ភាពខ្លួនទីពឹងខ្លួន
១ ៖ តាំង​ចិត្ត


« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ តាំងចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ តាំងចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ១០ នាទី

សៀវភៅ​កំណត់ហេតុ​អាជីវកម្ម

អាន ៖

អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវការ​ការកែសម្រួល​លើសពីអ្វី​ដែល​អ្នក​អាច​ស្រមៃ​ដល់ ។ ផ្នែក​សំខាន់​នៃ​ការកែសម្រួល​អាជីវកម្ម​របស់​អ្នក​គឺ កត់ត្រា​យោបល់ ការសង្កេត​ឃើញ និង​ការបំផុសគំនិត​ខាង​វិញ្ញាណ​របស់​អ្នក​រៀងរាល់​ថ្ងៃ ។ សប្តាហ៍​នេះ សូម​ចាប់ផ្តើម​ដោយ​ប្រើ​សៀវភៅ​កំណត់ហេតុ​ទំនេរ​មួយ ឬ​ឧបករណ៍​អេឡិចត្រូនិច​ដើម្បីកត់ត្រា​គំនិត និង​យោបល់របស់​អ្នក ។ នេះ​គឺ​ជាសៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។ សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​ថា តើ​អ្នក​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​បាន​ប៉ុន្មាន​ថ្ងៃ ។ សូម​យក​សៀវភៅ​កំណត់ហេតុ​នេះ​មក​ការប្រជុំ​ក្រុម​រៀងរាល់​សប្តាហ៍ ។

ការប្រកួត​ឧបករណ៍​ខ្ទាស់​ក្រដាស

អាន ៖

ម្ចាស់​អាជីវកម្ម​លត់ដំ​ខ្លួន​ពួកគេ​ដើម្បី​ទៅ​ជួប​មនុស្ស​ថ្មីៗ​រៀងរាល់ថ្ងៃ ។ ការទាក់ទង​មនុស្ស​ទាំង​នេះ​គឺ​ចាំបាច់​សម្រាប់​ភាពជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នក ។ នៅពេល​អ្នក​ឈោង​ទៅ​រក ហើយ​និយាយ​ជាមួយ​មនុស្ស​កាន់តែ​ច្រើន នោះ​ទ្វារ​នឹង​បើក​ឡើង​ដែល​អ្នក​ពុំ​បាន​រំពឹង​ទុក ។ សប្តាហ៍​នេះ សូម​ចាប់ផ្តើម​ការនិយាយ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​មនុស្ស​ថ្មី ។

សកម្មភាព​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ ទោះបីជា​វា​មានការលំបាក​នៅ​គ្រា​ដំបូង​ក្តី ។ នៅសប្តាហ៍​បន្ទាប់ អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​ថា តើ​អ្នក​បាន​និយាយ​ជាមួយ​មនុស្ស​បាន​ប៉ុន្មាន​នាក់ ។ នៅពេល​អ្នក​ចាប់ផ្តើម​អាជីវកម្ម វា​គឺ​ជា​រឿង​សំខាន់​ដែល​អ្នក​បង្កើត​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្កើត​ទំនាក់ទំនង លើក​ទឹកចិត្ត និង​បញ្ចុះបញ្ចូល​មនុស្ស​ដទៃ ហើយ​ទទួល​ការយល់​ព្រម​លើ​ដំណោះស្រាយ​នៃ​អត្ថប្រយោជន៍​រួម ។

យើង​ធ្វើ​ការ​តាំងចិត្ត​រាល់​សប្ដាហ៍ ។ នៅពេល​យើង​ជួប​គ្នានៅ​សប្ដាហ៍​ក្រោយ យើង​នឹង​ចាប់​ផ្ដើម​ដោយ​ការ​រាយការណ៍​អំពី​ការ​តាំង​ចិត្ត​របស់​យើង ។ សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » ( នៅ​ខាង​មុខ​សៀវភៅសិក្សា​នេះ ) ដើម្បី​រំឭក​អំពី​កន្លែង​ដែល​អ្នកនឹង​តាមដាន​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក ។

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • អាន​លិខិត​គណៈប្រធាន​ទីមួយ​នៅ​ខាង​ដើម​សៀវភៅ​សិក្សា​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​ពរជ័យ​នានា​ដែល​បានសន្យា ហើយ​កត់ត្រា​អ្វី​ដែល​អ្នក​ត្រូវធ្វើដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។

  • ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ខ្ញុំ ។

ខ. ខ្ញុំ​នឹង​ចូលរួម​នៅក្នុង​ការប្រកួត​ប្រដាប់​ខ្ទាស់​ក្រដាស ហើយ​រាយការណ៍​អំពី​បទពិសោធន៍​របស់​ខ្ញុំ​នា​សប្តាហ៍​បន្ទាប់ ។

គ. ខ្ញុំនឹង​ចាប់ផ្តើម​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ​រៀងរាល់​ថ្ងៃ ហើយ​យក​វា​មក​ការប្រជុំ​បន្ទាប់​របស់​យើង ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន ហើយ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។