មកពីគណៈប្រធានទីមួយ
ទីបន្ទាល់ និង ព្រះគម្ពីរមរមន
សម្របសម្រួលមកពី « ព្រះគម្ពីរមរមនជាការដឹកនាំផ្ទាល់ខ្លួន » Ensign ខែ កញ្ញា ឆ្នាំ ២០១០ ទំព័រ ៤–៦ ។
រាល់ពេលដែលខ្ញុំអានពីព្រះគម្ពីរមរមន សូម្បីតែពីរបីបន្ទាត់ក៏ដោយ
ខ្ញុំមានអារម្មណ៍ថា ទីបន្ទាល់របស់ខ្ញុំត្រូវបានពង្រឹង
ថាគម្ពីរនោះ គឺពិត
ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយ
ថាយើងអាចដើរតាមទ្រង់ត្រឡប់ទៅផ្ទះវិញ ។
ព្រះគម្ពីរនេះ បានក្លាយជាគម្ពីរនៃអស់ទាំងគម្ពីរចំពោះខ្ញុំ ។
វាគឺជាព្រះបន្ទូលរបស់ព្រះ ។
ខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធពេល …
ខ្ញុំអធិស្ឋានទៅព្រះវរបិតាសួគ៌ ។
ខ្ញុំគិតអំពីព្រះវិហារបរិសុទ្ធ ។
ខ្ញុំជួយមនុស្សដទៃ ។
តើនៅពេលណាដែលប្អូនបានទទួលអារម្មណ៍នៃទីបន្ទាល់មួយពីព្រះវិញ្ញាណបរិសុទ្ធ ?