« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គ្រប់គ្រងប្រាក់ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ »
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គ្រប់គ្រងប្រាក់
ម៉ោងជាអតិបរមា ៖ ២០ នាទី
តាំងចិត្ត ៖
សូមតាំងចិត្តធ្វើសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។
-
តាមដាននូវអ្វីដែលអ្នកចំណាយ និងរកបានរៀងរាល់ថ្ងៃ ។ នៅចុងសប្តាហ៍ សូមបន្ថែមចំនួន ហើយកត់ត្រាចំនួនសរុបនៅលើកំណត់ត្រាចំណូល និងចំណាយផ្ទាល់ខ្លួន ( ខាងក្រោម ) ។
-
សូមចែកចាយអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការគ្រប់គ្រងប្រាក់ជាមួយគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
កំណត់ត្រាចំណូល និងចំណាយផ្ទាល់ខ្លួន
តើរាល់សប្ដាហ៍ខ្ញុំចំណាយប្រាក់អស់ប៉ុន្មាន ? |
តើខ្ញុំត្រូវការប្រាក់ប៉ុន្មានរៀងរាល់ខែដើម្បីមានភាពខ្លួនទីពឹងខ្លួន ? | ||||
---|---|---|---|---|---|
សប្តាហ៍ទី ១ |
សប្តាហ៍ទី ២ |
សប្តាហ៍ទី ៣ |
សប្តាហ៍ទី ៤ | ||
ចំណូល | |||||
ចំណាយ | |||||
ដង្វាយមួយភាគក្នុងដប់ ដង្វាយផ្សេងៗ | |||||
ប្រាក់សន្សំ | |||||
អាហារ | |||||
ថ្លៃផ្ទះ | |||||
ថ្លៃពេទ្យ | |||||
មធ្យោបាយធ្វើដំណើរ | |||||
ចំណាយលើការអប់រំ | |||||
បង់សងបំណុល | |||||
សម្លៀកបំពាក់ | |||||
ទឹកភ្លើង | |||||
ទូរសព្ទ | |||||
សេវាកម្សាន្ត | |||||
ការធានារ៉ាប់រង | |||||
ផ្សេងៗ | |||||
ចំណាយសរុប |
អ្វីសំខាន់ធ្វើមុន !
ប្រសិនបើអ្នកមិនអាចមើលវីដេអូនេះទេ សូមជ្រើសរើសសមាជិកក្រុមឲ្យអានអត្ថបទវីដេអូនេះវិញ ។
ឈុត ៖ កុមារា និងកុមារី ស្លៀកពាក់សម្លៀកបំពាក់មនុស្សពេញវ័យ ដោយសម្តែងដូចជាឪពុកម្តាយរបស់ពួកគេ ។
កុមារា ៖ បងមកដល់ផ្ទះហើយអូន ។
កុមារី ៖ បងសំឡាញ់មកផ្ទះវិញហើយ ។ ឱ ! បងមើលទៅនឿយហត់ណាស់ ។
កុមារា ៖ អូនក៏ដូច្នោះដែរ ។ អូនធ្វើការច្រើនណាស់មែនទេ ?
កុមារី ៖ ត្រូវហើយ តែយើងត្រូវតែធ្វើការ មែនទេ ?
កុមារ ៖ បងរកប្រាក់បាន ១០ ថ្ងៃនេះ ។
កុមារី ៖ ឱ វាជាពរជ័យណាស់ ។ ដូច្នេះ អ្វីសំខាន់ត្រូវធ្វើមុន ។ អញ្ចឹង ថ្វាយដង្វាយមួយភាគក្នុងដប់យើងមុនគេ មែនទេ ?
កុមារា ៖ ប៉ុន្តែ ចុះប្រសិនបើយើងគ្មានប្រាក់គ្រប់គ្រាន់នោះ ?
កុមារី ៖ នោះហើយជាពេលដែលត្រូវមានសេចក្តីជំនឿ !
កុមារា ៖ បាទមែនហើយ ។ ចុះតើបន្ទាប់ទៀតជាអ្វី ?
កុមារី ៖ មែនហើយ យើងត្រូវទិញអាហារ និងសំបុត្រឡានក្រុង ហើយត្រូវបង់ថ្លៃជួលផ្ទះ ។ ហើយបន្ទាប់មក វានឹងល្អណាស់ បើទិញកៅអីមួយ ។
កុមារា ៖ ប៉ុន្តែ យើងមិនអាចទិញវាបានទេ ។ ឃើញទេ ? យើងគ្មានប្រាក់គ្រប់គ្រាន់ទេ ។
កុមារី ៖ តើយើងអាចខ្ចីប្រាក់គេខ្លះបានទេ ?
កុមារា ៖ គេនិយាយថា បំណុលគឺគ្រោះថ្នាក់ណាស់ ។ យើងមិនចង់មានបញ្ហាទេ ។
កុមារី ៖ មែនហើយ ។ បងថាត្រូវហើយ ។ អញ្ចឹង តើយើងត្រូវធ្វើអ្វីទៅ ?
កុមារា ៖ អញ្ចឹង ត្រូវសន្សំវាទៅ ! យើងមិនអាចដឹងមុនថានឹងមានរឿងអ្វីកើតឡើងនោះទេ ។
កុមារី ៖ នោះត្រឹមត្រូវហើយ ។ ប៉ុន្តែគ្មានប្រាក់នៅសល់សម្រាប់ការលេងកម្សាន្តទេ ។
កុមារា ៖ អូនមានបង ហើយបងក៏មានអូនដែរ ! ហើយបងនឹងខំរកប្រាក់ថែមទៀត ។
កុមារី ៖ អូននឹងព្យាយាមចំណាយឲ្យកាន់តែតិច !
កុមារា ៖ បើធ្វើដូច្នោះ យើងអាចរីករាយ—ហើយមានភាពខ្លួនទីពឹងខ្លួន !
កុមារី ៖ ត្រឹមត្រូវណាស់ ! វាមិនពិបាកពេកនោះទេ ។ ហេតុអ្វីមនុស្សធំៗគិតអ្វីពិបាកៗម៉្លេះ ?
កុមារា ៖ អូ៎ តើអូនដឹងទេ ។ នោះហើយជារបៀបមនុស្សធំធ្វើ !