២០២០
សួស្ដី​មកពី​ប្រទេស​អាល្លឺម៉ង់ !
ខែ មិថុនា ឆ្នាំ ២០២០


សួស្ដី​មកពី​ប្រទេស​អាល្លឺម៉ង់ !

Hello from Germany

ជម្រាបសួរ​ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

សូម​ចូលរួម​ជាមួយ​ពួកយើង ពេល​យើង​ទៅ​លេង​ប្រទេស​អាល្លឺម៉ង់ !

ប្រទេស​អាល្លឺម៉ង់Deutschland គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អ៊ឺរ៉ុប​កណ្ដាល ។ វា​មាន​ព្រៃ និង​ស្ទឹង ភ្នំ និង​មាត់សមុទ្រ ព្រមទាំង​ភូមិ និង​ទីក្រុង​ធំៗ ។ មាន​កុមារ​ប្រហែល​ជា ១៣ លាន​នាក់​រស់នៅ​ប្រទេស​អាល្លឺម៉ង់ ។

ប្រទេស​អាល្លឺម៉ង់​មាន​ប្រាសាទ​ថ្ម​ប្រហែល​ជា ២០០០០ ប្រាសាទ​ ។ ប្រាសាទ​ជា​ច្រើន​មាន​អាយុ​រាប់រយ​ឆ្នាំ ។ នេះ​គឺ​ជា​ប្រាសាទ​ដ៏​ល្បី​មួយ​ហៅថា ណីសវ៉ានស្ទេន ។

ជ្រក់ស្ពៃក្ដោប​សរសៃៗ សាច់ក្រក និង Spätzle ( មី ) ជា​ម្ហូប​ដ៏​មាន​ប្រជាប្រិយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ។

មាន​ព្រះវិហារ​បរិសុទ្ធ​ពីរ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ។ មួយ​គឺ​នៅក្នុង​ទីក្រុង​ហ្វ្រីប៊ើត និង​មួយ​ទៀត​នៅក្នុង​ទីក្រុង​ហ្វ្រែងហ្វើត ជា​កន្លែង​ដែល​ក្មេងប្រុស​នេះ​នៅ ។ ស្លាក​នោះ​សរសេរ​ថា « Tempel der Kirche Jesu Christi der Heiligen der Letzten Tage » ​( ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ) ។

កុមារី និង​កុមារា​រីករាយ​ក្នុង​ការចូលរួម​នៅ​ថ្នាក់​បឋមសិក្សា ។

ប្រទេស​អាល្លឺម៉ង់​ល្បី​ខាង​ផ្សារ​គ្រីស្ទម៉ាស​របស់គេ ។ គ្រួសារ​ចូលចិត្ត​មើល​ភ្លើង​ស្អាតៗ និង​ញ៉ាំ​ចំណី​ឆ្ងាញ់ៗ !

នេះ​ជា សៀវភៅ​ណែនាំ​សម្រាប់​កុមារ ជា​ភាសា​អាល្លឺម៉ង់ ។ កុមារៗ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កំពុង​ប្រើប្រាស់​វា​ដើម្បី​រៀន និង​រីកចម្រើន។ តើ​ប្អូនៗ​កំពុង​ប្រើប្រាស់​សៀវភៅ​ណែនាំ​សម្រាប់​កុមារ​យ៉ាង​ដូចម្ដេច​ដែរ នៅកន្លែង​ដែល​ប្អូនៗ​រស់នៅ ?

នៅ​ថ្ងៃ​ដំបូង​នៃ​សាលា​បឋម​សិក្សា កុមារ​ម្នាក់ៗ​ទទួល​បាន​កាបូប​ស្ពាយ​មួយ កូនកាបូប​ដាក់​ខ្មៅដៃ​មួយ និង « កញ្ចប់​រាង​សាជី​របស់​សាលា » មួយ ( SchultüteZuckertüte ) ដែល​មាន​ពេញ​ដោយ​នំ​ចំណី និង​អំណោយ​តូចៗ ។

សូម​ជួប​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​របស់​យើង​មក​ពី​ប្រទេស​អាល្លឺម៉ង់ !

រឿង​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ​មកពី​ព្រះគម្ពីរ​មរមន​គឺ​ពេល​ដែល​ព្រះគ្រីស្ទ​យាងមក ហើយ​បង្រៀន​ប្រជាជន ។ ខ្ញុំ​ចង់​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះគ្រីស្ទ​ដែល​មិន​ឲ្យ​ធ្វើ​ការវិនិច្ឆ័យ ។ កាលដែល​ខ្ញុំ​អាន​ការបង្រៀន​របស់​ព្រះអម្ចាស់​កាន់តែ​ច្រើន នោះ​ខ្ញុំ​កាន់តែ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់ និង​ភាពសុខសាន្ត ។

លេឡា អេ អាយុ ១០ ឆ្នាំ ទីក្រុង​ហ្វ្រេនខូនៀ ប្រទេស​អាល្លឺម៉ង់

ខ្ញុំ​ដឹង​ថា ប្រសិន​បើ​ខ្ញុំ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​ខ្ញុំ​មាន​នូវ​ការអះអាង​បញ្ជាក់ និង​សុវត្ថិភាព​នៃ​ការបន្ត​នៅលើ​ផ្លូវ​ដែល​នាំ​ទៅរក​ព្រះ ។ ខ្ញុំ​តែងតែ​អាច​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​អ្វីមួយ​ត្រឹមត្រូវ​ពេល​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ខេលិប អេ អាយុ ១២ ឆ្នាំ ទីក្រុង​ហ្វ្រេនខូនៀ ប្រទេស​អាល្លឺម៉ង់

តើ​ប្អូន​មក​ពី​ប្រទេស​អាល្លឺម៉ង់​ឬ ? សូម​សរសេរ​មក​កាន់​ពួកយើង ! ពួក​យើង​ចង់​ឮ​ពី​ប្អូនៗ ។

សូម​អរគុណ​សម្រាប់​មក​ការទស្សនា​ប្រទេស​អាល្លឺម៉ង់​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !

រចនា​រូបភាព​ដោយ ខាធី ម៉ាក់ឌី រូបថត​នៃ​ក្មេង​ប្រុស​នៅខាង​មុខ​ព្រះវិហារ​បរិសុទ្ធ​​ហ្វ្រែងហ្វើត​អាល្លឺម៉ង់ ចុះហត្ថលេខា​ដោយ ហ្វើរណានដា រូដឡូហ្វ រូបថត​ស្តុក​ដោយ AdobeStock និង Getty Images