ភាពខ្លួនទីពឹងខ្លួន
១ ៖ ដៃគូ​សកម្មភាព


« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ ដៃគូ​សកម្មភាព » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ ដៃគូ​សកម្មភាព »

ដៃគូ​សកម្មភាព

ម៉ោង​ជា​អតិបរមា ៖ ១០ នាទី

អាន ៖

ដោយ​មាន​ជំនួយ​ពី​មនុស្ស​ដទៃ អ្នក​អាច​សម្រេច​កិច្ចការ​ដ៏​ធំ ។ ឧទាហរណ៍ អ្នក​ផ្សាយ​សាសនា មាន​ដៃគូ​សម្រាប់​គាំទ្រ ។ នៅ​ក្នុង​ក្រុម​ទាំងឡាយ​របស់​យើង យើង​មាន « ដៃគូ​សកម្មភាព ។ » រៀង​រាល់​សប្តាហ៍ យើង​នឹង​ជ្រើសរើស ហើយ​ធ្វើ​ការ​ជាមួយ​ដៃគូ​សកម្មភាព​ម្នាក់ ។ ដៃគូ​សកម្មភាព​ជួយគ្នា​ទៅវិញទៅមក​ក្នុងការ​រក្សា​ការតាំងចិត្ត​តាមរយៈ ៖

  • ការទូរសព្ទ ការផ្ញើសារ ឬ​ការសួរសុខទុក្ខ​គ្នា​ទៅវិញទៅមក​អំឡុង​សប្តាហ៍ ។

  • ការពិភាក្សា​អំពី​អ្វី​ដែល​យើង​បាន​រៀន​នៅក្នុង​ការ​ប្រជុំ​ក្រុម ។

  • ការលើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ឲ្យ​រក្សា​ការ​តាំង​ចិត្ត​នានា ។

  • ការប្រឹក្សា​រួម​គ្នា​អំពី​ឧបសគ្គ​នានា ។

  • អធិស្ឋាន​សម្រាប់​គ្នា​ទៅវិញទៅមក ។

ពិភាក្សា ៖

តើ​មាន​នរណា​ម្នាក់​បាន​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​រឿង​អ្វី​មួយ​ដែល​ពិបាក​ដោយ​របៀប​ណា ?

អាន ៖

ការធ្វើ​ជា​ដៃគូ​សកម្មភាព​គឺ​ពុំ​លំបាក ឬ​ចំណាយ​ពេល​ច្រើន​នោះ​ទេ ។ ដៃគូ​មួយ​ចំនួន​ទូរសព្ទ​រក​គ្នា​ទៅវិញ​ទៅមក ដៃគូ​មួយ​ចំនួន​ទៀត​ជួប​មុខ​គ្នា​ផ្ទាល់ ហើយ​មួយ​ចំនួន​ទៀត​ផ្ញើសារ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ ដើម្បី​ចាប់ផ្តើម​ការសន្ទនា​នេះ អ្នក​អាច​សួរ​ថា ៖

  • តើ​អ្នក​បាន​ចូលចិត្ត​អ្វី​ខ្លះ​កាល​ពី​ប្រជុំ​ក្រុម​លើក​ចុង​ក្រោយ​របស់​យើង ?

  • តើមាន​រឿង​ល្អៗ​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះ​អ្នក​នៅ​សប្តាហ៍​នេះ ពេល​អ្នក​បានខិតខំ​រក្សា​ការតាំងចិត្ត​នានា​របស់​អ្ន​កនោះ ?

  • តើ​អ្នក​បាន​ប្រើប្រាស់​គោលការណ៍ « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ក្នុង​សប្តាហ៍​នេះតាមរបៀប​ណា ?

ផ្នែក​ដ៏សំខាន់បំផុត​នៃ​ការពិភាក្សា​នេះ​គឺ​ជា​ការជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​រក្សា​ការតាំងចិត្ត​នានា ។ អ្នក​អាច​សួរ​ថា ៖

  • តើ​អ្នក​កំពុងធ្វើតាម​ការតាំងចិត្ត​បាន​ល្អ​ប៉ុណ្ណា ?

  • ប្រសិនបើ​អ្នក​ពុំ​បាន​រក្សា​ការតាំងចិត្ត​ទាំង​នោះ​ទេ តើ​អ្នក​ត្រូវការ​ជំនួយ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​អាច​ជួយ​ជ្រោមជ្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដល់​កិច្ចខិតខំ​របស់​អ្នក​ដោយ​របៀប​ណា ?