២០២០
តើខ្ញុំជានរណា?
ខែ មិថុនា ឆ្នាំ ២០២០


តើខ្ញុំជានរណា?

នេះ​ជា​ល្បែង​មួយ​ដើម្បី​លែង​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ ។ តើ​ប្អូន​អាច​ស្គាល់​មនុស្ស​ប៉ុន្មាន​នាក់​ចេញ​ពី​គម្ពីរ​អាលម៉ា ?

Who Am I
  1. សូម​កាត់​ប៊ូតុង « មិនមែន​ខ្ញុំ​ទេ ! » នៅ​ខាង​ឆ្វេង និង​កាត​នៅ ទំព័រ ខ១៥ ។ សូម​កុំ​កាត់​រូបភាព​នៅ​ខាង​ស្ដាំ ។

  2. ដើម្បី​ចាប់ផ្ដើម​លេង សូម​ជ្រើស​យក​កាត​មួយ​ពី​ទំព័រ ខ១៥ ។ កុំ​បង្ហាញ​នរណា​ម្នាក់​នូវ​កាត​ដែល​អ្នក​បាន​ជ្រើសរើស​ឡើយ ! មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ក្រុម​នឹង​ព្យាយាម​ដោះស្រាយ​វា ។

  3. ដើម្បី​ដោះស្រាយ​កាត​អាថ៌កំបាំង​នេះ ក្រុម​ត្រូវ​មើល​ទៅ​រូបភាព​នៅលើ​ទំព័រ ខ១៣ ។ បន្ទាប់​មក​ពួកគេ​ដាក់​វេន​គ្នាសួរ​សំណួរ បាទ/ចាស-ឬ-ទេ ថាតើ​មនុស្ស​នៅក្នុង​កាត​នោះ​​យ៉ាង​ម៉េច ឬ​អ្វី​ដែល​គេ​បាន ។

  4. ពេល​ដែល​ក្រុម​រៀន​អ្វីៗ​ដែល​បង្រួម​ព័ត៌មាន​ថា​មនុស្ស​អាថ៌កំបាំង​នោះ​ជានរណា ពួកគេ​អាច​ប្រើប្រាស់​ប៊ូតុង « មិនមែន​ខ្ញុំ​ទេ ! » ដើម្បី​គ្រប​លើ​រូបភាព​ដែល​មិន​មែន​ជា​មនុស្ស​នោះ ។ ឧទាហរណ៍ បើ​ពួកគេ​សួរ​ថា « តើ​មនុស្ស​របស់​អ្នក​មាន​សក់​ពណ៌​ត្នោត​ឬ ? » ហើយ​អ្នក​ដែល​កាន់​កាត​និយាយ​ថា ទេ នោះ​ពួកគេ​អាច​គ្រប​រូប​មនុស្ស​ទាំងអស់​ដែល​មាន​សក់​ពណ៌​ត្នោត​ជាមួយ​នឹង​ប៊ូតុង « មិនមែន​ខ្ញុំ​ទេ ! » ។

  5. បន្ទាប់​ពី​រកឃើញ​ថា​មនុស្ស​អាថ៌កំបាំង​នោះ​ជា​នរណា​ហើយ សូម​អាន​រឿង​ចេញ​ពី​កាត​នោះ​ឲ្យ​ឮៗ​ដល់​ក្រុម ។ បន្ទាប់​មក​លេង​ម្ដង​ទៀត ដោយ​ប្រមូល​ប៊ូតុង​ចេញ​ពី​រូប​ទាំងអស់ ហើយ​ឲ្យ​ម្នាក់​ទៀត​ជ្រើស​យក​កាត​ថ្មី​មួយ ។

រចនារូបភាពដោយ ជេហ្វ ហាវៃ