ចាកកំពុងទិញគ្រឿងផ្គត់ផ្គង់ថ្នាំលាបជាមួយនឹងអ៊ីរិក ដែលជានិយោជិតរបស់គាត់ ។ សូមជ្រើសរើសសមាជិកក្រុមពីរនាក់ឲ្យអានអត្ថបទវីដេអូខាងក្រោមនេះ ៖
អ៊ីរិក ៖ អូ៎ ច្រាសទាំងនេះថ្លៃណាស់ ។ វាធ្វើឲ្យខ្ញុំឆ្ងល់ថា តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ការលាបថ្នាំនេះដែរឬទេ ។
ចាក ៖ ដោយសារច្រាសទាំងនោះល្អៗ ។ ឧបករណ៍ល្អទើបធ្វើឲ្យការងារវាបានល្អផងដែរ ។
អ៊ីរិក ៖ ខ្ញុំឃើញច្រាសមួយចំនួនទុកនៅផ្នែកខាងក្រោយឡាន ។
ចាក ៖ មែនហើយ ខ្ញុំត្រូវសម្អាតវា ។
អ៊ីរិក ៖ ម្យ៉ាងទៀត ធីមបានផ្ញើសារមកខ្ញុំ ។ តើអ្នកបាត់ទូរសព្ទដៃអ្នកឬ ? ឬក៏អ្នកពុំចង់បង់ប្រាក់ឲ្យអ្នកម៉ៅការរបស់អ្នកទេឥឡូវ ?
ចាក ៖ អូ៎ មែនហើយ ខ្ញុំនឹងទាក់ទងទៅគាត់ ។ គាត់និយាយថា ខ្ញុំមិនបានបង់ប្រាក់ឲ្យគាត់ទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថា ខ្ញុំបានបង់រួចហើយ ។
អ៊ីរិក ៖ មែនហើយ សូមមើលបញ្ជីមូលប្បទានប័ត្ររបស់អ្នកទៅ ។
ចាក ៖ អូ៎ ខ្ញុំបង់ជាសាច់ប្រាក់សុទ្ធឲ្យគាត់ ។ ឥឡូវនេះ ខ្ញុំគិតថា យើងត្រូវការថ្នាំលាបស្រទាប់លើគេបន្ថែមទៀត ។
អ៊ីរិក ៖ ថ្នាំលាបស្រទាប់លើគេ ? សម្រាប់ការងារមួយណាទៅ ? ហើយ ឈប់សិន តើអ្នកមិនរក្សាកំណត់ត្រាពេលអ្នកបង់ប្រាក់ឲ្យនរណាម្នាក់ទេឬ ?
ចាក ៖ ខ្ញុំបង់ប្រាក់ឲ្យ អ្នក ជានិច្ច មែនទេ ?
អ៊ីរិក ៖ មែនហើយ ហើយខ្ញុំកត់វាទុកនៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំក្បែរនឹងម៉ោងរបស់ខ្ញុំ ។
ចាក ៖ គំនិតល្អណាស់ ! ហេតុអ្វីអ្នកមិនបង្រៀនធីមឲ្យធ្វើរឿងនេះ ? គាត់ហាក់ដូចជាខ្ជិលបន្តិច ។
អ៊ីរក ៖ ទូរសព្ទខ្ញុំរោទិ៍ទៀតហើយ ។ ហេតុអ្វីគេស្គាល់លេខទូរសព្ទខ្ញុំគ្រប់គ្នាអញ្ចឹង ?
ចាក ៖ ដោយសារអ្នកគឺជានិយោជិតលេខមួយរបស់ខ្ញុំ !
អ៊ីរិក ៖ លោកស្រី អែនឌើរសិនផ្ញើសារមក ។ គាត់បាននិយាយថា អ្នកបានគិតថ្លៃលើសលើវិក្កយបត្រចុងក្រោយបង្អស់ ។
ចាក ៖ ស្អីគេ ? ដំបូងបង់ពាក់កណ្តាល រួចបង់ពាក់កណ្តាលទៀតពេលយើងបញ្ចប់ ។ តើមានអីទៅពិបាកគិតនោះ ?
អ៊ីរិក ៖ មែនហើយ គាត់និយាយថា វិក្កយបត្រថ្លៃដូចគ្នាពីរដង ។ តើអ្នកបានទទួល ៥០ ភាគរយពីគាត់នៅពេលចាប់ផ្តើមឬ ?
ចាក ៖ អើ ខ្ញុំត្រូវមើលកំណត់ត្រាខ្ញុំសិន ។
អ៊ីរិក ៖ អញ្ចឹង តើ អ្នករក្សាកំណត់ត្រាឬ ?
ចាក ៖ មែនហើយ ខ្ញុំនឹងមើលកំណត់ត្រាដែលខ្ញុំមាន ។ ហើយខ្ញុំប្រាកដជារក្សាកំណត់ត្រាឲ្យល្អជាងហ្នឹង ។ នាពេលខាងមុខ !