ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គេឌាន អាលម៉ា និង នីហូរ


« គេឌាន អាលម៉ា និង នីហូរ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

« គេឌាន អាលម៉ា និង នីហូរ » ដំណើររឿង​ព្រះគម្ពីរ​មរមន

អាលម៉ា ១

គេឌាន អាលម៉ា និង នីហូរ

ការការពារ​សេចក្ដីពិត​ដោយ​ព្រះបន្ទូល​នៃ​ព្រះ

អាលម៉ា​ជា​កូន​កំពុង​ស្ដាប់​ឪពុក​របស់​លោក

ពួកសាសន៍​នីហ្វៃ​បាន​ជ្រើសរើស​អាលម៉ា​ជា​កូន​ឲ្យ​ធ្វើជា​មេ​ចៅក្រម​របស់​ពួកគេ ។ អាលម៉ា​ក៏ជា​សង្ឃ​ជាន់ខ្ពស់​នៃ​សាសនាចក្រ​ផងដែរ ។

ម៉ូសាយ ២៩:៤១–៤៤

នីហូរកំពុង​ចង្អុល​ទៅ​មេឃ

បុរស​ម្នាក់​ឈ្មោះ​ថា នីហូរបាន​ចាប់ផ្ដើម​បង្រៀន​ប្រជាជន​នូវ​អ្វីមួយ ដែល​គាត់​ហៅ​ថាជា​ព្រះបន្ទូល​នៃ​ព្រះ ។ ប៉ុន្ដែ​គាត់​បាន​បង្រៀន​ប្រជាជន​ថា ពួកគេ​មិន​ចាំបាច់​គោរព​តាម​ព្រះ ឬ​ប្រែចិត្ត​នោះ​ទេ ។

អាលម៉ា ១:២–៤, ១៥

ប្រជាជន​បាន​យក​ប្រាក់​ឲ្យនីហូរ

មនុស្ស​ជាច្រើន​ចូលចិត្ត និង​ជឿ​លើ​អ្វី​ដែលនីហូរបាន​និយាយ ។ គាត់​ចង់​ឲ្យ​ប្រជាជន​ផ្ដល់​ប្រាក់​ដល់​គាត់ និង​សរសើរ​គាត់ ។ គាត់​គិត​ថា គាត់​ល្អ​ជាង​មនុស្ស​ផ្សេងទៀត​ទាំងអស់ ។ គាត់​បាន​សង់​ព្រះវិហារ​ផ្ទាល់ខ្លួន​របស់​គាត់ ហើយ​មនុស្ស​ជាច្រើន​បាន​ស្ដាប់​តាម​គាត់ ។

អាលម៉ា ១:៣, ៥–៦

នីហូរកំពុង​ប្រកែក​ជាមួយ គេឌាន

ថ្ងៃមួយ នីហូរបាន​ជួប​នឹង​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ថា គេឌាន ។ គេឌានគឺជា​គ្រូបង្រៀន​នៅក្នុង​សាសនាចក្រ​របស់​ព្រះ ហើយ​បាន​ធ្វើ​កិច្ចការ​ល្អៗ​ជាច្រើន ។ នីហូរចង់​ឲ្យ​ប្រជាជន​ចាកចេញ​ពី​សាសនាចក្រ ដូច្នេះគាត់​បាន​ប្រកែក​គ្នា​ជាមួយគេឌាន ។ គេឌានបាន​ប្រើ​ព្រះបន្ទូល​នៃ​ព្រះ​ដើម្បី​បង្ហាញ​ថា នីហូរមិន​បាន​បង្រៀន​សេចក្ដីពិត​នោះ​ទេ ។ នីហូរបាន​ខឹង​សម្បារ ! គាត់​បាន​សម្លាប់គេឌាន ដោយ​ដាវ​របស់​គាត់ ។

អាលម៉ា ១:៧–៩, ១៣

នីហូរកំពុង​ប្រកែក​ជាមួយអាលម៉ា

ប្រជាជន​បាន​នាំនីហូរទៅឲ្យ​អាលម៉ា​កាត់​សេចក្ដី ។ នីហូរបាន​ព្យាយាម​ការពារ​អ្វី​ដែល​គាត់​បាន​ធ្វើ ។ គាត់​មិន​ចង់​ទទួល​ការដាក់ទោស​ឡើយ ។

អាលម៉ា ១:១០–១១

អាលម៉ា​ធ្វើការ​កាត់​សេចក្ដី

អាលម៉ា​បាន​និយាយ​ថា ការបង្រៀន​របស់នីហូរគឺ​ខុសឆ្គង ហើយ​អាច​ធ្វើឲ្យ​ប្រជាជន​ឈឺចាប់ ។ អាលម៉ា​បាន​ធ្វើតាម​ច្បាប់ ។ ដោយសារនីហូរបាន​សម្លាប់គេឌាន នោះនីហូរត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ។

អាលម៉ា ១:១២–១៥

អាលម៉ា​កំពុង​គិត​អំពី​ប្រជាជន

មុនពេល​គាត់​ស្លាប់ នីហូរបាន​ប្រាប់​ប្រជាជន​ថា គាត់​បាន​កុហក ។ គាត់​មិន​បាន​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​ទេ ។ ទោះបីជានីហូរបាន​និយាយ​ថា គាត់​បាន​ធ្វើ​ខុស​ក៏ដោយ ក៏​មនុស្ស​ជាច្រើន​បាន​ធ្វើតាម​គំរូ​របស់​គាត់​ដែរ ។ ពួកគេ​បាន​កុហក​ប្រជាជន​ដើម្បី​ទទួល​បាន​ការសរសើរ និង​ប្រាក់​កម្រៃ ។ ប៉ុន្តែមនុស្ស​ផ្សេងទៀត​បាន​ស្ដាប់​តាម​អាលម៉ា ។ ពួកគេ​បាន​ថែទាំ​ដល់​អ្នកក្រីក្រ និង​បាន​កាន់តាម​បទបញ្ញត្តិ​របស់​ព្រះ ។

អាលម៉ា ១:១៥–១៦, ២៥–៣០