ភាពខ្លួនទីពឹងខ្លួន
3: តាំង​ចិត្ត


« ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​មាន​អាជីវកម្ម​មួយ​ដែល​មាន​ប្រាក់​ចំណេញ ៖ តាំងចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​មាន​អាជីវកម្ម​មួយ​ដែល​មាន​ប្រាក់​ចំណេញ ៖ តាំងចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

ការនិយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន

អាន ៖

ការនិយាយ​ជាមួយ​អតិថិជន​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​យោបល់​នានា អំពី​របៀប​កែលម្អ​សេវាកម្ម ឬផលិតផល​របស់​អ្នក និង​តម្លៃ​របស់​វា​ឲ្យ​បាន​សមរម្យ ។ សប្តាហ៍​នេះ សូម​និយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រាំ​នាក់ ហើយសួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ​ពីអ្នក​ដើម្បី​ទិញ​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក ។ លើស​ពី​នោះ​ទៀត អ្នក​អាច​ប្រើ​អ៊ិនធើរណែត​ដើម្បី​សូម​មតិ​កែលម្អ​ពី​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន ។

រូបសញ្ញា​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន

បន្ទាប់​ពី​អនុវត្ត​កិច្ចខិតខំ​នេះ និង​កំណត់​អំពី​ព័ត៌មាន​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ដែល​អាច​មាន​រួចហើយ សូម​បំពេញ​ក្នុង​ជួរ​ទាំង​នេះ​ខាង​ក្រោម « ភស្តុតាង​ដែល​បង្ហាញ​ថា អាជីវកម្ម​របស់​ខ្ញុំ​ចំណេញ » នៅក្នុង​សៀវភៅ​ផែនការអាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក ។

ឧទាហរណ៍ ៖ ភស្តុតាង​ដែល​បង្ហាញ​ថា អាជីវកម្ម​របស់​ខ្ញុំ​ចំណេញ

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • រក្សា​កំណត់ត្រា​ប្រាក់​ដែល​ខ្ញុំ​រកបាន និង​ប្រាក់​ចំណាយ​រៀងរាល់​ថ្ងៃ បន្ថែម​ចំនួន​នៅ​ចុង​សប្តាហ៍ ហើយ​កត់ត្រា​ចំនួន​សរុប​នៅលើ​កំណត់ត្រា​ចំណូល និង​ចំណាយ​ផ្ទាល់​ខ្លួន ។

  • ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការគ្រប់គ្រង​ប្រាក់​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ខ្ញុំ ។

ខ. ខ្ញុំ​នឹង​និយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រាំ​នាក់ ដើម្បី​ទទួល​យោបល់ និង​រៀន​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​ពី​ខ្ញុំ​ដើម្បី​ទិញ​សេវាកម្ម ឬ​ផលិតផលរបស់​ខ្ញុំ ។

គ. ខ្ញុំ​នឹង​បំពេញ​ក្នុង​ជួរ​ខាង​ក្រោម « ភស្តុតាង​ដែល​បង្ហាញ​ថា អាជីវកម្ម​របស់​ខ្ញុំ​ចំណេញ » នៅក្នុងសៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន ហើយ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។