កុមារ និងយុវវ័យ
គោលដៅធ្វើម្ហូបរបស់ខ្ញុំ
សៀវភៅណែនាំសម្រាប់កុមាររបស់អ្នក អាចជួយអ្នកឲ្យដាក់គោលដៅដើម្បីលូតលាស់កាន់តែជិតនឹងព្រះយេស៊ូវ ។
ខ្ញុំចង់ធ្វើឲ្យកាន់តែប្រសើរលើផ្នែកធ្វើម្ហូប ។ ដូច្នេះខ្ញុំបានយក សៀវភៅណែនាំសម្រាប់កុមារ របស់ខ្ញុំមក ខ្ញុំបានដាក់គោលដៅមួយដើម្បីធ្វើម្ហូបជាមួយប៉ាខ្ញុំ ។ ពេលណាដែលប៉ាខ្ញុំធ្វើម្ហូប ខ្ញុំមើលគាត់ ហើយបានឃើញថាវាអស្ចារ្យណាស់ ។ ខ្ញុំចង់រៀនធ្វើម្ហូបដូចគាត់ដែរ ។
ប៉ាខ្ញុំ និងខ្ញុំបានទៅផ្សារដើម្បីទិញគ្រឿងម្ហូប ។ បន្ទាប់មកគាត់បានបង្រៀនខ្ញុំមួយជំហានម្ដងៗពីរបៀបដើម្បីធ្វើឲ្យម្ស៉ៅក្លាយទៅជានំខេកមួយដ៏ស្រស់ស្អាត ។ ក្រោយមកគាត់ក៏បានបង្រៀនខ្ញុំពីរបៀបធ្វើម្ហូបផ្សេងៗទៀត ។
ការធ្វើគោលដៅនេះបានជួយខ្ញុំឲ្យកាន់តែស្និតស្នាលនឹងប៉ាខ្ញុំ ។ ខ្ញុំចូលចិត្តចំណាយពេលជាមួយប៉ាខ្ញុំ ។ គាត់គឺជាគ្រូដ៏អស្ចារ្យម្នាក់ ។ រឿងមួយដែលគាត់បានបង្រៀនខ្ញុំគឺថា ពេលយើងធ្វើម្ហូប ខ្ញុំមិនអាចរំខានដោយទូរសព្ទដៃរបស់ខ្ញុំនោះទេ ។
ឥឡូវនេះពេលខ្ញុំគិតអំពីការធ្វើម្ហូប អារម្មណ៍នៃអំណរពុះកញ្ជ្រោលនៅក្នុងខ្លួនខ្ញុំ ព្រោះខ្ញុំចូលចិត្តការធ្វើម្ហូបខ្លាំងណាស់ ! គោលដៅនេះមិនត្រឹមតែជួយខ្ញុំឲ្យធ្វើអ្វីដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះទេ តែវាថែមទាំងជួយខ្ញុំលូតលាស់ខាងវិញ្ញាណផងដែរ ។ ខ្ញុំចូលចិត្តដែល ខ្ញុំអាចជ្រើសរើសគោលដៅខ្លួនឯងផ្ទាល់ ។ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ជួយយើងជាមួយគោលដៅនេះ ដោយសារទ្រង់មានព្រះទ័យចង់ឲ្យយើងពង្រីកជំនាញរបស់យើង ។ ទ្រង់មានព្រះទ័យចង់ជួយខ្ញុំ ដោយសារទ្រង់ដឹងថាវាធ្វើឲ្យខ្ញុំសប្បាយចិត្ត ។