ដំណើររឿង​ក្នុង​ព្រះគម្ពីរ
លីហៃ និងសារ៉ាយ ចាកចេញ​ពី​ក្រុង​យេរូសាឡិម


« លីហៃ និងសារ៉ាយ ចាកចេញ​ពី​ក្រុង​យេរូសាឡិម » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

« លីហៃ និងសារ៉ាយ ចាកចេញ​ពី​ក្រុង​យេរូសាឡិម » ដំណើររឿង​ព្រះគម្ពីរ​មរមន

នីហ្វៃ​ទី​១ ១–២

លីហៃ និងសារ៉ាយ ចាកចេញ​ពី​ក្រុង​យេរូសាឡិម

ការព្រមាន​របស់​ព្រះអម្ចាស់​ទៅកាន់​គ្រួសារ

ការនិមិត្ត​អំពី​ព្រះអម្ចាស់

លីហៃ និងសារ៉ាយ បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ជាមួយ​កូនៗ​របស់​ពួកលោក ។ លីហៃបាន​ឃើញ​ការនិមិត្ត​មួយ​មកពី​ព្រះអម្ចាស់ ។ លោក​បាន​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មកកាន់​ពិភពលោក​នេះ​នៅ​ថ្ងៃ​ណាមួយ ។ ព្រះអម្ចាស់​ក៏​បាន​បង្ហាញ​លោក​ផងដែរ​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ។

នីហ្វៃ​ទី​១ ១:៤–១៨

លីហៃ​ថ្លែង​ទៅកាន់​មនុស្ស​ដែល​ខឹង​សម្បារ

លីហៃបាន​ប្រាប់​ប្រជាជន​អំពី​ការនិមិត្ត​របស់​លោក ។ លោក​បាន​ប្រាប់​ពួកគេ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាងមក​សង្គ្រោះ​ពិភពលោក​នេះ​នៅ​ថ្ងៃ​ណាមួយ ។

នីហ្វៃ​ទី​១ ១:១៨–១៩

ការនិមិត្ត​អំពី​អគារ​ដែល​បាន​បំផ្លាញ​ចោល

លីហៃក៏​បាន​ប្រាប់​ប្រជាជន​ផងដែរ​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ។ លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ។

នីហ្វៃ​ទី​១ ១:១៤, ១៨–១៩

ប្រជាជន​មានកំហឹង

ប្រជាជន​បាន​ខឹង​សម្បារ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់ លីហៃ ម្ដងទៀត​នៅក្នុង​សុបិន ។ លីហៃ​បាន​ដឹង​ថា លោក​និង​គ្រួសារ​របស់​លោក​នឹង​មិន​មាន​សុវត្ថិភាព​ទេ​នៅក្នុង​ក្រុង​យេរូសាឡិម ។ ពួកលោក​ត្រូវ​ចាកចេញ​ពី​ក្រុង​នេះ ។

នីហ្វៃ​ទី​១ ១:១៩–២០; ២:១–២

គ្រួសារ​កំពុង​ចាកចេញ​ពី​ទីក្រុង

លីហៃ និងសារ៉ាយ បាន​គោរព​តាម​ព្រះអម្ចាស់ ។ ពួកលោក​បាន​ចាកចេញ​ពី​ទីក្រុង​នេះ​ជាមួយ​គ្រួសារ​របស់​ពួកលោក ។ លីហៃ និងសារ៉ាយ មាន​កូនប្រុស​បួន​នាក់ ដែល​មាន​ឈ្មោះ​ថា លេមិន លេមយួល សាំ និង នីហ្វៃ ។ ពួកលោក​ត្រូវ​ចាកចោល​ផ្ទះ​សំបែង និង​របស់​ល្អៗ​ទាំងឡាយ​របស់​ពួកលោក ។

នីហ្វៃ​ទី​១ ២:៣–៥

គ្រួសារ​កំពុង​ធ្វើ​ដំណើរ

គ្រួសារ​នេះ​បាន​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​ក្រហម ។ លីហៃបាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ដែល​បាន​ប្រទានពរ​ដល់​គ្រួសារ​របស់​លោក ។ លោក​បាន​បង្រៀន​គ្រួសារ​របស់​លោក​ឲ្យ​ធ្វើតាម​ព្រះអម្ចាស់ និង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

នីហ្វៃ​ទី​១ ២:៥–១០

គ្រួសារ​នៅ​វាលខ្សាច់

លេមិន និងលេមយួល បាន​រអ៊ូរទាំ ។ ពួកគេ​បាន​នឹក​ដល់​ផ្ទះ​របស់​ពួកគេ និង​របស់​ទាំងអស់​ដែល​ពួកគេ​បាន​ចាកចោល ។ ពួកគេ​មិន​បាន​យល់ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួកគេ​ចាកចេញ​នោះ​ទេ ។ ពួកគេ​មិន​ជឿ​ថា ទីក្រុង​ដ៏ធំ​មួយ​ដូចជា​ក្រុង​យេរូសាឡិម​អាច​ត្រូវបាន​បំផ្លាញ​ចោល​នោះ​ទេ ។

នីហ្វៃ​ទី​១ ២:១១–១៣

លេមិន និងលេមយួល

លេមិន និង​​លេមយួល បាន​គិត​ថា​លីហៃ​បាន​ស្រមើ​ស្រមៃ​ឃើញ​ការនិមិត្ត​របស់​លោក ។ ចុះ​បើ​គ្រួសារ​របស់​ពួកគេ​វង្វេង​បង់​នៅក្នុង​ទីរហោស្ថាន​ជារៀង​រហូត​នោះ ?

នីហ្វៃ​ទី​១ ២:១១

នីហ្វៃ

នីហ្វៃ​ចង់​ដឹង​ដោយ​ខ្លួនលោក​ថា អ្វី​ដែល​លីហៃ​បាន​ថ្លែង​នោះ​គឺជា​ការពិត ។ លោក​បាន​អធិស្ឋាន ហើយ​បាន​ទូលសួរ​ដល់​ព្រះអម្ចាស់ ។

នីហ្វៃ​ទី​១ ២:១៦

នីហ្វៃ

ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក ដើម្បី​ជួយ​នីហ្វៃ​ឲ្យ​ជឿ​លើ​ពាក្យសម្ដី​របស់​ឪពុក​លោក ។ នីហ្វៃ​បាន​ជឿ​លើ​ព្រះអម្ចាស់ ហើយ​បាន​ចែកចាយ​អ្វី​ដែល​លោក​បាន​រៀន​ជាមួយ​នឹង​បងប្រុសៗ​របស់​លោក ។ សាំ​​បាន​ស្ដាប់​នីហ្វៃ ហើយ​បាន​ជឿ​លោក ប៉ុន្ដែលេមិន និង​លេមយួល​មិន​បាន​ស្ដាប់​នោះ​ទេ ។

នីហ្វៃ​ទី​១ ២:១៦–១៨