« ព្រះយេស៊ូវចែកសាក្រាម៉ង់ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ព្រះយេស៊ូវចែកសាក្រាម៉ង់
ចងចាំទ្រង់ជានិច្ច
បន្ទាប់ពីព្រះយេស៊ូវបានព្យាបាលអ្នកឈឺ និងប្រទានពរដល់កុមារតូចៗ ទ្រង់បានណែនាំពិធីសាក្រាម៉ង់ដល់មនុស្សទាំងអស់ដែលបានប្រមូលផ្តុំដើម្បីស្តាប់ទ្រង់ ។ ទ្រង់បានសុំពួកសិស្សរបស់ទ្រង់ឲ្យយកនំបុ័ង និងស្រាមួយចំនួនមក ។
ព្រះយេស៊ូវបានហែកនំបុ័ង ហើយប្រទានពរដល់នំបុ័ង ។ ទ្រង់បានឲ្យនំបុ័ងទៅពួកសិស្សបរិភោគ ។ ទ្រង់បានសុំឲ្យពួកសិស្សចែកនំបុ័ងទៅប្រជាជនទាំងអស់ ។
ព្រះយេស៊ូវបានមានព្រះបន្ទូលថា មនុស្សគ្រប់គ្នាដែលជឿលើទ្រង់ និងទទួលពិធីបុណ្យជ្រមុជទឹកគប្បីទទួលទាននំបុ័ង ។ នៅពេលដែលពួកគេធ្វើដូច្នោះ ពួកគេគប្បីចងចាំព្រះកាយរបស់ទ្រង់ ។ ទ្រង់បានរំឭកប្រជាជនអំពីពេលដែលពួកគេពាល់ស្នាមដែកគោលនៅព្រះហស្ដ និងព្រះបាទារបស់ទ្រង់ និងរបួសនៅចំហៀងទ្រង់ ។
បន្ទាប់មក ព្រះយេស៊ូវបានប្រទានស្រាឲ្យពួកសិស្សផឹក ។ ទ្រង់បានបង្គាប់ពួកសិស្សឲ្យចែកស្រាដល់ប្រជាជនទាំងអស់ ។
ព្រះយេស៊ូវបានមានព្រះបន្ទូលថា គ្រប់គ្នាដែលបានប្រែចិត្ត និងទទួលពិធីបុណ្យជ្រមុជទឹកគប្បីទទួលទានស្រានេះ ។ ទ្រង់បានសុំអ្នករាល់គ្នាដែលបានទទួលទានស្រាឲ្យចងចាំដល់ព្រះលោហិតរបស់ទ្រង់ ។ ទ្រង់បានរំឭកពួកគេថា ទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់ នៅពេលដែលទ្រង់រងទុក្ខ និងសុគតសម្រាប់ពួកគេ ។
ព្រះយេស៊ូវបានមានព្រះបន្ទូលថា ការទទួលទាននំបុ័ង និងស្រាគឺជាបទបញ្ញត្តិមួយ ។ តាមរយៈការទទួលទាននំបុ័ង និងស្រា ប្រជាជនបានបង្ហាញដល់ព្រះវរបិតាសួគ៌ថា ពួកគេចង់រក្សាបទបញ្ញត្តិរបស់ទ្រង់ និងចងចាំព្រះយេស៊ូវ ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ពួកគេនឹងត្រូវបានប្រទានពរឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើពួកគេធ្វើកិច្ចការទាំងនេះ ។
បន្ទាប់ពីប្រជាជនបានទទួលទាននំបុ័ង និងស្រាហើយ ពួកគេបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មកប្រជាជនបានសរសើរតម្កើងព្រះយេស៊ូវ ។