ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើខ្ញុំអាចអនុវត្តសេចក្ដីជំនឿភ្លាមៗដោយរបៀបណា ?
អាលម៉ា ១៧–២២ ថ្ងៃទី ២២–២៨ ខែ មិថុនា
សកម្មភាពដ៏ស្មោះត្រង់ និងភ្លាមៗរបស់អ័ប៊ីសនៅក្នុងព្រះគម្ពីរមរមន បង្ហាញពីរបៀបដែលសេចក្ដីជំនឿជួយនាំអ្នកដទៃទៀតឲ្យមកកាន់ព្រះគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលនាង « បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ទាំងស្រុង ( អាលម៉ា ១៩:១៦ ) ។
នាងបានដឹងពីវា
សេចក្ដីជំនឿរបស់អ័ប៊ីសគឺខ្លាំងណាស់ រហូតដល់ពេលដែលនាងបានឃើញអ្នកផ្ទះរបស់ឡាម៉ូណៃបានដួលចុះទៅលើដី នាង « ដឹងថា នេះហើយជាព្រះចេស្ដានៃព្រះ » ( អាលម៉ា ១៩:១៧ ) ។ តើអ្នកអាចស្ថាបនាសេចក្ដីជំនឿរបស់អ្នកដើម្បីដឹងពីព្រះចេស្ដានៃព្រះ ដូចជាអ័ប៊ីសបានដឹងដោយរបៀបណា ?
នាងបានរត់ទៅ
ពេលដែលអ័ប៊ីសបានដឹងពីព្រះចេស្ដានៃព្រះ នាង « បានរត់ពីផ្ទះមួយទៅផ្ទះមួយ » ហើយបានប្រាប់ប្រជាជនឲ្យមកមើលអព្ភូតហេតុនោះ ( អាលម៉ា ១៩:១៧ ) ។ សេចក្ដីជំនឿរបស់នាងបានផ្ដល់អំណាចដល់នាងដើម្បីអនុវត្តភ្លាមៗ ។ តើមានចំណុចណាមួយនៃដំណឹងល្អដែលអ្នកបានដើរ ជំនួសឲ្យរត់វិញ ក្នុងការអនុវត្តតាមព្រះឆន្ទៈរបស់ព្រះដោយសេចក្ដីជំនឿនោះ ?
នាងបានកាន់ដៃនាំអ្នកដទៃទៀតឲ្យមក
អ័ប៊ីស « ចាប់ព្រះហស្តនៃព្រះអគ្គមហេសី » ដោយសេចក្ដីជំនឿថាវានឹងធ្វើឲ្យព្រះអគ្គមហេសីឈរឡើង ( អាលម៉ា ១៩:២៩ ) ។ នាងបានធ្វើនូវអ្វីដែលហាក់ដូចជាពុំអាចទៅរួច ដោយសារសេចក្ដីជំនឿរបស់នាងលើព្រះ ។ តើអ្នកអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះ ហើយសម្រេចនូវអ្វីដែលមិនអាចទៅរួចនៅក្នុងជីវិតអ្នកដោយរបៀបណា ?