២០២០
តើ​ខ្ញុំ​អាច​ជួយ​មិត្តភក្តិ​របស់​ខ្ញុំ ដែល​ហាក់ដូចជា​មាន​ការបាក់ទឹកចិត្ត​ដោយ​របៀប​ណា ?
ខែ មិថុនា ឆ្នាំ ២០២០


សំណួរ និង​ចម្លើយ

តើ​ខ្ញុំ​អាច​ជួយ​មិត្តភក្តិ​របស់​ខ្ញុំ ដែល​ហាក់ដូចជា​មាន​ការបាក់ទឹកចិត្ត​ដោយ​របៀប​ណា ?

friends talking

អញ្ជើញ​ពួកគេ​ឲ្យ​នៅ​ជាមួយ​អ្នក

សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​សប្បាយៗ​ជាមួយ​អ្នក ។ សូមកុំ​បាក់ទឹកចិត្ត បើ​ពួកគេ​មិន​ឆ្លើយតប​តាមរបៀប​ដែល​អ្នក​ចង់​បាន​នោះ ។ ជួនកាល គ្រាន់តែ​ការអញ្ជើញ​ឲ្យ​ធ្វើ​អ្វីមួយ ឬ​សូម្បី​តែ​ការដឹង​ថា​អ្នកចង់​នៅ​ជាមួយ​ពួកគេ នឹង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង ។

អាលីស្សា ហ្វេស អាយុ ១៦ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.

បញ្ជាក់​អះអាង​ដល់​ពួកគេ

ពេល​ខ្ញុំ​នៅជាមួយ​មិត្តភក្ដិ​ដែល​ធ្លាក់​ទឹកចិត្ត ខ្ញុំ​មិន​មើល​ស្រាលចំពោះ​បញ្ហា​របស់​ពួកគេ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ជួយ​សម្រាល​ការលំបាក​របស់​ពួកគេ ។ ខ្ញុំ​ព្យាយាម​បញ្ជាក់​អះអាង​ជា​ថ្មី​ដល់​ពួកគេ ហើយ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​ពួកគេ ។ ខ្ញុំ​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​បញ្ចេញ​ភាពតាងតឹង​របស់​ពួកគេ ។

អែងបូ ឃេ អាយុ ១៨ ឆ្នាំ ប្រទេស​កូតឌីវ័រ

កុំ​ឲ្យ​ខ្លួនអ្នក​ធ្លាក់​ទឹកចិត្ត​ដូច​ពួកគេ

របៀប​ដ៏​​ល្អ​បំផុត​ដើម្បី​ជួយ​ពួកគេ និង​ខ្លួន​អ្នក គឺ​ដោយ​មាន​ភាពស្មោះត្រង់ ។ និយាយ​អ្វី​ដែល​ផ្ដល់​អំណរ​ដល់​អ្នក ។ ប្រសិន​អ្នក​មាន​ការលំបាក​នឹង​មាន​ភាពរីករាយ សូម​ឲ្យ​ពួកគេ​ដឹង​ថា​អ្នក​នៅទីនោះ​សម្រាប់​ពួកគេ ប៉ុន្តែ​សូម​ថែទាំ​ខ្លួនឯង ។ វា​ប្រសើរ​ជាង​ដែល​អ្នក​មិន​មាន​បញ្ហា​ជាជាង​មាន​ការធ្លាក់​ទឹកចិត្ត​ដែរ ។

ឃីរ៉ា ដាប់បលយូ អាយុ ១៦ ឆ្នាំ រដ្ឋ​កានសាស ស.រ.អា.

គិត​ពី​ចំនុចវិជ្ជមាន

អ្នក​អាច​បន្ត​មាន​ភាពវិជ្ជមាន​នៅជុំវិញ​មិត្ត​របស់​អ្នក​ដែល​ហាក់​ដូច​ជា​ធ្លាក់​ទឹកចិត្ត ដោយ​គិត​ពី​រឿង​វិជ្ជមាន​ដែល​អ្នក​បាន​មាន​បទពិសោធន៍ ឬ​នឹង​មាន​បទពិសោធន៍​ឆាប់ៗ​នៅក្នុង​ជីវិត​អ្នក ។ គ្រាន់តែ​គិត​ពី​រឿង​ដែល​អ្នក​ពេញចិត្ត ដូចជា​បទពិសោធន៍​សប្បាយៗ ។

លូក ភី អាយុ ១៤ ឆ្នាំ រដ្ឋ​នូវ ម៉ិកស៊ីកូ ស.រ.អា.

រំឭក​ពួកគេ​ពី​អ្វី​ដែល​ល្អ

ពេល​ខ្ញុំ​មាន​មិត្ត​ម្នាក់​ដែល​ធ្លាក់​ទឹកចិត្ត ខ្ញុំ​ព្យាយាម​និយាយ​ទៅកាន់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ចាប់អារម្មណ៍ ដើម្បី​ពួកគេ​អាច​ត្រូវបាន​រំឭក​ពី​រឿងរ៉ាវ​ល្អៗ​អំពី​ថ្ងៃ ឬ​ជីវិត​របស់​ពួកគេ ។ ជួនកាល​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​សើច ឬ​ផ្ដល់​ការសរសើរ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ល្អ ហើយ​ជួនកាល​ខ្ញុំ​សុំ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់ ដើម្បី​ពួកគេ​ដឹង​ថា ពួកគេ​មាន​គោលបំណង​មួយ ។

ខារសុន ឌី អាយុ ១៥ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.