ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សេចក្ដី​ជំនឿ​របស់​អគ្គមហេសី


« សេចក្ដី​ជំនឿ​របស់​អគ្គមហេសី » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

« សេចក្ដី​ជំនឿ​របស់​អគ្គមហេសី » ដំណើររឿង​ព្រះគម្ពីរ​មរមន

អាលម៉ា ១៨–១៩

សេចក្ដី​ជំនឿ​របស់​អគ្គមហេសី

ការស្វែងរក​អំណរ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះស្វាមី​របស់​អគ្គមហេសី​បាន​ដួល​ទៅលើ​ដី

អគ្គមហេសី​សាសន៍​លេមិន​បាន​គ្រងរាជ​ជាមួយ​នឹង​ព្រះស្វាមី​របស់​ទ្រង់ ស្ដេច​ឡាម៉ូណៃ ។ ស្ដេច​បាន​សុំ​សាសន៍​នីហ្វៃ​ម្នាក់ ដែល​មាន​ឈ្មោះ​ថា អាំម៉ូន ឲ្យ​បង្រៀន​ទ្រង់​អំពី​ព្រះអម្ចាស់ ។ ស្ដេច​បាន​ជឿ​លើ​អ្វី​ដែលអាំម៉ូនបាន​ទូល​ទៅ​ទ្រង់ ។ ស្ដេច​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​បាន​ទូលសូម​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ឲ្យ​ទ្រង់​ផង ។ នៅពេល​ទ្រង់​អធិស្ឋាន នោះ​ស្ដេច​ក៏បាន​ដួល​ទៅលើ​ដី ។ វា​មើលទៅ​ហាក់​ដូចជា​ទ្រង់​បាន​សុគត​អ៊ីចឹង ។

អាលម៉ា ១៨:២១, ២៤–៤២

អគ្គមហេសី​ទត​មើល​ព្រះស្វាមី​របស់​ទ្រង់​ដែល​ដួល​សន្លប់

អ្នកបម្រើ​របស់​ស្តេច​បាន​លើក​ទ្រង់​ទៅជួប​អគ្គមហេសី ។ ពួកគេ​បាន​ដាក់​ទ្រង់​នៅលើ​ក្រឡា​បន្ទំ​របស់​ទ្រង់ ។ ទ្រង់​បាន​គង់​នៅ​ទីនោះ ហើយ​មិន​កម្រើក​អស់​រយៈពេល​ពីរ​ថ្ងៃ​ពីរ​យប់ ។

អាលម៉ា ១៨:៤៣

អគ្គមហេសី​កំពុង​មាន​បន្ទូល​ទៅកាន់​អ្នកបម្រើ

នៅ​អំឡុង​ពេល​នោះ អគ្គមហេសី និង​បុត្រ​របស់​ទ្រង់​មាន​ព្រះទ័យ​ក្រៀមក្រំ​យ៉ាង​ខ្លាំង ។ ពួក​ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​ស្ដេច ហើយ​បាន​ព្រះ​កន្សែង​ដោយសារ​ទ្រង់ ។ មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា គួរតែ​បញ្ចុះ​ព្រះសព​របស់​ស្ដេច​ទៅ ។ ប៉ុន្ដែ​អគ្គមហេសី​ចង់​មាន​បន្ទូល​ជាមួយអាំម៉ូនជាមុន​សិន ។ ទ្រង់​បាន​ឮ​ថា លោក​មាន​ព្រះចេស្ដា​របស់​ព្រះ ។ អ្នកបម្រើ​របស់​អគ្គមហេសី​បាន​សុំឲ្យ អាំម៉ូនមក​ចូល​គាល់​អគ្គមហេសី ។

អាលម៉ា ១៨:៤៣; ១៩:១–៣, ៥

អគ្គមហេសី​កំពុង​មាន​បន្ទូល​ទៅកាន់អាំម៉ូន

អគ្គមហេសី​បាន​មាន​បន្ទូល​ប្រាប់អាំម៉ូនថា ទ្រង់​បាន​ឮ​ថា លោក​គឺជា​ព្យាការី​របស់​ព្រះ ។ ទ្រង់​បាន​សុំឲ្យ អាំម៉ូនចូល​ទៅមើល​ស្ដេច ។ អាំម៉ូនបាន​ដឹង​ថា ស្ដេច​នៅមាន​ព្រះជន្ម​រស់​នៅឡើយ ។ វា​គឺជា​ព្រះចេស្ដា​របស់​ព្រះ ដែល​បាន​បណ្ដាល​ឲ្យ​ស្ដេច​ផ្ទុំ​ដូច្នេះ ។ អាំម៉ូនបាន​ទូលទៅ​អគ្គមហេសី​ថា ព្រះស្វាមី​របស់​ទ្រង់​នឹង​តើនឡើង​ពី​ក្រឡា​បន្ទុំ​នៅ​ថ្ងៃ​ស្អែក ។

អាលម៉ា ១៩:៣–៨

អគ្គមហេសី​ដាក់​ព្រះកេស​ទ្រង់​លើ​ព្រះស្វាមី​របស់​ទ្រង់

អគ្គមហេសី​បាន​ទុកចិត្ត​លើអាំម៉ូន ហើយ​បាន​មាន​សេចក្ដី​ជំនឿ​ដ៏ខ្លាំង​លើ​ព្រះ ។ ទ្រង់​បាន​ជឿ​ថា ព្រះស្វាមី​របស់​ទ្រង់​នឹង​តើនពី​ក្រឡា​បន្ទំ​នៅ​ថ្ងៃ​ស្អែក ។ អាំម៉ូនបាន​និយាយ​ថា ទ្រង់​នឹង​ទទួល​បាន​ពរជ័យ ដោយសារតែ​សេចក្ដី​ជំនឿ​ដ៏ខ្លាំង​របស់​ទ្រង់ ។ លោក​បាន​ទូល​ទៅ​អគ្គមហេសី​ថា ទ្រង់​មាន​សេចក្ដី​ជំនឿ​ខ្លាំងជាង​ប្រជាជន​របស់​ព្រះអង្គ​ទ្រង់​ទៅទៀត ។ អគ្គមហេសី​បាន​បន្ដ​នៅក្បែរ និង​មើលថែ​ព្រះស្វាមី​របស់​ទ្រង់​មួយ​យប់​ទល់​ភ្លឺ ។

អាលម៉ា ១៩:៩–១១

អគ្គមហេសី​រីករាយ​ព្រះទ័យ​ដែល​ព្រះស្វាមី​របស់​ទ្រង់​បាន​តើន​ឡើន

នៅ​ថ្ងៃ​បន្ទាប់ ស្ដេច​បាន​តើនពី​ការបន្ទំ ។ ស្ដេច​បាន​មាន​បន្ទូល​ប្រាប់​អគ្គមហេសី​ថា ទ្រង់​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ ។ អគ្គមហេសី និង​ស្ដេច​បាន​ដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​ពួកទ្រង់​ខ្លាំង​ប៉ុណ្ណា ហើយ​ពួកទ្រង់​បាន​ពោរពេញ​ដោយ​អំណរ ។

អាលម៉ា ១៩:១២–១៣