ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាលម៉ា និង អាមូលេក នៅក្នុង​គុក


« អាលម៉ា និង អាមូលេក​នៅក្នុង​គុក » ដំណើររឿង​ព្រះគម្ពីរ​មរមន( ឆ្នាំ ២០២៣ )

អាលម៉ា ១៤

អាលម៉ា និង​អាមូលេក​នៅក្នុង​គុក

សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ក្នុងគ្រាលំបាក

អាលម៉ា និង​អាមូលេក ជាមួយ​ឆ្មាំយាម

អាលម៉ា និងអាមូលេក​បានបង្រៀន​ដំណឹងល្អ​នៅក្នុង​ទីក្រុង អាំម៉ូណៃហា ។ មនុស្ស​មួយ​ចំនួន​ជឿលើ​ព្រះអម្ចាស់ ហើយ​បានប្រែចិត្ត ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទៀត​បាន​ខឹង​អាលម៉ា និងអាមូលេក ហើយ​ចង់​បំផ្លាញ​ពួកគេ ។ មនុស្ស​ដែល​មានកំហឹង​ទាំងនោះ​បានចង​អាលម៉ា និង​អាមូលេក ហើយ​នាំបុរស​ទាំង​ពីរនាក់​ទៅជួប​មេចៅក្រម​ក្នុងទីក្រុង ។

អាលម៉ា ៨:២៩–៣០,​១៤:១–៤

អាលម៉ា និង​អាមូលេក​ជាមួយ​នឹងដៃ​ជាប់ចំណង

មេចៅក្រម​មិនជឿថា​ប្រជាជន​របស់​គាត់​ត្រូវការ​ប្រែចិត្ត​នោះទេ ។ ប្រជាជន​ខឹងសម្បា​នឹង​អាលម៉ា និង​អាមូលេក ។ ពួកគេ​បាន​បង្ខំ​ឲ្យ​មនុស្ស​ដែល​ជឿ​នូវអ្វី​ដែល​អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ចាកចេញ​ពីទីក្រុង ។ បន្ទាប់​មក ពួក​គេ​បាន​បោះ​ស្ត្រី និង​កុមារ​ទាំងឡាយ​ដែល​ជឿ​លើ​ព្រះ​អម្ចាស់​ទៅក្នុង​ភ្លើង ។

អាលម៉ា ១៤:៣, ៥–៩, ១៤, ១៦

អាមូលេក និងអាលម៉ា​មើល​ទៅ​សោកសៅ​យ៉ាងខ្លាំង

អាមូលេក​សោកស្តាយ​យ៉ាង​ខ្លាំង ពេល​គាត់​ឃើញ​មនុស្ស​ទាំង​នោះ​រងនូវការ​ឈឺចាប់ ។ គាត់​បានសុំ​អាលម៉ា​ឲ្យ​ប្រើ​អំណាច​របស់​ព្រះ​ដើម្បី​សង្គ្រោះ​ពួកគេ ។ ប៉ុន្តែ អាលម៉ា​បាន​និយាយ​ថា ព្រះវិញ្ញាណ​នៃ​ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់ធ្វើដូច្នេះ​ឡើយ ។ គាត់​បាន​ប្រាប់​អាមូលេក​ថា ស្ត្រី និង​កុមារ​ទាំងនោះ​នឹង​ទៅនៅ​ជាមួយ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​មនុស្ស​ដែល​បាន​សម្លាប់​ពួកគេ ។

អាលម៉ា ១៤:៩–១១

មេចៅក្រម​បាន​សើចចំអក

មេចៅក្រម​បាន​សើចចំអក​ចំពោះ​អាលម៉ា និង​អាមូលេក ដោយសារ​ព្រះអម្ចាស់​មិន​បាន​ការពារ​ស្ត្រី និង​កុមារ​ទាំងនោះ ។ គាត់​បាន​បញ្ជូន​អាលម៉ា និង​អាមូលេក​ទៅក្នុង​គុក ។

អាលម៉ា ១៤:១៤–១៧

អាលម៉ា និង​អាមូលេក​នៅក្នុង​គុក

បីថ្ងៃ​ក្រោយមក មេចៅ​ក្រម​ទៅក្នុង​គុក​ជា​មួយ​នឹង​សង្ឃ​ក្លែងក្លាយ​របស់គាត់ ។ ពួកគេ​បាន​សួរសំណួរ​ជា​ច្រើន ។ ប៉ុន្តែ​អាលម៉ា និង​អាមូលេក មិនឆ្លើយ​នឹង​ពួកគេ​ទេ ។

អាលម៉ា ១៤:១៨–១៩

មេចៅក្រម​បាន​សើចចំអក​ដល់​អាលម៉ា និង​អាមូលេក​នៅក្នុង​គុក

មេ​ចៅក្រម និង​ពួក​សង្ឃ​របស់​គាត់​បាន​ធ្វើ​រឿងអាក្រក់​ដាក់​អាលម៉ា និង​អាមូលេក ។ ពួកគេ​ក៏​មិន​បាន​ផ្តល់​អាហារ ឬ​ទឹក​ដល់​អាលម៉ា និង​អាមូលេក​ដែរ ។ ពួកគេ​បាន​សើច​ចំអក​ចំពោះ​អ្វីដែល​អាលម៉ា និង​អាមូលេក​បាន​បង្រៀន ។

អាលម៉ា ១៤:១៩–២២

អាមូលេក និង​អាលម៉ា បាន​ជាប់ចំណង​នៅជិត​នឹង​មេចៅក្រម​នៅក្បែរ​នោះ

អាលម៉ា និង​អាមូលេក​បានរងទុក្ខ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ។ មេចៅក្រម​បានមក​ម្តងទៀត​ជាមួយ​នឹង​សង្ឃ​ក្លែងក្លាយ​របស់គាត់ ។ គាត់​បាន​ប្រាប់​អាលម៉ា និង​អាមូលេក​ថា ប្រសិនបើ​ពួកគេ​មាន​អំណាច​របស់​ព្រះ នោះ​ពួកគេ​គួរតែ​អាច​ផ្តាច់​ខ្សែពួរ​ដែល​ចង​ពួកគេ​បាន ។ បន្ទាប់​មក​គាត់​នឹងជឿ​ពួកគេ ។

អាលម៉ា ១៤:២៣–២៤

អាមូលេក និង​អាលម៉ា​បានក្រោកឈរ

អាលម៉ា និង​អាមូលេក​បាន​ទទួល​អារម្មណ៍​នៃព្រះចេស្តា​នៃ​ព្រះ ។ ពួកគេ​បាន​ក្រោក​ឈរ ។ អាលម៉ា​មានសេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ហើយ​ទូលសូម​ព្រះចេស្តា​ដើម្បី​ផ្តាច់​ចំណង​នោះ ។

អាលម៉ា ១៤:២៥–២៦

ចំណង​នោះបានដាច់

អាលម៉ា និង​អាមូលេក​បានផ្តាច់​ចំណង ។ មេចៅក្រម និង​សង្ឃ​ក្លែងក្លាយ​របស់គាត់​មានការភ័យ​ខ្លាច ។ ពួកគេ​ព្យាយាម​រត់​ចេញ ប៉ុន្តែ​ផ្ទៃដី​បាន​ចាប់​ផ្តើម​ញ័ររញ្ជួយ ។

អាលម៉ា ១៤:២៦–២៧ ។

អាមូលេក និង​អាលម៉ា​ឈរ​លើគុក​ដែលបាន​បំផ្លិច​បំផ្លាញ

ជញ្ជាំង​គុក​បានរលំ​លើ​មេ​ចៅក្រម និង​ពួក​សង្ឃ​របស់គាត់​ហើយ​ពួកគេ​បានស្លាប់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ថែរក្សា​ឲ្យ​អាលម៉ា និង​អាមូលេកឲ្យ​មាន​សុវត្ថិភាព ។ នៅពេល​ប្រជាជន​ឮ​សម្លេង ​ពួកគេ​បាន​​រត់ទៅ​មើល​អ្វីដែល​កំពុង​កើតឡើង ។ មានតែ​អាលម៉ា និង​អាមូលេក​ប៉ុណ្ណោះ​ដែល​បានដើរ​ចេញពី​គុក ។ ប្រជាជន​ភ័យខ្លាចនឹង​អាលម៉ា និង​អាមូលេក​ជាខ្លាំង​ហើយ​នាំគ្នា​រត់​គេចខ្លួន ។

អាលម៉ា ១៤:២៧–២៩