២០២០
ទីប្រជុំជន​អូកលែន ( សុសគ្វីហាណា ) រដ្ឋ​ផែនសីលវេញ៉ា ស.រ.អា.
ខែ មិថុនា ឆ្នាំ ២០២០


សាសនាចក្រ​នៅទីនេះ

ទីប្រជុំជន​អូកលែន រដ្ឋ​ផែនសីលវេញ៉ា ស.រ.អា.

oakland township home

រូបថត​ដោយ ឡេសលី និលសុន

ផ្ទះ​នៅឯ​ទីតាំង​នៃ​ការស្ដារ​បព្វជិតភាព​ឡើងវិញ​នេះ គឺជា​ការសាងសង់​ឡើងវិញ​នូវ​ផ្ទះ​របស់​យ៉ូសែប និង​អិមម៉ា នៅក្នុង​ភូមិ​ហាម៉ូនី ដែល​ឥឡូវ​នេះ​ស្គាល់​ថា​ជា ទីប្រជុំជន​អូកលែន ។

១០

វួដ និង​សាខា​ទាំងឡាយ រួមទាំង​សាខា​​សុសគ្វីហាណា នៅក្នុង​ស្តេក​ស្ក្រេនថុន ផែនសីលវេញ៉ា ។

២៦០

គីឡូម៉ែត្រ ពី​ទីតាំង​នៃ​ការស្ដារ​បព្វជិតភាព​ឡើងវិញ ទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ាលម៉ៃរ៉ា នូវ យ៉ោក ។

​១៥

វិវរណៈ​ត្រូវបាន​ទទួល​នៅក្នុង​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសីលវេញ៉ា ដែល​មាន​បញ្ចូល​ទៅក្នុង​ព្រះគម្ពីរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

​ប្រហែល ៧០

ភាគរយ​នៃ​ព្រះគម្ពីរ​មរមន​ត្រូវបាន​បកប្រែ​នៅក្នុង​ផ្ទះ​របស់​យ៉ូសែប និង​អិមម៉ា ។

ឆ្នាំ ១៨០៤

អិមម៉ា ហេល ( ក្រោយមក​រៀបការ​ជាមួយ​យ៉ូសែប ស្ម៊ីធ ) បាន​កើត​នៅក្នុង​ភូមិ​ហាម៉ូនី ។

ឆ្នាំ ១៨២៩

យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន​មក​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ក្រោយមក ពេត្រុស យ៉ាកុប និង យ៉ូហាន ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​ដល់​ពួកលោក ។

ឆ្នាំ ១៩៦០

បូជនីយដ្ឋាន​ទុក​ជា​ការគោរព​ដល់​ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព ត្រូវបាន​សាងសង់​នៅ​ទីតាំង​នេះ ។

ឆ្នាំ ២០១៥

ប្រធាន រ័សុល អិម ណិលសុន ឧទ្ទិស​ឆ្លង​ទីតាំង​នៃ​ការស្ដារ​បព្វជិតភាព​ឡើងវិញ ។