« ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មរបស់ខ្ញុំ » ៖ តាំងចិត្ត ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មរបស់ខ្ញុំ ៖ តាំងចិត្ត»
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
ការតាំងចិត្តរបស់ខ្ញុំ |
---|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
ខ. ខ្ញុំនឹងកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់ខ្ញុំនូវបញ្ជីមួយនៃឧបសគ្គលំហូរសាច់ប្រាក់ដែលអាចមានចំពោះអាជីវកម្មរបស់ខ្ញុំ ។ |
គ. ខ្ញុំនឹងកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់ខ្ញុំនូវផែនការមួយដើម្បីដោះស្រាយឧបសគ្គនៃលំហូរសាច់ប្រាក់ដែលអាចមានចំពោះអាជីវកម្មរបស់ខ្ញុំ ។ |
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
សូមចងចាំថា សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍នូវចំនួនថ្ងៃដែលអ្នកបាននិយាយជាមួយអតិថិជន, បានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក, បានលក់ និងបានកត់ត្រាសេចក្តីលម្អិតនៃហិរញ្ញវត្ថុ ( សូមមើលតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅផ្នែកចាប់ផ្តើមនៃសៀវភៅនេះ ) ។
អធិស្ឋានបិទ ។