ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះចង្អុលបង្ហាញខ្ញុំទៅរកព្រះគ្រីស្ទដោយរបៀបណា ?
អាលម៉ា ១៣–១៦ថ្ងៃទី ១៥–២១ ខែ មិថុនា
រៀបចំ
អាលម៉ា និងអាមូលេកត្រូវបានហៅ និងរៀបចំដោយព្រះអម្ចាស់ដើម្បីបង្រៀនបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល អាលម៉ា ១៣:៣ ) ។ ពួកលោកក៏ត្រូវបាន « តែងតាំងឡើងដោយពិធីបរិសុទ្ធ » ( អាលម៉ា ១៣:៨ ) ។ ពិធីបរិសុទ្ធនេះ និងដទៃទៀតត្រូវបានផ្ដល់ឲ្យ ដើម្បីយើងអាចដឹងថាត្រូវរកការផ្ដាច់បាបរបស់យើងនៅឯណា ( សូមមើល អាលម៉ា ១៣:១៦ ) ។ ពិធីបរិសុទ្ធទាំងអស់ចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកអាចរៀបចំដើម្បីទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះរបស់ដំណឹងល្អដោយរបៀបណា ?
ប្រែចិត្ត
ការប្រែចិត្តបង្វែរចិត្តយើងទៅកាន់ព្រះអង្គសង្គ្រោះ ។ ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះផ្ដោតគំនិតយើងទៅលើព្រះគ្រីស្ទ និងព្រះគុណរបស់ទ្រង់ ដើម្បីយើងអាចត្រឡប់ទៅកាន់ទ្រង់វិញ ( សូមមើល អាលម៉ា ១៣:១៦ ) ។
ទទួលបាន
ព្រះអម្ចាស់ប្រទានពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ដើម្បីយើងអាចដកបទពិសោធន៍នូវ « ព្រះចេស្ដានៃព្រះគ្រីស្ទក្នុងការសង្គ្រោះ » ( អាលម៉ា ១៥:៦ ) ។
តើពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះណាដែលអ្នកបានទទួល ហើយតើពិធីបរិសុទ្ធទាំងនោះបាននាំអ្នកឲ្យខិតជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?