២០២០
ការស្ដារ​ឡើងវិញ​នៃបព្វជិតភាពអើរ៉ុន
ខែ មិថុនា ឆ្នាំ ២០២០


ការស្ដារ​ឡើងវិញ​នៃបព្វជិតភាពអើរ៉ុន

រូបភាព
Joseph Smith and Oliver Cowdery receiving the Aaronic Priesthood

នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ លីនដា ឃើរលី គ្រីស្ទានសិន និង ម៉ៃឃើល ម៉លម៍

នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បាន​ផ្តល់​បព្វជិតភាព​អើរ៉ុន​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ការដកស្រង់​ទាំងនេះ​អំពី​ការចងចាំ​របស់​ពួកលោក​អំពី​ថ្ងៃ​ដ៏​សំខាន់​នោះ បង្ហាញ​ថា​ព្រឹត្តិការណ៍​នេះ​អស្ចារ្យ​​ខ្លាំង​ណាស់ ។

« ទូត​ដែល​មក​ឯ​យើង​ពេល​នោះ ហើយ​ដែល​បាន​ប្រគល់​បព្វជិតភាព​ដល់​យើង បាន​ប្រាប់​ថា ឈ្មោះ​លោក​គឺ យ៉ូហាន ជា​បុគ្គល​ដដែល ដែល​ហៅថា យ៉ូហាន​បាទីស្ទ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ថា​លោក​បាន​ធ្វើ​ការ​នៅ​ក្រោម​ការ​ដឹកនាំ​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន ដែល​កាន់កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាពម៉ិលគីស្សាដែក » ។

« ហាក់​ដូច​ជា​ពី​កណ្ដាល​ភាព​អស់​កល្ប​ជានិច្ច នោះ​ស្រាប់​តែ​សំឡេង​នៃ​ព្រះ​ដ៏​ប្រោស​លោះ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ពី​សេចក្ដី​សុខសាន្ត​ដល់​យើង កាល​វាំងនន​បើក​ចេញ​ទៅ ហើយ​មាន​ទេវតា​ពី​ព្រះ​បាន​ចុះ​មក​ពាក់​ដោយ​សិរី​ល្អ ហើយ​បាន​ប្រាប់​នូវ​សារ​ដែល​បាន​ទន្ទឹង​ចាំ និង​កូន​សោ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​ខាង​ការ​ប្រែ​ចិត្ត ។ សេចក្ដី​អំណរ​អ្វី​ហ្ន៎ ! សេចក្ដី​អស្ចារ្យ​អ្វី​ហ្ន៎ ! សេចក្ដី​ចម្លែក​អ្វី​ហ្ន៎ ! »

អូលីវើរ ខៅឌើរី នៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧១ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម

ការបរិយាយ​វីដេអូ​ព្រះគម្ពីរ​ប៊ីប អំពី​យ៉ូហាន​បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។

អូលីវើរ ខៅឌើរី ក៏​បាន​នៅ​ជាមួយ យ៉ូសែប ស៊្មីធ ផងដែរ​នៅក្នុង​ឆ្នាំ ១៨៣៦ ពេល​ដែល​កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារ​ឡើងវិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឃើតឡង់ ។

ទន្លេ​សុសគ្វីហាណា​នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសីលវេញ៉ា នៅក្បែរ​កន្លែង​ដែល យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ។

បោះពុម្ព