ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីអានគុម និង មរ៉ូណៃ


« ទីអានគុម និង មរ៉ូណៃ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អាលម៉ា ៦២

ទីអានគុម និង មរ៉ូណៃ

បង្ហាញ​ភាពក្លាហាន​ដ៏អស្ចារ្យ

អាំម៉ូរ៉ុន ជាមួយ​នឹង​កងទ័ព​លេមិន​ប្រយុទ្ធ​នឹង​កងទ័ព​សាសន៍​នីហ្វៃ

បន្ទាប់ពី​អាម៉ាលិកាយសុគត ព្រះអនុជ​ទ្រង់​អាំម៉ូរ៉ុន បាន​ក្លាយជា​សេ្តច​នៃសាសន៍​លេមិន ។ អាំម៉ូរ៉ុនបន្ត​ច្បាំង​នឹង​សាសន៍​នីហ្វៃ ។ សង្គ្រាម​បានអូស​បន្លាយ​រាប់ឆ្នាំ ។ សាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​ឈ្នះ ដូច្នេះ​កងទ័ព​សាសន៍​លេមិន​ទាំង​អស់​បាន​រត់ទៅ​ទីក្រុង​មួយ ។ មរ៉ូណៃ ទីអានគុម និង​មេទ័ព​សាសន៍​នីហ្វៃ​ម្នាក់​ទៀត​បាន​ធ្វើ​ដំណើរ​តាម​ពួក​សាសន៍​លេមិន​ជាមួយ​នឹង​កងទ័ព​របស់​ពួកគេ ។

អាលម៉ា ៥២:៣–៤; ៥៤:១៦–២៤; ៦២:១២–៣៥

ទីអានគុមកាន់លំពែង ហើយ​ចូល​ទៅកាន់​ទីក្រុង​នៅពេល​យប់

ទីអានគុមខឹងសម្បា​ដែល​អាម៉ាលិកាយ និង​អាំម៉ូរ៉ុន​បាន​បង្ក​សង្គ្រាម​ដ៏ធំ និង​យូរអង្វែង​នេះ ។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​តែ​សង្គ្រាម ហើយ​មាន​អាហារ​តិចតួច​ប៉ុណ្ណោះ ។ ទីអានគុមចង់​បញ្ចប់​សង្រ្គាម ។ គាត់​បាន​ចាកចេញ​ពីទីក្រុង​ទាំងយប់​ដើម្បី​ស្វែងរក អាំម៉ូរ៉ុន ។

អាលម៉ា ៦២:៣៥–៣៦

ទីអានគុមកាន់ខ្សែពួរ​ជាមួយ​នឹងទំពក់ ហើយ​លោត​ពីលើ​ជញ្ជាំង

ទីអានគុមបានឡើង​លើ​កំផែង​ទីក្រុង ។ លោក​បានគេចចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ទីក្រុង រហូត​ដល់​គាត់​បាន​រក​ឃើញ​កន្លែង​ដែល​អាំម៉ូរ៉ុន​កំពុង​ផ្ទុំ ។

អាលម៉ា ៦២:៣៦

ទីអានគុមឈរនៅ​ច្រក​ចូល​ត្រសាល​ជាមួយនឹង​លំពែង​និងខ្សែពួរ

ទីអានគុមគប់លំពែង​ចាក់​អាំម៉ូរ៉ុន ទម្លុះ​ទ្រង់​ជិតត្រង់​បេះដូង ។ ប៉ុន្តែ អាំម៉ូរ៉ុន​បាន​ដាស់​អ្នក​បម្រើ​របស់ទ្រង់ មុន​ពេល​ទ្រង់​សុគត ។

អាលម៉ា ៦២:៣៦

ទីអានគុម​ប្រឈមមុខ​នឹង​ទាហាន​សាសន៍​លេមិន​ជាមួយ​នឹង​លំពែង

អ្នក​បម្រើ​របស់​អាំម៉ូរ៉ុន បានដេញ​តាមទីអានគុម ហើយ​សម្លាប់​គាត់​ចោល ។ មេដឹកនាំ​សាសន៍​នីហ្វៃ​ផ្សេង​ទៀត​សោកស្ដាយ​យ៉ាងខ្លាំង ដែល​ទីអានគុមបាន​ស្លាប់ ។ លោក​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន​ដើម្បី​ឥស្សរភាព​នៃ​ប្រជាជន​របស់​លោក ។

អាលម៉ា ៦២:៣៦–៣៧

ទាហាន​សាសន៍​នីហ្វៃ​ចាប់​ទាហាន​សាសន៍​លេមិន

ទោះជា​គាត់​បាន​ស្លាប់​ទៅក៏ដោយ ក៏ទីអានគុមធ្លាប់បានជួយ​ពួក​សាសន៍​នីហ្វៃ​ឈ្នះ​សង្គ្រាម​ផងដែរ ។ គាត់​បានធ្វើឲ្យ​សាសន៍​លេមិន​បាត់បង់​មេដឹក​នាំរបស់​ពួកគេ ។ ព្រឹក​ស្អែក​ឡើង មរ៉ូណៃបាន​ច្បាំងនឹង​ពួក​សាសន៍​លេមិន​ហើយ​បាន​យក​ជ័យ​ជម្នះ ។ សាសន៍​លេមិន​បាន​ចាកចេញ​ពី​ដែនដី​របស់​សាសន៍​នីហ្វៃ ហើយ​សង្គ្រាម​បានបញ្ចប់ ។

អាលម៉ា ៦២:៣៧–៣៨

មេទ័ព​មរ៉ូណៃ​ដឹកនាំ​បុរស​ទាំងឡាយ​ដើម្បី​សាងសង់​ភូមិ​មួយ ហើយ​ក្រុមគ្រួសារ​មើល

ទីបំផុត​ក៏មាន​ភាព​សុខសាន្ត ។ មរ៉ូណៃ​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ធ្វើឲ្យ​ដែនដី​របស់​សាសន៍​នីហ្វៃ​កាន់តែ​មាន​សុវត្ថិភាព​ពី​ពួក​សាសន៍​លេមិន ។ បន្ទាប់​មក មរ៉ូណៃបាន​ត្រឡប់ទៅ​មាតុភូមិ​វិញ​ដើម្បី​រស់នៅ​ដោយ​សុខសាន្ត ។ ព្យាការី​ទាំងឡាយ​បាន​បង្រៀន​ដំណឹងល្អ ហើយ​បាន​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះ ។ ប្រជាជន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ ហើយ​ទ្រង់​បានប្រទាន​ពរដល់​ពួកគេ ។

អាលម៉ា ៦២:៣៩–៥១