ភាពខ្លួនទីពឹងខ្លួន
៤ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ


« ការស្វែងរក​អតិថិជន ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រែចិត្ត ហើយ​គោរព​ប្រតិបត្តិ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការស្វែងរក​អតិថិជន ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រែចិត្ត ហើយ​គោរព​ប្រតិបត្តិ

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

តើ​ការ​ប្រែ​ចិត្ត និង​ការ​គោរព​ប្រតិបត្តិ​ជាប់​ទាក់​ទង​នឹង​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​ណា ?

មើល ៖

« Obedience Brings Blessings » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល​តាមរយៈ​ការ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ? តើ​ការ​ប្រែ​ចិត្ត​ជួយ​យើង​ឲ្យ​មាន​ការ​រីកចម្រើន​តាម​របៀប​ណា ?

អាន ៖

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០–២១ និង ការដកស្រង់​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។

ពិភាក្សា ៖

សូម​អាន យ៉ូស្វេ ៣:៥ និង​ការដកស្រង់​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ហេតុអ្វី​យើង​ត្រូវតែ​ប្រែចិត្ត ញែក​ខ្លួន​យើង​ចេញ​ជា​បរិសុទ្ធ ហើយ​ព្យាយាម​ធ្វើ​ល្អ នៅពេល​យើង​ព្យាយាម​ប្រែក្លាយ​ឲ្យ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ?

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • សូម​គោរព​តាម​ក្រឹត្យ​វិន័យ ឬ​គោលការណ៍​នានា​ដែល​អ្នក​បាន​ជ្រើសរើស​នៅក្នុង​សកម្មភាព​ខាង​លើ ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការគោរព​ប្រតិបត្តិ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។