ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អាលម៉ា និង​ប្រជាជន​របស់​លោក


« អាលម៉ា និង​ប្រជាជន​របស់​លោក » ដំណើររឿង​ព្រះគម្ពីរ​មរមន( ឆ្នាំ ២០២៣ )

ម៉ូសាយ ២៣:២៥

អាលម៉ា និង​ប្រជាជន​របស់​លោក

កម្លាំង​មក​ពីព្រះ​ក្នុងគ្រាលំបាក

អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​សម្លឹង​មើល​ផ្ទះ​សម្បែង​របស់​ពួកគេ

អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​រស់នៅលើ​ដែនដី​ដ៏ស្រស់ស្អាត ។ ពួកគេ​បានដាំដំណាំ និង​សាងសង់​ផ្ទះ ។ អាលម៉ា​គឺជា​សង្ឈ​របស់​ព្រះ ។ គាត់​បាន​បង្រៀន​ប្រជាជន​របស់​គាត់​ឲ្យចេះ​ស្រឡាញ់​គ្នា ។ ពួកគេ​បានស្តាប់តាម​អាលម៉ា និង​កាន់តាម​បទបញ្ញត្តិ​របស់​ព្រះ ។ ក្រុមគ្រួសារ​របស់ពួកគេ​បានរីកចម្រើន ហើយ​ពួកគេ​បានសាងសង់​ទីក្រុងមួយ ។

ម៉ូសាយ ២៣:៤–៥, ១៥–២០

អាលម៉ា​និយាយ​ទៅ​កាន់​សាសន៍​លេមិន

នៅ​ថ្ងៃ​មួយ កងទ័ព​សាសន៍​លេមិន​បានមកជួប ។ ពួកគេ​បាន​វង្វេង​ផ្លូវ ។ ពួកសាសន៍​លេមិន​បានសន្យាថា​នឹងមិន​ធ្វើ​អ្វី​លើ​ប្រជាជន​របស់​អាលម៉ា​ទេ ប្រសិនបើ​អាលម៉ា​ជួយពួកគេ​ឲ្យរក​ផ្លូវ​ត្រឡប់​ទៅផ្ទះវិញ ។ អាលម៉ា​បង្ហាញ​ផ្លូវត្រឡប់​ទៅវិញ​ដល់​សាសន៍​លេមិន ។

ម៉ូសាយ ២៣:២៥, ៣០, ៣៦–៣៧

អាមូឡុន និង​ឆ្មាំ​របស់​គាត់​មើល​អាលម៉ា និង​ប្រជាជន​របស់​គាត់

ពួកសាសន៍​លេមិន​ពុំបាន​រក្សា​ការសន្យា​របស់​ពួកគេ​ឡើយ ។ ផ្ទុយ​ទៅវិញ ពួកគេ​បាន​ដណ្តើម​យក​ទឹកដី ហើយ​ឲ្យ​ឆ្មាំ​ឃ្លាំមើល​ប្រជាជន​របស់​អាលម៉ា ។ ពួកគេ​ក៏បាន​តែងតាំង​សាសន៍​នីហ្វៃ​ម្នាក់​ឈ្មោះថា អាមូឡុន ធ្វើជា​ស្តេច​គ្រប់គ្រង​លើ​ប្រជាជន​របស់​អាលម៉ា ។ អាមូឡុន​ជា​មេដឹកនាំ​សង្ឃ​ក្លែងក្លាយ ។ គាត់ និង​សង្ឃ​របស់គាត់​បាន​សម្លាប់​ព្យាការី​ម្នាក់​របស់​ព្រះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាច្រើន​ទៀត ។

ម៉ូសាយ ១៧:១២–១៣,​២៣:៣១–៣២, ៣៧–៣៩,​២៤:៩

អាមូឡុន​ខ្ញាល់

អាមូឡុន​បាន​ខ្ញាល់​នឹង​អាលម៉ា ។ ទ្រង់​បាន​បង្ខំ​ប្រជាជន​អាលម៉ា ឲ្យ​ធ្វើការធ្ងន់ ហើយ​ឃោរឃៅ​ដាក់ពួកគេ ។ វាធ្វើ​ឲ្យ​ប្រជាជន​អាលម៉ា​ជួប​ការលំបាក ។

ម៉ូសាយ ២៤:៨–៩

អាលម៉ា​អធិស្ឋាន ហើយ​អាមូឡុន​កំពុងខ្ញាល់​នៅ​ខាងក្រោយ

ពួកគេ​អធិស្ឋាន​ទូលសូម​ជំនួយ​ពីព្រះ ។ អាមូឡុន​ប្រាប់​ពួកគេ​ឲ្យ​បញ្ឈប់​ការអធិស្ឋាន ។ ទ្រង់​មានបន្ទូលថា​នរណា​ដែល​អធិស្ឋាន​នឹង​ត្រូវ​សម្លាប់ចោល ។

ម៉ូសាយ ២៤:១០–១១

អាលម៉ា និង​ស្រ្តីម្នាក់​ជួយបុរស​ចំណាស់​ក្រោកឈរ

អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​ឈប់​អធិស្ឋាន​ឮខ្លាំងៗ ។ ផ្ទុយទៅវិញ ពួកគេ​បានអធិស្ឋាន​ក្នុងចិត្ត​របស់ពួកគេ ។ ព្រះ​បាន​ស្ដាប់ឮ​ការ​អធិស្ឋាន​របស់ពួកគេ ។ ទ្រង់​បាន​លួងលោម​ពួកគេ ហើយ​សន្យាថា​នឹងជួយ​ពួកគេ​រត់ភៀស​ខ្លួន ។ ព្រះ​បាន​ជួយ​ឲ្យ​កិច្ចការ​លំបាក​របស់​ពួកគេ​មាន​អារម្មណ៍​ស្រួល​ជាង ។ ប្រជាជន​មាន​ចិត្ត​អត់ធ្មត់ ហើយ​សប្បាយ​រីករាយ ពេល​ពួកគេ​ស្តាប់តាម​ព្រះ ។ ពួកគេ​បាន​ដឹងថា ទ្រង់​បាន​កំពុងជួយ​ពួកគេ ។

ម៉ូសាយ ២៤:១២–១៥

អាលម៉ា​បានដឹកនាំ​ប្រជាជន​របស់​លោក​ចេញ​នាពេលយប់

ប្រជាជន​របស់​អាលម៉ា​បាន​ទុកចិត្ត​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​យ៉ាងខ្លាំង​លើទ្រង់ ។ ថ្ងៃមួយ ព្រះបាន​ប្រាប់​ពួកគេថា​ដល់ពេល​ត្រូវចាកចេញ​ហើយ ។ នាយប់នោះ អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​ត្រៀមខ្លួន​ជាស្រេច ។ ពួកគេ​បានប្រមូល​សត្វពាហនៈ​និង​ស្បៀងអាហារ​របស់​ពួកគេ ។ នៅព្រឹក​ស្អែក​ឡើង ព្រះបាន​ធ្វើ​ឲ្យ​ពួកសាសន៍​លេមិន​លង់លក់​យ៉ាងខ្លាំង ។ បន្ទាប់​មក អាលម៉ា និង​ប្រជាជន​របស់​លោក បាន​ភៀសខ្លួន និង​ធ្វើ​ដំណើរ​ទៅពេញ​មួយ​ថ្ងៃ ។

ម៉ូសាយ ២៤:១៦–២០

អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​សម្លឹង​ដែនដី​សារ៉ាហិមឡា

នាពេលយប់នោះ បុរស ស្ត្រី និង​កុមារ​ទាំងអស់​បាន​អរព្រះ​គុណ​ព្រះ ។ ពួកគាត់​បានដឹងថា​មានតែ​ព្រះ​ដែល​អាច​ជួយ​ពួកគេ​បាន ។ ពួកគេ​បានបន្ត​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​បាន​មកដល់​ដែនដី​សារ៉ាហិមឡា ។ ពួកសាសន៍​នីហ្វៃ​បានស្វាគមន៍​ពួកគេ ហើយ​អាលម៉ា​បាន​បង្រៀន​មនុស្ស​គ្រប់គ្នា​អំពី​ការមាន​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​ជាច្រើន​បានជឿ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ម៉ូសាយ ២៤:២០–២៥,​២៥:១៤–២៤