« ការបន្តកែលម្អអាជីវកម្មរបស់ខ្ញុំ ៖ ពិចារណា » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការបន្តកែលម្អអាជីវកម្មរបស់ខ្ញុំ ៖ ពិចារណា »
ពិចារណា
ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានពាក្យដកស្រង់ខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« សេចក្តីជំនឿគឺសម្រាប់ពេលអនាគត ។ សេចក្តីជំនឿស្ថាបនានៅលើអតីតកាល ប៉ុន្តែពុំនៅជាប់ជានិច្ចនោះឡើយ ។ សេចក្តីជំនឿទុកចិត្តថា ព្រះមានរឿងដ៏អស្ចារ្យទុកនៅក្នុងឃ្លាំងសម្រាប់យើងម្នាក់ៗ » ( ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Ensign ឬ Liahona ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៧ ) ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនថ្ងៃនេះ តើមានការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកទទួលការបំផុសគំនិតឲ្យធ្វើ ដើម្បីជួយអ្នកឲ្យពង្រីកអាជីវកម្មរបស់អ្នក ?
តើអ្នកនឹងធ្វើសកម្មភាពអ្វីខ្លះនាសប្តាហ៍នេះដើម្បីដឹងអំពីការផ្លាស់ប្តូរដែលអ្នកបានរកឃើញខាងលើនេះ ?