២០២០
មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ
ខែ មិថុនា ឆ្នាំ ២០២០


មិត្ត​ទៅកាន់​មិត្ត

មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ

« ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិតអាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន » ( ពេត្រុស ទី១ ៣:៨ ) ។

No One Was Left Out

ចាស្ទីន កូនប្រុស​របស់យើង​បាន​ធំឡើង​ជាមួយ​នឹង​ជំងឺ​ដ៏​ពិបាក​មួយ ។ ជួនកាល​គាត់​ខ្សោយ​ណាស់ ។ គាត់​មិន​តែងតែ​អាច​ធ្វើ​អ្វីៗ​ដូច​មនុស្ស​គ្រប់​គ្នា​ធ្វើ​ឡើយ ទោះ​ជា​គាត់​បាន​ព្យាយាម​ក្ដី ។ គាត់​បាន​ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ខុស​ពី​គេ​នោះ ។

ថ្ងៃ​មួយ ចាស្ទីន និង​មិត្តភក្ដិ​របស់​គាត់​បាន​ជួបជុំ​គ្នា​ដើម្បី​លេង​ល្បែង​មួយ ។ ពួកគេ​ត្រូវ​វាយ​បាល់​ជាមួយ​នឹង​ដៃ​ពួកគេ ដើម្បី​កុំ​ឲ្យ​បាល់​នោះ​ធ្លាក់​ចុះ ។ មាន​ក្មេងស្រី​បាក់​ដៃ​ម្នាក់​បាន​មកលេង​ជាមួយ ។

វា​ងាយស្រួល​ដើម្បី​និយាយ​ថា « មែនហើយ យើង​ទាំងអស់​គ្នា​នឹង​លេង ហើយ​នាង​នឹង​មើល » ។

ផ្ទុយ​ទៅវិញ ចាស្ទីន​បាន​និយាយ​ថា « ខ្ញុំ​មាន​គំនិត​ល្អ​មួយ ។ យើង​ទាំងអស់​គ្នា​នឹង​លេង​ជាមួយ​គ្នា​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ប៉ុណ្ណោះ » ។ គ្រប់​គ្នា​បាន​លេង​ដោយ​ប្រើ​ដៃ​តែ​ម្ខាង រួម​ទាំង​ក្មេងស្រី​ដែល​មាន​ពាក់​រណប​នៅ​នឹង​ដៃ​នោះ​ផងដែរ ។ មិន​មាន​នរណា​ម្នាក់​ត្រូវ​ទុក​ចោល​ឡើយ ។

ចាស្ទីន​គឺ​ជា​វីរបុរស​របស់​ខ្ញុំ ។ គាត់តែងតែ​មើល​ទៅ​មនុស្ស​ផ្សេង​ទៀត ហើយ​គិត​ថា តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា ? ចាស្ទីន​ឈឺ​ភាគច្រើន​បំផុត​នៃ​ជីវិត​របស់​គាត់ ប៉ុន្តែ​គាត់​រីករាយ​ដោយសារ​គាត់​បាន​ជួយ​មនុស្ស​ដទៃ​ទៀត ហើយ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ ប៉ុន្តែ​យើង​មាន​អ្វីៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ ។ ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ។ សូម​ទុក​ចិត្ត​លើ​ព្រះ ។ សុភមង្គល​ដ៏​អស្ចារ្យ​បំផុត​មិនមែន​បាន​មក​ពី​ការផ្ដោត​លើ​ខ្លួនឯង​ទេ ប៉ុន្តែ​បាន​មក​ពី​ការផ្ដោត​លើ​អ្នក​ដទៃ​ទៀត ។

រចនា​រូបភាព​ដោយ បាបារ៉ា បុន​ហ្គីនី