២០២០
ការទទួល​បាន​ទីបន្ទាល់​មួយ​នៅ​ជុំវិញ​ពិភពលោក
ខែ មិថុនា ឆ្នាំ ២០២០


ការទទួល​បាន​ទីបន្ទាល់​មួយ​នៅ​ជុំវិញ​ពិភពលោក

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា.

នេះ​គឺ​ជា​រឿង​អំពី​របៀប​ដែល​ខ្ញុំ​បាន​ចូល​​​សាសនាចក្រ ហើយ​គ្រួសារ​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​សកម្ម​នៅក្នុង​ដំណឹង​ល្អ ។

រូបភាព
temples around the world

រចនា​រូបភាព​ដោយ ផលលីន ហ្គ្រេសុន

ខ្ញុំ​បាន​កើត​នៅ​ប្រទេស​អេស្ប៉ាញ ហើយ​បាន​រស់នៅ​ទីនោះ​អស់​ប្រាំបី​ឆ្នាំ ។ យើង​មិន​បាន​ទៅ​ព្រះវិហារ​ច្រើន​ទេ ដូច្នេះ​ខ្ញុំ​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​ខ្ញុំ​អាយុ​ប្រាំបី​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ជ្រមុជ​ទឹក ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​សួរ​ឪពុក​ម្ដាយ​ខ្ញុំ​ថា​ហេតុ​អ្វី​យើង​មិន​ទៅ​ព្រះវិហារ​ទៀត និង​ហេតុអ្វី​ខ្ញុំ​មិន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

កាលដែល​ខ្ញុំ​បាន​ពន្យល់​ពួកគាត់​ពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក វា​បាន​ធ្វើ​ឲ្យ​ពួកគាត់​រំជួល​ចិត្ត ហើយ​យើង​បាន​ចាប់ផ្ដើម​ទៅ​ព្រះវិហារ​ម្ដង​ទៀត ។ វា​មាន​អារម្មណ៍​ល្អ ។ ម៉ាក់​របស់​ខ្ញុំ​ជា​គំរូ​ដ៏​ល្អ ហើយ​ជា​អ្នក​បំផុស​គំនិត​ខ្ញុំ ។ គាត់​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ហើយ​អាន​ព្រះគម្ពីរ​ជា​ញឹកញាប់ ។

ក្រោយមក យើង​បាន​ប្ដូរ​ទៅ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា ជា​ប្រទេស​របស់​ប៉ា​ខ្ញុំ ។ យើង​បាន​រស់នៅ​ទីនោះ​ពីរ​ឆ្នាំ ហើយ​ដោយសារ​តែ​ការលំបាក​ផ្នែក​សេដ្ឋកិច្ច យើង​បាន​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន ។ ប៉ុន្តែ​មាន​រឿងរ៉ាវ​ល្អៗ​ផងដែរ ។ ខ្ញុំ​ចូលចិត្ត​ម្ហូប ហើយ​ខ្ញុំ​មាន​គ្រួសារ​នៅ​ទីនោះ ដែល​អន្ទះសា​ចង់​ជួប​ខ្ញុំ ។ ពួកគាត់​ជា​មនុស្ស​ដ៏​រាបសា ហើយ​យើង​បាន​ទៅ​ព្រះវិហារ​ជាមួយ​គ្នា ហើយ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

ទោះបី​ជា​យើង​បាន​ទៅ​ព្រះវិហារ ហើយ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ខ្ញុំ​បាន​ដឹង​ថា គ្រួសារ​ខ្ញុំ​ និង​ខ្ញុំ​នៅ​ខ្វះ​អ្វី​មួយ ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា យើង​ត្រូវ​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ប៊ីស្សព​បាន​អញ្ជើញ​អ្នក​គ្រប់​គ្នា​នៅក្នុងក្រុម​ជំនុំ​ឲ្យ​អាន​ព្រះគម្ពីរមរមន​មុន​ដាច់​ឆ្នាំ ។ ខ្ញុំ​បាន​ដឹង​ថា ការណ៍​នេះ​នឹង​ជួយ​ឪពុក​ម្ដាយ​ខ្ញុំ និង​ខ្ញុំ​រស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ ។ បន្តិច​ម្ដងៗ កាលដែល​យើង​អាន​ព្រះគម្ពីរ​មរមន ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ប្រទាន​ដល់​យើង​នូវ​ការចេះដឹង និង​ពរជ័យ​បន្ថែម​ទៀត ហើយ​យើង​បាន​បន្ត​អាន​ព្រះគម្ពីរ​ជា​ទៀងទាត់ ។

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ខ្ញុំ​ពិត​ជា​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​ខ្ញុំ ហើយ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​បាន​ទទួល​ផងដែរ ។ ទីបន្ទាល់​របស់​ខ្ញុំ​ចាប់ផ្ដើម​លូតលាស់​បន្ថែម​ទៀត ។ យើង​បាន​ប្ដូរ​មក​នៅ​រដ្ឋ​ហ្លូរីដា ស.រ.អា. ហើយ​យើង​ត្រូវតែ​ធ្វើ​ការផ្លាស់ប្ដូរ និង​ការលះបង់​ជា​ច្រើន​ម្ដងទៀត គឺ​ដូច​ជា​ពេល​យើង​បាន​ចាកចេញ​ពី​ប្រទេស​អេស្ប៉ាញ​អញ្ចឹង ។ ប៉ុន្តែ​ទីបន្ទាល់​របស់​យើង​លូតលាស់​កាន់តែ​រឹងមាំ​ឡើងៗ ។ យើង​បានទៅ​ព្រះវិហារ​ជារៀងរាល់​សប្ដាហ៍ ហើយ​បន្ត​អាន​ព្រះគម្ពីរ ។

បន្ទាប់​ពី​កិច្ច​ប្រឹងប្រែង​ជាច្រើន និង​ការអាន​ព្រះគម្ពីរ​ជា​ច្រើន អធិស្ឋាន និង​ជ្រើសរើស​ត្រូវ យើង​ចង់​ផ្សារភ្ជាប់​ជា​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។ យើង​បាន​និយាយ​ជាមួយ​ប៊ីស្សព​យើង ហើយ​ទោះបី​ជា​វា​ត្រូវការ​ពេល​វេលា​យ៉ាងច្រើនក្តី ថ្ងៃ​នោះ​បាន​មក​ដល់ ។ យើង​មាន​ចិត្ត​រំភើប​ណាស់​ក្នុង​ការចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ពេល​ខ្ញុំ​រង់ចាំ​ឪពុក​ម្ដាយ​ខ្ញុំ​បញ្ចប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ខ្លួន​ពួកគាត់ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដង​ទៀត​អញ្ចឹង ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​អាច​ជួយ​ដល់​មនុស្ស​ដែល​នៅ​ម្ខាង​ទៀត​នៃ​វាំងនន ។ ឥឡូវ​នេះ​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​រៀងរាល់​សប្ដាហ៍ ។ ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​ទៀងទាត់ ព្រោះ​ខ្ញុំ​ចូលចិត្ត​ជួយ​នៅ​កន្លែង​នោះ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ឪពុក​ម្ដាយ​ខ្ញុំ​អស់កល្ប​ជានិច្ច ហើយ​មាន​ឱកាស​រស់នៅ​ជាមួយ​ពួកគាត់​ជារៀង​រហូត ។

បោះពុម្ព