ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីអានគុម


« ទីអានគុម » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អាលម៉ា ៥១–៥២

ទីអានគុម

ការពារ​ប្រជាជន​របស់គាត់

ទីអានគុម​និយាយជាមួយ​មេទ័ព​មរ៉ូណៃ​នៅឯជំរំ

ទីអានគុម គឺជា​មេ​ដឹកនាំ​នៃ​កងទ័ព​មរ៉ូណៃ ។ គាត់​ព្យាយាម​រក្សា​ទីក្រុង​របស់​សាសន៍​នីហ្វៃ​ឲ្យមាន​សុវត្ថិភាព​ពីពួក​សាសន៍​លេមិន ។

អាលម៉ា ៥០:៣៥; ៥២:១៩

ទាហាន​អាម៉ាលិកាយ និង​លេមិន​មាន​សស្ត្រាវុធ

អាម៉ាលិកាយ​គឺជា​សាសន៍​នីហ្វៃ​ម្នាក់​ដែល​បាន​ក្លាយជា​សេ្តច​នៃ​សាសន៍​លេមិន ។ ទ្រង់​ក៏ចង់​គ្រប់គ្រង​លើ​ប្រជាជន​នីហ្វៃ​ដែរ ។ ទ្រង់​បានវាយប្រហារ​ពួកសាសន៍​នីហ្វៃ និង​ដណ្តើម​យកទីក្រុង​របស់​ពួកគេ​ជាច្រើន ។

អាលម៉ា ៤៧:១, ៣៥; ៤៨:១–៤; ៥១:២៣–២៨

កងទ័ព​សាសន៍​នីហ្វៃ​កំពុង​ចេញ​ដំណើរ​ទៅ

កងទ័ព​របស់​ទីអានគុម​ចង់​រារាំង​កងទ័ព​របស់​អាម៉ាលិកាយ​មិន​ឲ្យ​វាយលុក​ទីក្រុង​សាសន៍​នីហ្វៃ ។

អាលម៉ា ៥១:២៨–៣០

កងទ័ព​ប្រឈមមុខ​ដាក់គ្នា​នៅពេល​ថ្ងៃលិច

ពួក​ទាហាន​ច្បាំងគ្នា​ពេញមួយ​ថ្ងៃ ។ ទីអានគុម និង​កងទ័ព​របស់​គាត់​បាន​ប្រយុទ្ធ​ដោយ​មាន​កម្លាំង និង​មាន​ភាព​ប៉ិនប្រសប់​ជាង​កងទ័ព​របស់​អាម៉ាលិកាយ ។ ប៉ុន្តែគ្មាន​ទ័ព​ណាឈ្នះទេ ។ លុះដល់​មេឃ​ងងឹតហើយ កងទ័ព​ទាំងសងខាង​ក៏​ឈប់​ប្រយុទ្ធ ដើម្បី​ឲ្យ​ពួកគេ​បាន​សម្រាក ។

អាលម៉ា ៥១:៣១—៣២

ទីអានគុមអង្គុយ​នៅមុខ​ភ្នក់ភ្លើង

ប៉ុន្តែ​ទីអានគុម​ពុំបាន​សម្រាក​ទេ ។ គាត់ និង​អ្នក​បម្រើ​របស់​គាត់​បាន​ទៅ​ជំរំ​របស់​អាម៉ាលិកាយដោយ​សម្ងាត់ ។

អាលម៉ា ៥១:៣៣

ទីអានគុមឈរនៅក្រោម​ពន្លឺ​ព្រះចន្ទ​នៅឯ​ត្រសាល​របស់​អាម៉ាលិកាយ

ទីអានគុមលួចចូល​ទៅក្នុង​ត្រសាល​របស់​អាម៉ាលិកាយ ។ គាត់​បានធ្វើគត​អាម៉ាលិកាយ មុនពេល​អាម៉ាលិកាយ​ភ្ញាក់ឡើង ។ បន្ទាប់​មក ទីអានគុម​បាន​ត្រឡប់​ទៅ​ជំរំ​វិញ ហើយ​ប្រាប់​ទាហាន​របស់​គាត់​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ ។

អាលម៉ា ៥១:៣៣–៣៦

ពួក​លេមិន​ភ្ញាក់​ឡើង ហើយ​មើល​ទៅ​ភ័យខ្លាច

នៅពេល​ពួក​លេមិន​ភ្ញាក់​ឡើង ពួកគេ​បាន​រកឃើញ​ថា អាម៉ាលិកាយ​បាន​សោយ​ទិវង្គត​ហើយ ។ ពួកគេ​ក៏បាន​ឃើញថា ទីអានគុម និង​កងទ័ព​របស់​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​នឹង​ពួកគេ ។

អាលម៉ា ៥២:១

ពួកលេមិន​បាន​រត់​គេចពី​កងទ័ព​របស់​ទីអានគុម

ពួកលេមិន​ភ័យ​ខ្លាច ហើយ​បាន​រត់​គេច​ខ្លួន ។ ផែនការ​របស់​ទីអានគុម បាន​ធ្វើ​ឲ្យ​ពួក​លេមិន​ភ័យ​ខ្លាច​យ៉ាងខ្លាំង ក្នុងការ​​វាយលុក​ទីក្រុង​របស់​សាសន៍​នីហ្វៃ​បន្ថែម​ទៀត ។ ឥឡូវ​នេះ ទីអានគុមមាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​របស់​សាសន៍​នីហ្វៃ​កាន់តែ​មាន​សុវត្ថិភាព ។ គាត់បាន​ខិតខំ​ធ្វើការ​ដើម្បី​ការពារ​ប្រជាជន​របស់​គាត់ ។ គាត់​អាច​រក្សា​សុវត្ថិភាព​ដល់​ទីក្រុង​ជាច្រើន​របស់​សាសន៍​នីហ្វៃ ។

អាលម៉ា ៥២:២–១០