ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើសំណួររបស់អាលម៉ាជួយយើងឲ្យរីកចម្រើនខាងវិញ្ញាណដោយរបៀបណា ?
អាលម៉ា ៥–៧ ថ្ងៃទី ១–៧ ខែ មិថុនា
តើការបង្រៀនខ្ញុំយ៉ាងណាដែរ ?
អាលម៉ាបានសួរដល់ប្រជាជននៃសារ៉ាហិមឡា ៣៦ សំណួរ ដើម្បីជួយពួកគេឲ្យធ្វើការវាយតម្លៃលើការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ការវាយតម្លៃខាងវិញ្ញាណគឺមានប្រយោជន៍ ។ លោកបានមានប្រសាសន៍ថា « ជាការណែនាំដល់ខ្ញុំអំឡុងពេល [ ការវាយតម្លៃ ] នេះ ខ្ញុំចូលចិត្តអាន ហើយពិចារណាអំពីពាក្យពេចន៍ដែលធ្វើឲ្យពិចារណាអំពីខ្លួនឯងដែលមាននៅក្នុងអាលម៉ាជំពូកទីប្រាំ » ។១
តើខ្ញុំត្រូវផ្លាស់ប្ដូរអ្វីខ្លះ ?
នៅពេលអ្នកអាន អាលម៉ា ៥:៣–១៣ សូមរកមើលនូវអ្វីដែលអាលម៉ាបានបង្រៀនអំពីរបៀបដែលយើងអាចផ្លាស់ប្ដូរ និងខិតកាន់តែជិតព្រះគ្រីស្ទ ។ សូមពិចារណាថាអ្វីខ្លះដែលអ្នកអាចផ្លាស់ប្ដូរបាន ហើយដាក់ផែនការដើម្បីធ្វើវា ។
តើព្រះអម្ចាស់បានប្រទានពរដល់ខ្ញុំដោយរបៀបណា ?
អាលម៉ាក៏បានអញ្ជើញប្រជាជនឲ្យចងចាំពីរបៀបដែលព្រះអម្ចាស់បានដោះលែងបុព្វការីជនរបស់ពួកគេ និងឲ្យពួកគេរំឭកពីការប្រែចិត្តជឿរបស់ពួកគេ ។ សូមពិចារណាពីការសរសេររឿងនៃការប្រែចិត្តជឿរបស់អ្នក ដើម្បីចងចាំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ។ អ្នកក៏អាចអានរឿងរ៉ាវនៃការប្រែចិត្តជឿរបស់បុព្វការីជនរបស់អ្នក ឬរបស់សមាជិកសាសនាចក្រពីដើម ។
« វាជាការណ៍ប្រសើរណាស់ បើពួកបរិសុទ្ធគ្រប់គ្នាបានដឹងពីរឿងនៃការប្រែចិត្តជឿរបស់ដូនតាគេ ។ … យើងម្នាក់ៗនឹងមានពរជ័យយ៉ាងមហិមា បើយើងដឹងពីរឿងនៃសេចក្ដីជំនឿ និង ការលះបង់ ដែលនាំឲ្យដូនតាយើងចូលរួមក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ » ។២