« អ័ប៊ីស » ដំណើររឿងព្រះគម្ពីរមរមន( ឆ្នាំ ២០២៣ )
អ័ប៊ីស
បានជួយប្រជាជនរបស់នាងជឿលើព្រះយេស៊ូវ
អ័ប៊ីសបានធ្វើការឲ្យម្ចាស់ក្សត្រីមួយអង្គដែលជាសាសន៍លេមិន ។ អ័ប៊ីសបានរៀនអំពីព្រះយេស៊ូវគ្រីស្ទពីការនិមិត្តរបស់ឪពុកនាង ។ នាងបានជឿលើព្រះយេស៊ូវ ជាច្រើនឆ្នាំមកហើយ ហើយចង់ដើរតាមទ្រង់ ។ ប៉ុន្តែនាងមិនទាន់បានប្រាប់សាសន៍លេមិនផ្សេងទៀតទេ ។
ថ្ងៃមួយ សាសន៍នីហ្វៃម្នាក់ឈ្មោះអាំម៉ូន បានមកនគរដើម្បីបង្រៀនពួកសាសន៍លេមិនអំពីព្រះយេស៊ូវ និងព្រះ ។ ម្ចាស់ក្សត្រីនិងស្ដេចជឿលើអ្វីដែល អាំម៉ូនបានបង្រៀន ។ ម្ចាស់ក្សត្រី និងស្តេចបានដឹងថា ព្រះយេស៊ូវនឹងយាងមកផែនដី ហើយទ្រង់បង្កើតផែនដី ដូច្នេះអស់អ្នកដែលជឿលើទ្រង់អាចទទួលបានការអភ័យទោស ។
អាលម៉ា ១៧:១២–១៣; ១៨:៣៣–៣៦, ៣៩–៤០; ១៩:៩, ១៣
ម្ចាស់ក្សត្រី និងស្តេចបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយរីករាយណាស់ដែលធ្វើឲ្យពួកគេបានដួលទៅលើដី ។ អាំម៉ូន និងពួកអ្នកបម្រើក៏បានដួលផងដែរ ។ អ័ប៊ីស គឺជាមនុស្សតែម្នាក់គត់ដែលឈរ ។
អ័ប៊ីស ចង់ប្រាប់មនុស្សទាំងនោះអំពីអព្ភូតហេតុនេះ ។ នាងសង្ឃឹមថាប្រជាជននឹងជឿលើព្រះចេស្ដានៃព្រះ ពេលពួកគេបានឃើញអ្វីដែលបានកើតឡើង ។ ដូច្នេះ អ័ប៊ីសបានរត់ពីផ្ទះមួយទៅផ្ទះមួយ ។ នាងបានប្រាប់ប្រជាជនឲ្យចេញទៅមើលអ្វីដែលព្រះបានធ្វើចំពោះម្ចាស់ក្សត្រី និងស្តេច ។
មនុស្សជាច្រើនបានមកដំណាក់ម្ចាស់ក្សត្រី និងស្តេច ។ ពួកគេភ្ញាក់ផ្អើលព្រោះមើលទៅដូចជាម្ចាស់ក្សត្រី ស្តេច និងអ្នកបម្រើទាំងអស់បានស្លាប់ ។
ប្រជាជនច្របូកច្របល់ ។ ពួកគេឈ្លោះប្រកែកគ្នា អំពីអ្វីដែលបានកើតឡើងចំពោះម្ចាស់ក្សត្រី និងស្តេច ។
ពេលអ័ប៊ីស ត្រឡប់មកវិញ នាងបានឃើញមនុស្សកំពុងឈ្លោះប្រកែកគ្នា ។ នាងសោកសៅពីព្រោះពួកគេមើលមិនឃើញព្រះចេស្តារបស់ព្រះ ។ រួចនាងក៏ចាប់ព្រះហស្ដម្ចាស់ក្សត្រី ហើយម្ចាស់ក្សត្រីក៏ក្រោកឈរ ហើយសរសើរតម្កើងព្រះយេស៊ូវ ។
ម្ចាស់ក្សត្រីលូកព្រះហស្តចាប់កាន់ព្រះហស្តព្រះស្វាមីទ្រង់ ហើយទ្រង់ក៏ក្រោកឈរ ។ ស្ដេចបានប្រាប់ប្រជាជនអំពីព្រះយេស៊ូវ ។ បន្ទាប់មកអាំម៉ូន និងពួកអ្នកបម្រើផ្សេងទៀតក៏បានក្រោកឈរ ។ ពួកគេទាំងអស់គ្នាបានប្រាប់ប្រជាជនថា ព្រះយេស៊ូវបានផ្លាស់ប្តូរពួកគេ ។ ឥឡូវនេះ ពួកគេចង់ធ្វើតែអំពើល្អប៉ុណ្ណោះ ។ មនុស្សជាច្រើនបានជឿតាមពួកគេ ។
ដូចជាអ្វីដែលអ័ប៊ីសបានសង្ឃឹម គឺប្រជាជនបានមើលឃើញព្រះចេស្តារបស់ព្រះ ។ មនុស្សជាច្រើនបានជឿលើព្រះយេស៊ូវ ហើយបានទទួលបុណ្យជ្រមុជទឹក ។ ពួកគេមានព្រះវិញ្ញាណរបស់ព្រះជាមួយពួកគេ ។ ពួកគេថែមទាំងបានបង្កើតសាសនាចក្រនៅក្នុងដែនដីរបស់ពួកគេទៀតផង ។ ពួកគេបានឃើញថាព្រះយេស៊ូវជួយអ្នកណាដែលប្រែចិត្ត ហើយជឿលើទ្រង់ ។