ភាពខ្លួនទីពឹងខ្លួន
១២ ៖ រាយការណ៍


« ការបង្ហាញ​អំពី​អាជីវកម្ម​របស់​ខ្ញុំ ៖ រាយការណ៍ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការបង្ហាញ​អំពី​អាជីវកម្ម​របស់​ខ្ញុំ ៖ រាយការណ៍ »

រាយការណ៍

ម៉ោង​ជា​អតិបរមា ៖ ១៥ នាទី

អធិស្ឋាន​បើក ។

ដោយសារ​យើង​ចង់​មាន​ពេល​សញ្ជឹង​គិត​អំពី​រយៈពេល ១២ សប្តាហ៍​កន្លង​ទៅ​សម្រាប់​វគ្គ​សិក្សា​នេះ ដើម្បី​ពិភាក្សា​អំពី​របៀប​ដើម្បី​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​ផ្តល់​ពេល​វេលា​ដល់​សមាជិក​ក្រុម​ទាំងអស់​ឲ្យ​ធ្វើ​បទបង្ហាញ​អាជីវកម្ម​របស់​ពួកគេ នោះ​សូម​ដាក់​ផែនការ​ការប្រជុំ​នេះ​រយៈពេល ២ ម៉ោង​កន្លះ ។

ការ​តាំងចិត្ត​ពី​សប្តាហ៍​មុន

ក. រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ។

ខ. ស្រាវជ្រាវ​អំពី​តម្រូវការ​ផ្នែក​ច្បាប់ និង​បទបញ្ជា​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ។

គ. រៀបចំ និង​អនុវត្ត​ការធ្វើបទបង្ហាញ​អាជីវកម្ម​របស់​ខ្ញុំ ។

ឃ. ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត​នានា ។

ង. ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ជាមួយ​ដៃគូ​សកម្មភាព ( ៥ នាទី )

ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ខាង​ដើម​សៀវភៅ​សិក្សា​នេះ ។ បន្ទាប់​មក ចែកចាយ​ការវាយតម្លៃ​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក ហើយ​ពិភាក្សាជាមួយ​គាត់​អំពី​សំណួរ​ដូចតទៅ​នេះ ។

ពិភាក្សា ៖

តើ​អ្នក​បាន​មាន​ឧបសគ្គ​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្ត​របស់អ្នក​នា​សប្តាហ៍​នេះ ?

តារាង​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ

ជំហាន​ទី ២ ៖ រាយការណ៍​ដល់​ក្រុម ( ៨ នាទី )

បន្ទាប់​ពី​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​អ្នករួច សូម​ត្រឡប់​មក​រួម​គ្នា​ជា​ក្រុម​វិញ ហើយ​រាយការណ៍​អំពី​លទ្ធផល​របស់​អ្នក ។ សូម​ធ្វើការ​ក្នុង​ក្រុម ហើយ​ម្នាក់ៗ​ថ្លែង​ថា តើ​អ្នក​បានដាក់​ខ្លួន​អ្នក​នូវ​ពណ៌​ក្រហម ពណ៌លឿង ឬ​ពណ៌​បៃតង​សម្រាប់​ការតាំងចិត្ត​នីមួយៗ​កាល​ពី​សប្តាហ៍​មុន ។ ក៏​សូម​ថ្លែង​អំពី​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​អនុវត្ត​នូវ​ជំនាញ​អាជីវកម្ម​គន្លឹះ​នីមួយៗ នៅពេល​បាន​រាយការណ៍​នៅលើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » ។

ជំហាន​ទី ៣ ៖ ចែកចាយ​បទពិសោធន៍​របស់​អ្នក ( ១០ នាទី )

ឥឡូវ​នេះ សូម​ចែកចាយ​ជា​ក្រុម​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការ​ខិតខំ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​អំឡុង​សប្ដាហ៍​នេះ ។

ពិភាក្សា ៖

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្ត​របស់​អ្នក​ស្ដីពី « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​មក​ពីការ​ស្រាវជ្រាវ​អំពី​តម្រូវការ​ផ្នែក​ច្បាប់ និង​បទបញ្ជា​សម្រាប់​អាជីវកម្ម​របស់​អ្នក ?

ជំហាន​ទី ៤ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព ( ២ នាទី )

ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ម្នាក់​ចេញ​ពី​ក្រុម​សម្រាប់​សប្ដាហ៍​ក្រោយ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែន​ជា​សមាជិក​គ្រួសារ​ទេ ។

ចំណាយ​ពេល​បីបួន​នាទី​ឥឡូវ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​របស់​អ្នក ។ សូម​ណែនាំ​ខ្លួន​របស់​អ្នក ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​ពេញ​មួយ​សប្តាហ៍ ។

ទោះបីជានេះ​ជា​សប្តាហ៍​ចុងក្រោយ​ក្នុងក្រុម​ក្តី ក៏​អ្នក​គួរតែ​មាន​ដៃគូ​សកម្មភាព​មួយ ដើម្បី​ជួយ​អ្នក​ជាមួយ​នឹង​ការតាំងចិត្ត​ក្នុង​សប្តាហ៍​ទី ១២ ​របស់​អ្នក​ដែរ ។

ឈ្មោះ​ដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​អំពី​របៀប និង​ពេលវេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​នៅក្នុង​សប្តាហ៍​នេះ ។

កាល​វិភាគ​ទំនាក់ទំនង​ប្រចាំ​សប្តាហ៍