ភាពខ្លួនទីពឹងខ្លួន
១១ ៖ តាំង​ចិត្ត


« ការបន្ត​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំងចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការបន្ត​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំងចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

បទបង្ហាញ​អាជីវកម្ម​របស់ខ្ញុំ

អាន ៖

សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​ធ្វើ​បទបង្ហាញ​រយៈពេល ៥ នាទី​អំពី​អាជីវកម្ម​របស់អ្នក ។ សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​អ្នក​គួរតែ​ជា​ធនធាន​ដ៏​ល្អ​មួយ​សម្រាប់​ជួយ​អ្នក​ឲ្យ​រៀបចំ​បទបង្ហាញ​នេះ ។

សូម​គិតថា អ្នកកំពុង​ធ្វើ​បទបង្ហាញ​នេះ​ដល់​អ្នក​ដែល​អាច​ក្លាយ​ជា​អ្នកវិនិយោគទុន​មួយ​ក្រុម ។ អ្នក​អាច​សម្រេច​ចិត្ត​អំពី​របៀប​រៀបចំ និង​ធ្វើ​បទបង្ហាញ​របស់​អ្នក ប៉ុន្តែ​វា​ត្រូវតែ​បញ្ចូល​នូវ​កត្តា​ដូច​តទៅនេះ ៖

  • តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ​ដែល​អ្នក​នឹង​ដោះស្រាយ

  • សេវាកម្ម ឬ​ផលិតផល​ដែល​អ្នក​នឹង​ផ្តល់​ជូន

  • អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​របស់​អ្នក

  • អតិថិជន​ដែល​ជា​គោលដៅ​របស់​អ្នក

  • ផែនការ​របស់​អ្នក​ដើម្បី​ទទួល​បាន​អតិថិជន

  • ធនធាន​ដែល​អ្នក​នឹង​ត្រូវការ

  • ភស្តុតាង​ដែល​បង្ហាញ​ថា អាជីវកម្ម​របស់​អ្នក​អាច​បាន​ចំណេញ

  • ជំហានបន្ទាប់​សម្រាប់​អាជីវកម្ម​របស់​អ្នក

រៀបចំ​បទបង្ហាញ​មួយ​ដែល​មាន​វិជ្ជាជីវៈ មាន​គុណភាព​ខ្ពស់ ហើយ​ហ្វឹកហ្វាត់​វា ដើម្បី​ប្រាកដ​ថា វា​បង្ហាញ​តែ​ក្នុង​រយៈពេល​ប្រាំ​នាទី ។ ស្លៀក​ពាក់​ជា​សម្លៀកបំពាក់​អាជីវកម្ម ដើម្បី​ធ្វើ​បទបង្ហាញ​របស់​អ្នក ។

សប្តាហ៍​បន្ទាប់​គឺ​ជា​កាលវិភាគ​ប្រជុំ​ចុង​ក្រោយ​របស់​ក្រុម​យើង ។ បន្ទាប់​ពី​បទបង្ហាញ​អាជីវកម្ម​របស់​យើង​រួច យើង​នឹង​ចំណាយ​ពេល​សញ្ជឹង​គិត និង​អបអរសាទរ ។ សូម​ដាក់​ផែនការ​សម្រាប់​ការប្រជុំ​នេះ​រយៈពេល ២ ម៉ោង​កន្លះ ។ សមាជិក​ក្រុម​អាច​យក​អាហារ​សម្រន់​ដើម្បី​ចែកគ្នា​បន្ទាប់​ពី​បទបង្ហាញ​នោះ ។

កំណត់ចំណាំ​ចំពោះ​អ្នក​សម្របសម្រួល ៖ អ្នក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​អញ្ជើញ អ្នក​មានអាជីវកម្ម​ដែល​មាន​វិជ្ជាជីវៈ​ពីរ ឬ​បី​នាក់ មក​ពី​ស្តេក ឬ​សហគមន៍​ដើម្បី​ចូលរួម​ក្រុម​នៅ​សប្តាហ៍​បន្ទាប់ ហើយ​ផ្តល់​មតិ​កែលម្អ​ស្តីពី​បទបង្ហាញ​អាជីវកម្ម​នោះ ។ អ្នក និង​អ្នក​មាន​វិជ្ជាជីវៈ​ទាំង​នេះ​នឹង​បំពេញ​បែបបទ ហើយ​ឲ្យ​ទៅ​អ្នក​ធ្វើ​បទបង្ហាញ​ភ្លាម​បន្ទាប់​ពីបទបង្ហាញ​នោះ ។ គោលបំណង​នៃ​បែបបទ​ទាំង​នេះ គឺ​ពុំ​មែន​ដើម្បី​ឃើញ​ពី​ជំនាញ​ធ្វើ​បទបង្ហាញ​នោះ​ទេ គឺ​ដើម្បី​ជួយ​ផ្តល់​យោបល់​ស្តីពី​ការអភិវឌ្ឍ ឬ​កែលម្អ​ធាតុ​ផ្សេងៗ​នៃ​អាជីវកម្ម​របស់​បុគ្គល​ម្នា​ក់ ។ ពីមុន​ការប្រជុំ​នៅសប្តាហ៍​បន្ទាប់ សូម​ថត​ចម្លង​បែបបទមតិកែលម្អ​នៃ​បទបង្ហាញ​ដូច​ខាង​ក្រោមនេះ ៖​ អ្នក​នឹង​ត្រូវ​ឲ្យ​ច្បាប់​ចម្លង​បី ឬ​បួន​នៃ​បែបបទ​នេះ​សម្រាប់​សមាជិក​ក្រុម​ម្នាក់ៗ ។

បែបបទ​មតិ​កែលម្អ​នៃ​បទបង្ហាញ

ឈ្មោះ​អ្នក​ធ្វើ​បទបង្ហាញ ៖

ឈ្មោះ​អ្នក​ពិនិត្យ​មើល ៖

សេចក្តីណែនាំ ៖ សូម​បំពេញ​នៅក្នុង​ប្រអប់​ទាំង​បួន​ខាង​ក្រោម​នេះ អំឡុងពេល​ដែល​បុគ្គល​នេះ​ធ្វើ​បទបង្ហាញ​របស់​គាត់ ។ សូម​ឲ្យ​បែបបទ​នេះ​ទៅ​កាន់​បុគ្គល​នោះ​ភ្លាម​បន្ទាប់​ពី​បទបង្ហាញ​ចប់ ។

យោបល់​ស្តីពី​ឥរិយាបថ​អាជីវកម្ម​ដែល​ទំនង​ជា​មាន​ជោគជ័យ​ខ្លាំង​បំផុត

កង្វល់​ដែល​អាច​កើត​មាន​អំពី​យោបល់​ស្តីពី​អាជីវកម្ម

យោបល់​សម្រាប់​ការកែលម្អ

ទំនាក់ទំនង​ដែល​បាន​ផ្តល់​អនុសាសន៍​ឲ្យ

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • អធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ​រាល់​ព្រឹក និង​រាល់​យប់ ។

  • ចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​អំពី​ទំនាក់ទំនង​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ ។

ខ. ខ្ញុំ​នឹង​ស្រាវជ្រាវ​អំពី​តម្រូវការ​ផ្នែក​ច្បាប់ និង​បទបញ្ជា​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ។

គ. ខ្ញុំ​នឹង​រៀបចំ និង​អនុវត្ត​ការបង្ហាញ​បទបង្ហាញ​អាជីវកម្ម​របស់​ខ្ញុំ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន, បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក, បាន​លក់ និង​បាន​កត់ត្រា​សេចក្តីលម្អិត​នៃ​ហិរញ្ញវត្ថុ ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។