរមួយដែលប្រាប់ដំណើររឿងជាថ្មីនៃផ្នែកខ្លះ នៃជីវិតរបស់ព្យាការីសម័យដើមតាមការរៀបរាប់របស់លោកផ្ទាល់ ។ វាប្រាប់ពីបំណងប្រាថ្នារបស់លោកដើម្បី « ធ្វើជាអ្នកដើរតាមសេចក្ដីសុចរិត » ( អ័ប្រាហាំ ១:២ ) និងការទុកចិត្តដែលលោកមានចំពោះព្រះអម្ចាស់ ដែលទ្រង់បានសង្រ្គោះលោកដោយអព្ភូតហេតុ បន្ទាប់ពី « ឪពុក » លោកបានប្រគល់លោកដើម្បីថ្វាយដង្វាយដោយសង្ឃផារ៉ោន ( សូមមើល អ័ប្រាហាំ ១:៥–៧, ៣០ ) ។ គម្ពីរនេះក៏បង្រៀនពីសេចក្តីពិតដ៏មានតម្លៃជាច្រើនទាក់ទងនឹងសេចក្តីសញ្ញារបស់អ័ប្រាហាំ ជីវិតមុនឆាកជីវិតនេះ ជោគវាសនាដ៏នៅអស់កល្បជានិច្ចនៃវិញ្ញាណទាំងឡាយ ការតែងតាំងពីមុនកំណើតលោកីយ៍ ក្រុមប្រឹក្សានៅស្ថានសួគ៌ និងគោលបំណងនៃជីវិតនេះ ហើយនិងការដាក់ផែនការ និងការបង្កបង្កើតផែនដី ។ អ្វីដែលសំខាន់បំផុត វាថ្លែងជាទីបន្ទាល់ដល់ព្រះយេស៊ូវគ្រីស្ទ—ភាពមហិមានៃព្រះជន្មមុនជីវិតលើផែនដីរបស់ទ្រង់ សេចក្តីមេត្តាកុរណា និងព្រះចេស្តារបស់ទ្រង់ ដើម្បីរំដោះបុត្រាបុត្រីរបស់ព្រះ និងតួនាទីដ៏សំខាន់របស់ទ្រង់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
ប្រធានបទដូចខាងក្រោមថ្លែងពីអ្វីដែលយើងធ្វើ ហើយមិនបានដឹងអំពីការចេញមកនៃគម្ពីរអ័ប្រាហាំឡើយ ។
គម្ពីរអ័ប្រាហាំ និងពិភពលោកពីបុរាណ
គម្ពីរអ័ប្រាហាំគឺស្របគ្នាយ៉ាងខ្លាំងនឹងអ្វីដែលពួកអ្នកប្រាជ្ញបានរៀនអំពីពិភពលោកពីបុរាណ ។ ចំណេះវិជ្ជាមួយចំនួននេះមិនទាន់បានរកឃើញនៅឡើយទេ ហើយក៏មិនទាន់បានល្បីនៅក្នុងជំនាន់របស់យ៉ូសែប ស្ម៊ីធ ដែរ ។ ឧទាហរណ៍ នៅគ្រាមួយ គេបានគិតថា ពួកសាសន៍អេហ្សីប មិនបានអនុវត្តការបូជាមនុស្ស ដូចដែលបានពិពណ៌នានៅក្នុងគម្ពីរអ័ប្រាហាំឡើយ ( សូមមើល អ័ប្រាហាំ ១:៨–១៥; « A Facsimile from the Book of Abraham » No. ១ ) ។ ឥឡូវនេះ ការរកឃើញខាងប្រវត្តិសាស្ដ្រថ្មីៗនេះបញ្ជាក់ថា ពួកគេបានធ្វើ ហើយថា វាត្រូវបានដឹកនាំប្រឆាំងនឹងអ្នកទាំងឡាយណាដែលប្រឈមមុខនឹងការអនុវត្តរបស់សាសនារបស់ពួកសាសន៍អេហ្សីប ដូចជា កូនស្រីរបស់ អូណៃតា ដោយយោងតាម អ័ប្រាហាំ ១:១១បានប្រាប់ ។
ពួកអ្នកប្រាជ្ញក៏បានរកឃើញផងដែរថា ការបូជាធ្វើឡើងមិនត្រឹមតែក្នុងប្រទេសអេហ្សីបទេ ប៉ុន្តែក៏នៅតាមតំបន់ដែលនៅក្រោមឥទ្ធិពលរបស់ពួកអេហ្សីបផងដែរ ( សូមមើល អ័ប្រាហាំ ១:១, ៥–១១ ) ។ គម្ពីរអ័ប្រាហាំយោងទៅ « ទួលវាលអូលីសេម » នៅជិតដែនដីអ៊ើរ និងហារ៉ាន ( សូមមើលអ័ប្រាហាំ ១:១០ ) ។ ឈ្មោះទីកន្លែងនេះគឺគ្មាននរណាស្គាល់នៅក្នុងសម័យរបស់យ៉ូសែប ស្ម៊ីធ នោះទេ ។ ទោះជាយ៉ាងក្តី អត្ថបទពីបុរាណត្រូវបានរកឃើញចាប់តាំងពីពេលនោះមក ស្តីអំពីទីកន្លែងដែលមានឈ្មោះថា យូលីសហ៊ីម ជិតហារ៉ាន ដែលអាចនឹងត្រូវគ្នាជាមួយទីក្រុងដែលបានចែងនៅក្នុងគម្ពីរអ័ប្រាហាំ ។ អត្ថបទបុរាណមួយចំនួនក៏សំដៅទៅលើការបង្រៀនរបស់ពួកសាសន៍អេហ្សីបដោយការប្រើតារាសាស្រ្តផងដែរ ( សូមមើលអ័ប្រាហាំ ៣:១–១៥; « Facsimile » No. ៣ ) ។ ឯកសារបុរាណផ្សេងទៀតរៀបរាប់ពីការនិមិត្តរបស់អ័ប្រាហាំ អំពីការបង្កបង្កើត និងពិពណ៌នាអំពីក្រុមប្រឹក្សានៅស្ថានសួគ៌ ដែលជាទីការបង្កបង្កើតមនុស្សត្រូវបានពិពណ៌នា និងត្រូវបានដាក់ផែនការ ( សូមមើល អ័ប្រាហាំ ៣:២៣–២៥; ៤:២៦–២៧ ) ។ ភាពជាប់លាប់ទាំងនេះគឺបង្ហាញពីភាពត្រឹមត្រូវនៃគម្ពីរអ័ប្រាហាំ ។
សម្រាប់ព័ត៌បន្ថែម សូមមើលផងដែរ «Translation and Historicity of the Book of Abraham » ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org; ដានីយ៉ែល ស៊ី ភីធឺសិន « News from Antiquity » Ensign ខែ មករា ឆ្នាំ ១៩៩៤ ទំព័រ ១៦–២១ និង ឃែរី មួលស្តេន « Egyptian Papyri and the Book of Abraham: A Faithful, Egyptological Point of View » នៅក្នុងការកែសម្រួល រ៉ូប៊ឺត អិល មីលីត No Weapon Shall Prosper: New Light on Sensitive Issues ( ឆ្នាំ ២០១១ ) នៅលើគេហទំព័រ rsc.byu.edu ។
ចំណារស្លឹកប្របុសរបស់ពួកអេហ្សីប
បន្ទាប់ពីមរណភាពរបស់យ៉ូសែប ស្ម៊ីធ នៅទីបំផុតក្រុមគ្រួសាររបស់គាត់បានលក់សាកសពមុំាមី និងចំណារឯកសារប្របុសចោល ។ ចំណារភាគច្រើនគឺត្រូវបានសន្មតថា ត្រូវបានបំផ្លាញនៅក្នុងអគ្គីភ័យដ៏ធំនៅក្នុងទីក្រុងឈីកាហ្គោ នាឆ្នាំ ១៨៧១ ។ ទោះជាយ៉ាងណាក្តី ក្នុងឆ្នាំ ១៩៦៧ សារមន្ទីរសិល្បៈមេត្រូផូលីធេន ក្នុងទីក្រុងនូវយ៉ោក បានប្រគល់ឯកសារប្របុសមកឲ្យសាសនាចក្រវិញ ដែលជាកម្មសិទ្ធិរបស់ព្យាការី យ៉ូសែប ស៊្មីធ ។ បំណែកទាំងនេះត្រូវបានរកឃើញថាមានតាំងពីពីរបីសតវត្សពីមុនកំណើតព្រះគ្រីស្ទ យូរយារពីមុនអ័ប្រាហាំបានរស់នៅ ។
ក្រុមពួកអ្នករិះគន់បានព្យាយាមប្រើកាលបរិច្ឆេទបំណែករបស់ឯកសារប្របុស ដើម្បីធ្វើឲ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃគម្ពីរអ័ប្រាហាំ ។ ទោះជាយ៉ាងណាក៏ដោយ បំណែកឯកសារប្របុសមិនមានកាលបរិច្ឆេទដល់សម័យរបស់អ័ប្រាហាំ ដើម្បីឲ្យគម្ពីរអ័ប្រាហាំមានភាពត្រឹមត្រូវ ។ អត្ថបទពីបុរាណ ជាញឹកញាប់តែងត្រូវបានប្រើជាច្បាប់ចម្លង ឬច្បាប់ចម្លងចេញពីច្បាប់ចម្លង ។ ឧទាហរណ៍ សាស្ដ្រាស្លឹករឹតដែលមានវ័យចំណាស់ជាងគេនៃគម្ពីរប៊ីប មានអាយុកាលរាប់សតវត្សរ៍បន្ទាប់ពីវាបានសរសេរតាំងពីបុរាណកាលមក ( សូមមើល John Gee, A Guide to the Joseph Smith Papyri [ ឆ្នាំ ២០០០ ] ទំព័រ ២៣–២៥ នៅលើគេហទំព័រ scholarsarchive.byu.edu; ឃែរី មួលស្តេន « Egyptian Papyri and the Book of Abraham: Some Questions and Answers » Religious Educator, វ៉ុល ១១ ល.រ. ១ [ ឆ្នាំ ២០១០ ] ទំព័រ ៩១–១០៨ ) ។
មានបុគ្គលមួយចំនួនក៏រិះគន់គម្ពីរអ័ប្រាហាំ ពីព្រោះការបកប្រែតាមបែបសម័យទំនើបចេញពីបំណែកឯកសារប្របុស ដែលមានអត្ថបទទាក់ទងទៅនឹងពិធីបុណ្យសពរបស់ពួកសាសន៍អេហ្សីប មិនត្រូវគ្នានឹងអត្ថបទនៃគម្ពីរអ័ប្រាហាំ ។ វាអាចមានហេតុផលពីរបីយ៉ាងចំពោះរឿងនេះ ។
បំណែកឯកសារប្របុសមួយមាននូវបំណែករូបភាពដែលឥឡូវនេះគឺជាសំណៅចម្លង ១ នៅក្នុងគម្ពីរអ័ប្រាហាំ ។ មនុស្សមួយចំនួនបានសន្មតថា អត្ថបទសរសេរជិតៗរូបភាពនេះ ច្បាស់ជាមានប្រភពមកពីអ្វីដែលយ៉ូសែប ស្ម៊ីធ បានបកប្រែគម្ពីរអ័ប្រាហាំហើយ ។ ទោះជាយ៉ាងណាក្តី វាជារឿងធម្មតាដែលឃើញរូបភាពផ្ទាំងចំណាររបស់ពួកអេហ្សីប នៅឆ្ងាយពីអត្ថបទដែលបានពិពណ៌នាអំពីវា ។ សាក្សីដែលបានឃើញដោយផ្ទាល់ភ្នែកបានពិពណ៌នាថា « កំណត់ត្រាជាច្រើនដែលបានសរសេរនៅលើឯកសារប្របុស » រួមទាំង « ដុំរមូលវែង » ឬ « ដុំរមូល » ជាច្រើននៃឯកសារប្របុស ( សូមមើល John Gee, An Introduction to the Book of Abraham [ ឆ្នាំ ២០១៧ ] ទំព័រ ៥ ) ។ ខណៈពេលដែលកំពុងបកប្រែ ព្យាការី យ៉ូសែប ស៊្មីធ អាចបានកំពុងធ្វើការជាមួយផ្នែកខ្លះដែលក្រោយមកត្រូវបានបំផ្លាញចោល ។ ហេតុដូច្នោះហើយ យើងពុំបានដឹងថាតើផ្នែកណាមួយនៃផ្ទាំងចំណារដែលយ៉ូសែប បានប្រើនៅក្នុងដំណើរការបកប្រែនោះទេ ។
អ្នកខ្លះបានផ្តល់យោបល់ថា ប្រហែលជាគម្ពីរអ័ប្រាហាំ ឬផ្នែកខ្លះនៃគម្ពីរនេះ មិនបានមកពីការបកប្រែពិតប្រាកដនៃចំណារនេះទេ ។ តាមរយៈទស្សនវិស័យនេះ ការសិក្សារបស់យ៉ូសែប ពីអក្សរបុរាណរបស់អេហ្សីប អាចនាំឲ្យមានវិវរណៈអំពីព្រឹត្តិការណ៍សំខាន់ៗ និងការបង្រៀននៅក្នុងជីវិតរបស់អ័ប្រាហាំ ស្រដៀងគ្នានឹងរបៀបដែលព្យាការីបានទទួលគម្ពីរម៉ូសេ ខណៈពេលកំពុងសិក្សាគម្ពីរប៊ីបដែរ ។ ទាំងព្រះអម្ចាស់ ទាំងយ៉ូសែប ស្ម៊ីធ មិនបានពន្យល់អំពីដំណើរការនៃរបៀបដែលគម្ពីរអ័ប្រាហាំបានត្រូវបកប្រែនោះទេ ។
សាក្សីមួយមកពីព្រះ
គម្ពីរអ័ប្រាហាំគឺជាអំណោយទានមួយមកពីព្រះ ។ ដូចជាគម្ពីរដទៃទៀតដែរ សេចក្តីជំនឿទៅលើសេចក្តីពិតនៃខ្លឹមសារនៃគម្ពីរអ័ប្រាហាំគឺជាបញ្ហាសំខាន់នៃសេចក្តីជំនឿ ។ សាក្សីដ៏ទេវភាពនៃការបង្រៀនរបស់គម្ពីរនេះ តាមរយៈការសិក្សាព្រមជាមួយការអធិស្ឋាន និងវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធ គឺជាភស្តុតាងដ៏មហាអស្ចារ្យដែលបញ្ជាក់ថាវាជាការពិត ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាលកំពុងបម្រើក្នុងគណៈប្រធានទីមួយ បានថ្លែងទីបន្ទាល់ថា « មានប្រភពមួយនៃសេចក្តីពិតដែលពេញលេញត្រឹមត្រូវ និងមិនចេះរលួយ » ។ ប្រភពនោះគឺជាព្រះវរបិតាសួគ៌របស់យើងដ៏មានព្រះប្រាជ្ញាវាងវៃ និងជ្រាបស្គាល់ទាំងអស់ » ( « What Is Truth? » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] ទំព័រ ៥ គេហទំព័រ speeches.byu.edu ) ។