« ការស្វែងរកអតិថិជន » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការស្វែងរកអតិថិជន »
២. តើនរណាជាអតិថិជនរបស់ខ្ញុំ ?
៣. ការកំណត់ឲ្យច្បាស់អំពីសារលិខិតនៃអាជីវកម្មរបស់ខ្ញុំ
៤. ការកំណត់ប្រព័ន្ធលក់ដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់ខ្ញុំ
-
លក់ផ្ទាល់ ៖ អ្នក ឬបុគ្គលិកផ្នែកលក់លក់ដោយផ្ទាល់ដល់អតិថិជនតាមរយៈការទាក់ទងផ្ទាល់ ។
-
អ្នកចែកចាយ ឬអ្នកលក់ដុំ ៖ អ្នកលក់ឲ្យទៅអ្នកចែកចាយ ឬអ្នកលក់ដុំ ដែលទិញផលិតផលរបស់អ្នកដុំៗ បន្ទាប់មកលក់វាឲ្យទៅអាជីវកម្មលក់រាយដទៃទៀត ។
-
អ្នកលក់រាយ ៖ អ្នកលក់ឲ្យទៅអាជីវកម្មលក់រាយ ហើយពួកគេលក់ឲ្យទៅអ្នកប្រើប្រាស់ ។
ប្រព័ន្ធលក់ផ្សព្វផ្សាយតាមអ៊ិនធើរណែត
-
គេហទំព័រ ៖ ដំណើរការលក់ធ្វើឡើងតាមគេហទំព័រផ្ទាល់របស់អ្នក ។
-
ហាងតាមអ៊ិនធើរណែត ៖ ដំណើរការលក់ធ្វើឡើងតាមគេហទំព័ររបស់ហាងលក់តាមអ៊ិនធើរណែត ពុំមែនលើគេហទំព័រផ្ទាល់របស់អ្នកទេ ។
-
កម្មវិធីទូរសព្ទ ៖ ដំណើរការលក់ធ្វើឡើងតាមកម្មវិធីទូរសព្ទ ។
៥. ការទាក់ទាញអតិថិជន…ជាមួយនឹងអ្វី ?
អាជីវកម្មរបស់អ្នកនឹងពុំទាក់ទាញអតិថិជនដោយស្វ័យប្រវត្តិនោះទេ ។ អ្នកត្រូវតែផ្តល់នូវអ្វីដែលពួកគេខ្វល់ខ្វាយ និងអ្វីដែលពួកគេជឿថានឹងផ្តល់ប្រយោជន៍ដល់ពួកគេ ។ សូមប្រាកដថា សារលិខិតអាជីវកម្មរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងអ្វីដែលអតិថិជនរបស់អ្នកចង់បាន ។ សូមគិតថាអ្នកគឺជាអតិថិជនរបស់អ្នក ហើយសួរខ្លួនអ្នកថា « តើខ្ញុំចាប់អារម្មណ៍ទិញសេវាកម្ម ឬផលិតផលដែលអាជីវកម្មនេះផ្តល់ឲ្យដែរឬទេ ? ហេតុអ្វីចាប់អារម្មណ៍ ឬ ហេតុអ្វីមិនចាប់អារម្មណ៍ ? »
ម្ចាស់អាជីវកម្មឈ្លាសវៃមានការច្នៃប្រឌិតក្នុងការធ្វើឲ្យអតិថិជនរបស់ពួកគេមានការចាប់អារម្មណ៍ ។ របៀបមួយចំនួនដើម្បីធ្វើឲ្យអតិថិជនចាប់អារម្មណ៍មានរៀបរាប់ខាងក្រោមនេះ ។
ការផ្តល់ព័ត៌មាន ៖ និងការយល់ដឹងតាមរយៈវីដេអូ, កំណត់ហេតុបណ្តាញ, សារព័ត៌មាន, អត្ថបទ និងការសម្តែងអំពីជំនួញ ។
|
ការសម្របតាមចំណាប់អារម្មណ៍ និងបុព្វហេតុសង្គមរបស់អតិថិជន ដូចជាការឧបត្ថម្ភដល់ព្រឹត្តិការណ៍នានា ។
|
ការអនុញ្ញាតឲ្យអតិថិជនទទួលបទពិសោធន៍សេវាកម្ម ឬផលិតផលនៅក្នុងកម្រិតទាប ឬពុំថ្លៃ ដូចជាការផ្តល់ជាប៉ាន់គំរូ ឬគូប៉ុង ។
|
ការបណ្តុះទំនុកចិត្ត នៅក្នុងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងគុណភាពនៃសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន តាមរយៈការបញ្ចេញមតិពីអតិថិជន ការទទួលរង្វាន់ក្នុងវិស័យដែលអ្នកធ្វើអាជីវកម្ម ឬការធានាគុណភាពផ្សេងទៀត ។
|
ការផ្តល់ភាពងាយស្រួល និងសន្សំពេលវេលា តាមរយៈការធ្វើឲ្យអាជីវកម្មរបស់អ្នកងាយស្រួលស្វែងរក និងធ្វើការជាមួយ ( ឧទាហរណ៍ ធ្វើឲ្យការស្រាវជ្រាវរកអាជីវកម្មរបស់អ្នកនៅលើអ៊ិនធើរណែតមានភាពងាយស្រួល ) ។
|
ការធ្វើជាដៃគូ ជាមួយអាជីវកម្មដែលមានប្រជាប្រិយភាព ដែលគ្មានការប្រកួតប្រជែងដែលបម្រើក្រុមអតិថិជនដូចគ្នា ។
|
៦. ការវាស់វែងភាពជោគជ័យនៃការប្រាស្រ័យទាក់ទងជាមួយអតិថិជន