ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ផ្ទះ​ថ្មី​នៅលើ​ដែនដី​សន្យា


« ផ្ទះ​ថ្មី​នៅលើ​ដែនដី​សន្យា » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

« ផ្ទះ​ថ្មី​នៅលើ​ដែនដី​សន្យា » ដំណើររឿង​ព្រះគម្ពីរ​មរមន

នីហ្វៃ​ទី​២ ៤–៥

ផ្ទះ​ថ្មី​នៅលើ​ដែនដី​សន្យា

ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន

ក្រុមគ្រួសារ​នៅ​ជុំវិញ​លីហៃ

គ្រួសារ​របស់​លីហៃ និង​សារ៉ាយ បាន​បន្ដ​រីកចម្រើន​ឡើង​នៅលើ​ដែនដី​សន្យា ។ កូនៗ​របស់​ពួកគាត់​មាន​កូន​របស់​ពួកគេ​ផ្ទាល់ ។ លីហៃមាន​វ័យ​កាន់តែ​ចាស់ ។ មុនពេល​លោក​ស្លាប់ លោក​បាន​ផ្ដល់​ពរជ័យ​ដល់​សមាជិក​ក្នុង​គ្រួសារ​របស់​លោក ។ លោក​បាន​ប្រាប់​ពួកគេ​ថា នៅពេល​ពួកគេ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​ព្រះអម្ចាស់​នឹង​ជួយ​ដល់​ពួកគេ ។

នីហ្វៃ​ទី​២ ៤:៣–១២

លេមិន និងលេមយួល កំពុង​មើល​នីហ្វៃ

បន្ទាប់ពី​លីហៃ​បាន​ស្លាប់​ទៅ នីហ្វៃ​បាន​ដឹកនាំ​គ្រួសារ ។ លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​គោរព​តាម​ព្រះអម្ចាស់ ។ លេមិន និងលេមយួល បាន​ខឹង​សម្បារ ។ ពួកគេ​ចង់​សម្លាប់​នីហ្វៃ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹកនាំ​គ្រួសារ​ជំនួស​វិញ ។

នីហ្វៃ​ទី​២ ៤:១៣; ៥:១–៤

ក្រុម​មនុស្ស​កំពុង​ធ្វើ​ដំណើរ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​នីហ្វៃ​ឲ្យ​ចាកចេញ​ទៅ​ជាមួយ​គ្រួសារ​របស់​លោក និង​អ្នកផ្សេង​ណា​ដែល​ចង់​ធ្វើតាម​ព្រះអម្ចាស់ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​បាន​រកឃើញ​កន្លែង​ថ្មី​មួយ​ដើម្បី​រស់នៅ ។

នីហ្វៃ​ទី​២ ៥:១, ៥–៨

មនុស្ស​ធ្វើការ​ក្នុង​កសិដ្ឋាន

អស់​អ្នក​ដែល​បាន​ទៅ​ជាមួយ​នឹងនីហ្វៃ ត្រូវបាន​ហៅ​ថា ពួកសាសន៍​នីហ្វៃ ហើយ​អស់​អ្នក​ដែល​បន្ដ​នៅ ត្រូវបាន​ហៅ​ថា ពួកសាសន៍​លេមិន ។ ពួកសាសន៍​នីហ្វៃ​បាន​សូមឲ្យ​នីហ្វៃ​ដឹកនាំ​ពួកគេ ។ ពួកគេ​បាន​ខិតខំ​ធ្វើ​ការងារ​ណាស់ ។ ពួកគេ​បាន​ធ្វើស្រែ​ចម្ការ ចិញ្ចឹម​សត្វ​ជាច្រើន និង​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ និង​អគារ​ផ្សេងៗ​ទៀត ។ ពួកសង្ឃ និង​គ្រូបង្រៀន​បាន​បង្រៀន​ពួកគេ​អំពី​ព្រះអម្ចាស់ ហើយ​ប្រជាជន​បាន​សប្បាយ​រីករាយ ។

នីហ្វៃ​ទី​២ ៥:៩–១១, ១៣–១៧, ២៦–២៧