ភាពខ្លួនទីពឹងខ្លួន
១០ ៖ ពិចារណា


« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ ពិចារណា »

ពិចារណា

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​គិត​រៀងៗខ្លួន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នា​ថ្ងៃ​នេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ធ្វើ ។ សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។

« កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​ឯង យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង អើ យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង » ( អេសាយ ៤១:១០ ) ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ប្រសិនបើ​មាន​ការផ្លាស់ប្ដូរ តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ ដែល​អ្នក​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​អ្នក ?

តើ​អ្នក​នឹង​ធ្វើ​សកម្មភាព​អ្វីខ្លះ​នា​សប្តាហ៍​នេះ​ដើម្បី​ដឹង​អំពី​ការផ្លាស់ប្តូរ​ដែល​អ្នក​បាន​រកឃើញ​ខាង​លើ​នេះ ?