២០២០
ទីបន្ទាល់ និង​ព្រះគម្ពីរមរមន
ខែ មិថុនា ឆ្នាំ ២០២០


មកពី​គណៈ​ប្រធាន​ទី​មួយ

ទីបន្ទាល់ និង ព្រះគម្ពីរមរមន

សម្រប​សម្រួល​មក​ពី « ព្រះគម្ពីរ​មរមន​ជា​ការដឹកនាំ​ផ្ទាល់ខ្លួន » Ensign ខែ កញ្ញា ឆ្នាំ ២០១០ ទំព័រ ៤–៦ ។

រូបភាព
Testimony and the Book of Mormon

រាល់ពេល​ដែល​ខ្ញុំ​អាន​ពី​ព្រះគម្ពីរ​មរមន សូម្បី​តែ​ពីរបី​បន្ទាត់​ក៏​ដោយ

ខ្ញុំ​មាន​អារម្មណ៍​ថា ទីបន្ទាល់​របស់​ខ្ញុំ​ត្រូវបាន​ពង្រឹង

ថា​គម្ពីរ​នោះ គឺ​ពិត

ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ

ថា​យើង​អាច​ដើរ​តាម​ទ្រង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព្រះគម្ពីរ​នេះ បាន​ក្លាយជា​គម្ពីរ​នៃអស់ទាំងគម្ពីរ​ចំពោះ​ខ្ញុំ ។

វា​គឺជា​ព្រះបន្ទូល​របស់​ព្រះ ។

ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពេល …

ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ។

ខ្ញុំ​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ជួយ​មនុស្ស​ដទៃ ។

តើ​នៅពេល​ណា​ដែល​ប្អូន​បាន​ទទួល​អារម្មណ៍​នៃ​ទីបន្ទាល់​មួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

រចនា​រូបភាព​ដោយ បេត វាយថេកឃើរ

បោះពុម្ព