២០២០
លីនី យូអ៊ីឡាអៅ—សាវៃអ៊ី សាម័រ
ខែ មិថុនា ឆ្នាំ ២០២០


ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

លីនី យូអ៊ីឡាអៅ

សាវៃអ៊ី សាម័រ

Lini

លីនី​ធ្លាប់​មាន​ការលំបាក​ជាមួយ​នឹង​អារម្មណ៍​ខឹង និង​ការខ្វះ​ភាពអត់ធ្មត់ ។ ប៉ុន្តែ​នៅពេល​គាត់ និង​ស្វាមី​គាត់​បាន​ចូល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ លីនី​បាន​មាន​អារម្មណ៍​ថា អារម្មណ៍​ទាំងនោះ​បាន​បាត់បង់​ទៅ​ពេល​ដែល​គាត់​រស់នៅ​តាម​ដំណឹងល្អ ។

ឡេសលី នីលសុន ជាង​ថត​រូប

ខ្ញុំ​បាន​ចាប់ផ្ដើម​សិក្សា​ដំណឹងល្អ ហើយ​បាន​រៀនសូត្រ​តាមរយៈ​ការបង្រៀន​របស់​សាសនាចក្រ​ពី​របៀប​ដែល​ព្រះយេស៊ូវ​ស្រឡាញ់​កុមារ ។ ទ្រង់​តែងតែ​មាន​ព្រះទ័យ​សណ្ដោស​ដល់​ពួកគេ ។

ខ្ញុំ​បានចាប់​ផ្ដើម​ខិតខំ​ក្លាយ​ដូចជា​ព្រះយេស៊ូវ ។ ឥឡូវ​នេះ ខ្ញុំ​ព្យាយាម​ស្រឡាញ់​សមាជិក​គ្រួសារ​ខ្ញុំ​ទាំងអស់​ឲ្យ​ខ្លាំង​ជាង​មុន ។ ខ្ញុំ​ចំណាយ​ពេល​ជាមួយ​ពួកគេ​ច្រើន​ជាងមុន ហើយ​ចំណាយ​ពេល​ច្រើន​ជាងមុន​ដើម្បី​ស្គាល់​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។ យើង​អាន​ព្រះគម្ពីរ​ជា​គ្រួសារ ហើយ​អធិស្ឋាន​ជាមួយ​គ្នា​ជា​រៀងរាល់​យប់ ។

ឥឡូវ​នេះ ដួងចិត្ត​របស់​ខ្ញុំ​ទន់ភ្លន់​ជាង​មុន​ច្រើន ។ ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​សុខសាន្ត ព្រមទាំង​ភាពរីករាយ​កាន់តែ​ច្រើន​នៅក្នុង​ផ្ទះ​យើង ពេលដែល​យើង​ធ្វើតាម​ការបង្រៀន​ទាំងឡាយ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ដំណឹងល្អ​ដែល​ជួយ​ឲ្យ​ខ្ញុំ​រៀន​ពី​របៀប​ធ្វើ​ជា​ភរិយា ម្ដាយ និង​ជា​យាយ​កាន់តែ​ល្អ​ជាង​មុន ។

កូនបងៗ​របស់​យើងមួយ​ចំនួន​ចូលរួម​សាសនា​ផ្សេងៗ ប៉ុន្តែ​យើង​នៅតែ​សង្ឃឹម​ថា ពួកគេ​ទាំងអស់​គ្នា​នឹង​ចូលរួម​សាសនាចក្រ​ពិត​នៅ​ថ្ងៃ​មួយ ។ ស្វាមី​ខ្ញុំ និង​ខ្ញុំ​មាន​គោលដៅ​មួយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​គោលដៅ​ចាប់ផ្ដើម​របស់​យើង​តែ​ប៉ុណ្ណោះ ។ យើង​ចង់​ឲ្យ​ក្រុមគ្រួសារ​យើង​ទាំងមូល​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្សារភ្ជាប់​នឹង​គ្នា ។

ដំណឹង​ល្អ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ។ បន្ថែម​លើ​ការមាន​ចិត្ត​ឆេវឆាវ ខ្ញុំ​ធ្លាប់​មាន​ការលំបាក​ជាមួយ​នឹង​ផ្នែក​ខ្លះ​នៅក្នុង​ពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ ប៉ុន្តែ​ឥឡូវនេះ ការណ៍​ទាំងនោះ​លែង​ជា​បញ្ហា​ចំពោះ​ខ្ញុំ​ទៀត​ហើយ ។ ប្រសិន​បើ​ដំណឹងល្អ​អាច​ជួយ​ខ្ញុំ​​ឲ្យ​ក្លាយ​ជាមនុស្ស​ដែល​ប្រសើរ​ជាង​មុន ខ្ញុំ​ដឹង​ថា វា​អាច​ធ្វើ​ដូច្នោះ​ដែរ​សម្រាប់​គ្រួសារ​ខ្ញុំ​ទាំង​មូល ។

Lini and Ioane with their family

លីនី និង​ស្វាមី​របស់​គាត់ អ៊ីអ៊ូន ទាំងពីរ​នាក់​បាន​រីករាយ​នឹង​ពរជ័យ​នៃ​ការរួបរួម​គ្រួសារ​កាន់តែ​ជិតស្និត កាលដែល​ពួកគាត់​បាន​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

Lini with her grandchildren

លីនី​ឱបក្រសោប​ចៅៗ​របស់​គាត់​នៅ​គ្រប់​ឱកាស​ទាំងអស់ ។ លីនី និង​ស្វាមី​គាត់​មាន​គោលដៅ​ចង់ឃើញ​គ្រួសារ​ទាំងមូល​របស់​ពួកគាត់​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​មួយ ។

family sitting together outside

ក្ដីស្រឡាញ់ និង​ភាពសុខសាន្ត​កាន់តែ​ធំធេង​នៅក្នុង​ផ្ទះ គឺ​គ្រាន់តែ​ជា​ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងឡាយ​ដែល​លីនី​បាន​កត់សម្គាល់​ឃើញ​តាំងពី​គាត់​ចូល​ព្រះវិហារ និង​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​ដែល​គាត់​បាន​រៀន ។