ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​យាង​ត្រឡប់​ទៅ​ព្រះវរបិតា​ទ្រង់​វិញ


« ព្រះយេស៊ូវ​យាង​ត្រឡប់​ទៅ​ព្រះវរបិតា​ទ្រង់​វិញ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ២០២៣ )

នីហ្វៃទី៣ ២៨; នីហ្វៃទី៤ ១

ព្រះយេស៊ូវ​យាង​ត្រឡប់​ទៅ​ព្រះវរបិតា​ទ្រង់​វិញ

ការបម្រើ​ពួកសិស្ស​របស់​ទ្រង់ មុនពេល​ទ្រង់​ចាកចេញ​ទៅ

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​មនុស្ស​មួយ​ក្រុម ។

ព្រះយេស៊ូវ​បាន​បង្រៀន​ប្រជាជន​ពី​ដំណឹងល្អ​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពួកគេ​ឲ្យ​ស្រឡាញ់​ព្រះ និង​បម្រើ​គ្នា​ទៅវិញ​ទៅមក ។ មិន​យូរ​ប៉ុន្មាន ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​ទៅ​ព្រះវរបិតា​ទ្រង់​វិញ ។ ទ្រង់​បាន​បង្គាប់​ពួកសិស្ស​ឲ្យ​បន្ត​បង្រៀន​ប្រជាជន បន្ទាប់​ពី​ទ្រង់​បាន​យាង​ទៅវិញ ។

នីហ្វៃទី៣ ១១:៤១; ២៨:១

ព្រះយេស៊ូវ​គ្រីស្ទ​ញញឹម និង​លា​ព្រះហស្ដ​របស់​ទ្រង់

មុន​ពេល​ដែល​ទ្រង់​យាង​ចេញ​ទៅ ព្រះយេស៊ូវ​បាន​សួរ​ពួកសិស្ស​របស់​ទ្រង់​ម្នាក់ៗ​ថា តើពួកគេ​ចង់​ឲ្យ​ទ្រង់​ធ្វើ​អ្វី​សម្រាប់​ពួកគេ ។ ពួកសិស្ស​ភាគច្រើន​បាន​និយាយ​ថា ពួកគេ​ចង់​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​បន្ទាប់ពី​ពួកគេ​បញ្ចប់​ការបម្រើ​ទ្រង់​នៅលើ​ផែនដី ។ ព្រះយេស៊ូវ​បាន​សន្យា​ថា ពួកគេ​នឹង​រស់នៅ​ជាមួយ​ទ្រង់​បន្ទាប់ពី​ពួកគេ​ស្លាប់ ។

នីហ្វៃទី៣ ២៨:១–៣

ពួកសិស្ស​បី​នាក់​មើល​ទៅ​សោកសៅ

ពួកសិស្ស​បី​នាក់​បានសោកសៅ ដោយសារ​ពួកគេ​ព្រួយបារម្ភ​នឹង​ប្រាប់​ព្រះយេស៊ូវ​នូវ​អ្វី​ដែល​ពួកគេ​ចង់បាន ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ពី​ទ្រង់ ។ ពួកគេ​ចង់​រស់នៅ​រហូត​ដល់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ពួកគេ​អាច​ជួយ​មនុស្ស​កាន់តែ​ច្រើន​ឲ្យ​មកឯ​ព្រះយេស៊ូវ ។

នីហ្វៃទី៣ ២៨:៤–៧, ៩

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសិស្ស​ទាំង​បី​នាក់

ព្រះយេស៊ូវ​បាន​សន្យា​ថា ពួកគេ​នឹង​មិន​ស្លាប់​ឡើយ ។ ពួកគេ​នឹង​នៅ​លើ​ផែនដី ហើយ​ជួយ​មនុស្ស​ឲ្យ​មករក​ទ្រង់​រហូត​ដល់​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។

នីហ្វៃទី៣ ២៨:៧–១១

ព្រះយេស៊ូវ​គ្រីស្ទ​យាង​ឡើង​ទៅលើ​អាកាស ហើយ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ

ព្រះយេស៊ូវ​បាន​ពាល់​សិស្ស​ម្នាក់ៗ​ដោយ​ម្រាម​ព្រះហស្ដ​របស់​ទ្រង់ លើកលែង​តែ​ពួកសិស្ស​បី​នាក់​ដែល​ចង់​បន្ត​នៅលើ​ផែនដី ។ រួចមកព្រះយេស៊ូវ​បាន​យាង​ចេញ​ទៅ ហើយ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ ។

នីហ្វៃទី៣ ២៨:១, ១២

ពួកសិស្ស​ទាំង​បី​នាក់​ញញឹម និង​មាន​ពន្លឺ​ព្រឹមៗ

បន្ទាប់​ពីនេះ ស្ថានសួគ៌​បាន​បើក ហើយ​ពួកសិស្ស​ទាំងបី​ត្រូវបាន​យក​ឡើង​ទៅ​ស្ថានសួគ៌ ។ ពួកគេ​បាន​ឃើញ និង​បានឮ​ការណ៍ដ៏​អស្ចារ្យ​ជាច្រើន ហើយ​ត្រូវបាន​ប្រាប់​មិន​ឲ្យ​និយាយ​អំពីការណ៍​ទាំងនោះ​ទេ ។ រាងកាយ​របស់​ពួកគេ​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ ដើម្បី​ពួកគេ​នឹង​មិន​ស្លាប់ ឬ​មាន​អារម្មណ៍​ឈឺចាប់​ឡើយ ។

នីហ្វៃទី៣ ២៨:១៣–១៥, ៣៦–៤០

ពួកសិស្ស​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ប្រជាជន

ពួកសិស្ស​បាន​ត្រឡប់​មក​វិញ ហើយ​បន្ត​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវ ។ ប្រជាជន​ចង់​ធ្វើតាម​ព្រះយេស៊ូវ និង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ចូល​ទៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​គឺ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​បាន​ចែកចាយ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​មាន​ជាមួយ​គ្នា ។ ពួកគេ​សប្បាយ​រីករាយ ហើយ​ព្រះ​បាន​ប្រទានពរ​ពួកគេ ។ មនុស្ស​គ្រប់​គ្នា​រស់នៅ​ក្នុង​សន្តិភាព​អស់​រយៈពេល​ជិត ២០០ ឆ្នាំ ។

នីហ្វៃទី៣ ២៨:១៦–១៨, ២៣; នីហ្វៃទី៤ ១:១–២៣