ភាពខ្លួនទីពឹងខ្លួន
៦ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ


« ការគ្រប់គ្រង​ប្រាក់ចំណេញ​អាជីវកម្ម​របស់​ខ្ញុំ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ កិច្ចការ ៖ ទទួល​ខុស​ត្រូវ និង​ព្យាយាម​តស៊ូ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការគ្រប់គ្រង​ប្រាក់ចំណេញ​អាជីវកម្ម​របស់​ខ្ញុំ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ កិច្ចការ ៖ ទទួល​ខុស​ត្រូវ និង​ព្យាយាម​តស៊ូ

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

ហេតុអ្វី​ព្រះវរបិតា​សួគ៌ សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ជីវិត​របស់​ខ្ញុំ ?

មើល ៖

« Sedrick’s Journey » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​យើង​រៀន​បន្ត​ទៅមុខ​ទោះ​បី​នៅ​ពេល​កិច្ចការ​នោះ​មាន​ការ​ពិបាក​យ៉ាង​ដូចម្ដេច ?

អាន ៖

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤២ និង ការដកស្រង់​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ។

ពិភាក្សា ៖

សូម​អាន​ការដកស្រង់​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ។ ហេតុអ្វី​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើការ​សម្រាប់​អ្វី​ដែល​យើង​នឹងទទួល​បាន ?

ពិចារណា ៖

សូម​អាន​ការដកស្រង់​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ។ តើ​ខ្ញុំ​មាន​ប្រតិកម្មដូចម្តេច នៅពេល​ខ្ញុំ​ជួប​នឹង​ការបរាជ័យ ?

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • ជ្រើសរើស​កិច្ចការ​មួយ​ដែល​ពិបាក ឬ​ពុំ​ងាយ​ស្រួល ហើយ​បញ្ចប់​កិច្ចការ​នោះ ។ សូម​កត់ត្រា​កិច្ចការ​ដែល​អ្នក​នឹង​បំពេញ​ខាង​ក្រោម​នេះ ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​កិច្ចការ និង​ការ​ព្យាយាម​តស៊ូ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។