ភាពខ្លួនទីពឹងខ្លួន
២ ៖ តាំង​ចិត្ត


« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ តាំង​ចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ តាំង​ចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សៀវភៅ​កំណត់ហេតុ​អាជីវកម្ម

តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ

អាន ៖

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម វា​សំខាន់​សម្រាប់​អ្នក​ក្នុង​ការរហ័ស​ដឹង និង​និយាយ​ជាមួយ​មនុស្ស​រៀងរាល់​ថ្ងៃ ដើម្បី​ស្វែងរក​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ។ រៀង​រាល់​ថ្ងៃ​នៅក្នុង​សប្តាហ៍​នេះ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​អ្នក​នូវ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ​ ដែល​អ្នក​សង្កេត​ឃើញ ។ បង្កើត​បញ្ជី​មួយ​នៃ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ​ចំនួន​ប្រាំ នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​ចែកចាយ​វា​ជាមួយ​ក្រុម​នៅ​សប្តាហ៍​បន្ទាប់ ។

អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង

អាន ៖

វា​ក៏សំខាន់ផងដែរ​សម្រាប់​អ្នក​ក្នុងការ​កត់ចំណាំ​មើល​ពី​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង ។ សប្តាហ៍​នេះ សូម​ជ្រើសរើស​អាជីវកម្ម​ប្រាំ​ផ្សេងៗ​ពី​គ្នា​នៅក្នុង​សហគមន៍​របស់​អ្នក ដែល​អ្នក​ចាប់អារម្មណ៍ ហើយ​គិត​អំពី​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​ជាក់លាក់​ដែល​វា​មាន ។ កត់ត្រា​អត្ថប្រយោជន៍​ទាំង​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​អ្នក ហើយត្រៀម​ខ្លួន​ចែកចាយ​វា​ជាមួយ​ក្រុម​នៅ​សប្តាហ៍​បន្ទាប់ ។

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • បង្ហាញ​សេចក្តីជំនឿ​របស់​ខ្ញុំ​នា​ថ្ងៃ​អាទិត្យ​នេះ តាមរយៈ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​គារវភាព ។

  • អាន​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ ។

  • អាន​ « ព្រះគម្ពីរ​អំពី​សេចក្តីជំនឿ​នៅក្នុង​សកម្មភាព » នៅ​ក្នុង​វគ្គ « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ក្នុង​ជំពូក​នេះ ។ ជ្រើសរើស​សកម្មភាព​មួយ ហើយ​ចែកចាយ​វា​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​របស់​ខ្ញុំ ។

ខ. ខ្ញុំនឹង​បង្កើត​បញ្ជី​មួយ​អំពី​តម្រូវការ​របស់​អតិថិជន​ដែលពុំ​ត្រូវបាន​បំពេញ​ចំនួន​ប្រាំ នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ ។

គ. ខ្ញុំនឹង​បង្កើត​បញ្ជី​មួយ​អំពី​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​ប្រាំ​ផ្សេងៗ​គ្នា នៅក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន ហើយ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។