ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​ជ្រើសរើស​ពួកសិស្ស​ដប់ពីរ​នាក់


« ព្រះយេស៊ូវ​ជ្រើសរើស​ពួកសិស្ស​ដប់ពីរ​នាក់ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ២០២៣ )

នីហ្វៃទី៣ ១១; ១៣; ១៨

ព្រះយេស៊ូវ​ជ្រើសរើស​ពួកសិស្ស​ដប់ពីរ​នាក់

អំណាច​ដើម្បី​បង្រៀន និង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក

ព្រះយេស៊ូវ​គ្រីស្ទ​ដាក់​ព្រះហស្ដ​របស់​ទ្រង់​នៅលើ​ក្បាល​សិស្ស​ម្នាក់ និង​ប្រទានពរ​ដល់​គាត់ ហើយមនុស្សម្នា​ឈរ​នៅ​ជុំវិញ​ពួកគាត់ និង​អធិស្ឋាន

នៅពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ដល់​ទីក្រុង​បរិបូរណ៍ ទ្រង់​បាន​ជ្រើសរើស​មនុស្ស​ដប់ពីរ​នាក់ ហើយ​បាន​ប្រទាន​​អំណាច​ដល់​ពួកគាត់​ដើម្បី​បង្រៀន និង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក ។ ទ្រង់​ក៏​បាន​ប្រទាន​អំណាច​​ដើម្បី​ផ្តល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគាត់​ផងដែរ ។ ទ្រង់​បានហៅ​ពួកគាត់​ថាជា​សិស្ស​របស់​ទ្រង់ ។ ពួកសិស្ស​បានធ្វើ​អ្វីៗ​ដែល​ព្រះយេស៊ូវ​បានបង្រៀន​ពួកគាត់​ឲ្យ​ធ្វើ ។

នីហ្វៃទី៣ ១១:១, ១៨–២២, ៤១; ១២:១; ១៥:១១–១២; ១៨:៣៦–៣៧

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន សិស្ស​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ម្នាក់ ហើយ​សិស្ស​ផ្សេង​ទៀត​ស្តាប់ និង​មើល

ព្រះយេស៊ូវ​បានបង្រៀន​ពួកសិស្ស​របស់​ទ្រង់​ពី​របៀប​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ពី​ពាក្យ​ដែល​ពួកគេ​គួរតែ​និយាយ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ឲ្យ​ជ្រមុជ​មនុស្ស​ទៅ​ក្រោម​ទឹក ហើយ​ជួយ​ពួកគេ​ឲ្យ​ងើប​ឡើង​មក​វិញ ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​តាម​វិធី​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ​ជានិច្ច ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

នីហ្វៃទី៣ ១១:២២–២៨, ៣៥

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​សិស្ស​ម្នាក់​របស់​ទ្រង់

ព្រះយេស៊ូវ​ចង់​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​ស្រុះស្រួល​គ្នា ហើយ​មិន​ឈ្លោះ​ប្រកែក​គ្នា ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា នៅពេល​ដែល​ពួកគេ​ឈ្លោះ​ប្រកែក​គ្នា ពួកគេ​មិនបាន​ធ្វើតាម​ការបង្រៀន​របស់​ទ្រង់​ឡើយ ។

នីហ្វៃទី៣ ១១:២៨–៣០

ព្រះយេស៊ូវ​គ្រីស្ទ​លា​ព្រះហស្ដ​ទ្រង់​ទៅ​ប្រជាជន ហើយ​ប្រជាជន​ញញឹម និង​ស្តាប់

ព្រះយេស៊ូវ​បាន​បង្រៀន​ប្រជាជន​ឲ្យ​ជឿ​លើ​ទ្រង់ ប្រែចិត្ត និង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដូច្នេះ​ពួកគេ​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តង​ទៀត ។

នីហ្វៃទី៣ ១១:៣១–៣៣

ព្រះយេស៊ូវ​គ្រីស្ទ​ដើរ​ជាមួយ​ពួកសិស្ស​របស់​ទ្រង់ និង​មនុស្ស​ផ្សេងទៀត ហើយបង្រៀន​ពួកគេ

ព្រះយេស៊ូវ​បាន​ប្រាប់​ពួកសិស្ស​របស់​ទ្រង់​ថា ប្រសិន​បើ​ពួកគេ​ជឿ​លើ​ទ្រង់ ពួកគេ​ក៏​ជឿ​លើ​ព្រះវរបិតាសួគ៌​ផងដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌​គឺ​ពិត ។

នីហ្វៃទី៣ ១១:៣៥–៣៦

ព្រះយេស៊ូវ​គ្រីស្ទ​អង្គុយ​ជាមួយ​ពួកសិស្ស​របស់​ទ្រង់ និង​ប្រជាជន ហើយ​បង្រៀន​ពួកគេ

នៅពេល​ដែល​ព្រះយេស៊ូវ​បាន​បញ្ចប់​ការបង្រៀន​ពួកសិស្ស​របស់​ទ្រង់​រួច ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​បង្រៀន​មនុស្ស​ទាំងអស់ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា មិនបាច់​បារម្ភ​ពី​អ្វី​ដែល​ពួកគេ​នឹង​ទទួលទាន ផឹក ឬ​ស្លៀកពាក់​នោះ​ទេ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ថា ប្រសិន​បើ​ពួកគេ​បម្រើ​ព្រះវរបិតាសួគ៌ ព្រះវរបិតាសួគ៌​នឹង​ថែរក្សា​ពួកគេ ។

នីហ្វៃទី៣ ១១:៤១; ១៣:២៥–៣៤