ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សារ៉ាយ


« សារ៉ាយ » ដំណើររឿង​ព្រះគម្ពីរ​មរមន

« សារ៉ាយ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

នីហ្វៃ​ទី​១ ២–៣;

សារ៉ាយ

ដំណើរ​នៃ​សេចក្ដី​ជំនឿ​របស់​ស្ដ្រី​ម្នាក់

សារ៉ាយ និង លីហៃ

សារ៉ាយ​បាន​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​ជាមួយ​គ្រួសារ​របស់​គាត់ ។ លីហៃស្វាមី​របស់​គាត់​គឺជា​ព្យាការី​នៃ​ព្រះ ។ ថ្ងៃមួយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​លីហៃ​ឲ្យ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ជាមួយ​គ្រួសារ​របស់​លោក ។

នីហ្វៃ​ទី​១ ២:១–៣

សារ៉ាយ​កំពុង​អធិស្ឋាន

សារ៉ាយ​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។ គាត់​និង​គ្រួសារ​របស់​គាត់​បាន​ចាកចោល​ផ្ទះ​សម្បែង​របស់​ពួកគាត់ ។ ពួកគាត់​បាន​ចាកចោល​មាស និង​ប្រាក់​របស់​ពួកគាត់ ដើម្បី​ទៅ​ជាមួយ​លីហៃ​ទៅក្នុង​ទីរហោស្ថាន ។

នីហ្វៃ​ទី​១ ២:៤–៥

សារ៉យា​នៅក្នុង​ទីរហោស្ថាន

សារ៉ាយ និង​លីហៃ​បាន​ដាក់​ម្ហូប​អាហារ និង​របស់​របរ​ផ្សេងទៀត​ដែល​ពួកគាត់​ត្រូវការ ។ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ហើយ ពួកគាត់​បាន​បោះ​ត្រសាល​ដើម្បី​រស់នៅ​ក្នុង​ទីរហោស្ថាន ។ បន្ទាប់មក ពួកគាត់​បាន​សង់​អាសនា​មួយ ហើយ​បាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់​សម្រាប់​ជំនួយ​របស់​ទ្រង់ ។

នីហ្វៃ​ទី​១ ២:៤, ៦–៧, ១៥

សារ៉ាយ​បាន​ព្រួយ​បារម្ភ​ជាមួយ​នឹង​លីហៃ​នៅពី​ចម្ងាយ

នៅ​ថ្ងៃមួយ ព្រះអម្ចាស់​បាន​សុំ​ឲ្យ​កូនប្រុសៗ​របស់សារ៉ាយ និង​លីហៃ​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​យក​ផ្ទាំង​លង្ហិន ។ សារ៉ាយ​បាន​ភ័យ​ខ្លាច នៅពេល​កូនប្រុសៗ​របស់​គាត់​មិន​បាន​ត្រឡប់​មកវិញ ។ គាត់​បាន​គិត​ថា ពួកគេ​ស្លាប់​អស់​ហើយ ។ លីហៃ​បាន​លួងលោម​ដល់​សារ៉ាយ ។ ពួកគាត់​បាន​ជ្រើសរើស​ដើម្បី​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ការពារ​កូនប្រុសៗ​របស់​ពួកគាត់ ។

នីហ្វៃ​ទី​១ ៣:១–២, ៤–៦; ៥:១–៦

សារ៉ាយ និង​លីហៃ​ស្វាគមន៍​កូនប្រុសៗ​របស់​ពួកគាត់

សារ៉ាយ​បាន​ពោរពេញ​ទៅដោយ​អំណរ នៅពេល​កូនប្រុសៗ​របស់​គាត់​បាន​ត្រឡប់​មកពី​ក្រុង​យេរូសាឡិម​វិញ ។ ឥឡូវ​នេះ គាត់​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​ការពារ​ពួកគេ​ប្រាកដ​មែន ។ គាត់​បាន​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទាន​អំណាច​ដល់​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ ។ គ្រួសារ​ទាំងមូល​របស់សារ៉ាយ សប្បាយ​ចិត្ត​ណាស់ ហើយ​ពួកគាត់​បាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ។

នីហ្វៃ​ទី​១ ៥:៧–៩