កម្មវិធីបង្ហាញ ហើយនិទានប្រាប់
កាលពីខ្ញុំនៅក្មេងជាងនេះ ខ្ញុំបានមានជំងឺស្បែក ។ ខ្ញុំបានអធិស្ឋានសូមព្រះវរបិតាសួគ៌ជារៀងរាល់ថ្ងៃដើម្បីព្យាបាលខ្ញុំ ។ ខ្ញុំបានរៀនអត់ធ្មត់ ហើយប្រាំឆ្នាំក្រោយមកខ្ញុំបានជាសះស្បើយ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ឮការអធិស្ឋានរបស់យើង ។
ជូយុង ឃេ អាយុ ១២ ឆ្នាំ ខេត្តហ្គីយ៉ុងហ្គី ប្រទេសកូរ៉េខាងត្បូង
ប្អូនស្រីមិត្តរបស់ខ្ញុំខ្លាចឆ្កែ ។ ពេលមានឆ្កែខ្លះបានមកជិតយើង ខ្ញុំបានធ្វើសំឡេងស៊ូៗឲ្យឆ្កែទៅឲ្យឆ្ងាយ ដើម្បីកុំឲ្យនាងខ្លាច ។
ហៃរុម ហ្វេស អាយុ ៧ ឆ្នាំ ទីក្រុងម៉ាពុតូ ប្រទេសម៉ូហ្សាមប៊ីគ
ខ្ញុំចូលចិត្តយកសត្វល្អិតធ្វើជាសត្វចញ្ចឹម ។ សត្វល្អិតមួយបានឈឺខ្លាំងណាស់ ។ ខ្ញុំបានអធិស្ឋានថា វានឹងបានជា ។ នៅព្រឹកបន្ទាប់ ខ្ញុំបានមើលទៅក្នុងទ្រុងរបស់វា ហើយវាបានជាសះស្បើយ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌បានឮការអធិស្ឋានរបស់ខ្ញុំ ។
ថានី ស៊ី អាយុ ៨ ឆ្នាំ ទីក្រុងវីលលីងថុន ប្រទេសនូវហ្សើលែន
ប៉ារបស់ខ្ញុំបានដាច់សរសៃឈាមខួរក្បាល ហើយបានទៅមន្ទីរពេទ្យពេលខ្ញុំអាយុប្រាំពីរឆ្នាំ ។ គាត់នៅតែស្នាក់នៅមន្ទីរពេទ្យ ពេលខ្ញុំបានឈានចូលអាយុប្រាំបីឆ្នាំ ។ ខ្ញុំបានសម្រេចចិត្តរង់ចាំរហូតដល់ប៉ាខ្ញុំចេញពីមន្ទីរពេទ្យដើម្បីធ្វើបុណ្យជ្រមុជទឹក និងបញ្ជាក់ ។ វាគឺជាថ្ងៃដ៏សប្បាយបំផុតសម្រាប់ខ្ញុំ ។
វីល្លៀម អិម អាយុ ៩ ឆ្នាំ ទីក្រុងឃ្វីនស្លេនដ៍ ប្រទេសអូស្ត្រាលី
ពេលខ្ញុំទៅសាលារៀន សិស្សខ្លះចូលចិត្តកម្រងរឿងគួរឲ្យខ្លាច ។ ពួកគេបានប្រាប់រឿងមួយដល់ខ្ញុំ ដែលពិតជាបានចាប់ផ្ដើមរំខាន ដល់ខ្ញុំនៅពេលយប់ ។ យប់មួយ ខ្ញុំបានសម្រេចចិត្តអធិស្ឋានទៅព្រះវរបិតាសួគ៌ដើម្បីកុំឲ្យខ្ញុំគិតពីវា ហើយទ្រង់បានជួយខ្ញុំគេងលក់ជារៀងរាល់យប់ ។ ពេលនោះហើយដែលខ្ញុំបានដឹងថា ខ្ញុំអាចអធិស្ឋានទៅកាន់ទ្រង់នៅកន្លែងណាក៏បាន និងពេលណាក៏បាន ។
អេនើរែល ធី អាយុ ១១ ឆ្នាំ ទីក្រុងអូឡានបាតា ប្រទេសម៉ុងហ្គោលី