ភាពខ្លួនទីពឹងខ្លួន
5: មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រើ​ពេលវេលា​ដោយ​ឈ្លាសវៃ


« ការរក្សា​អតិថិជន ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រើ​ពេលវេលា​ដោយ​ឈ្លាសវៃ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការរក្សា​អតិថិជន ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ប្រើ​ពេលវេលា​ដោយ​ឈ្លាសវៃ

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

ហេតុអ្វី​ពេលវេលា​គឺ​ជា​អំណោយ​មួយ​ក្នុង​ចំណោម​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មក​ពី​ព្រះ ?

មើល ៖

« The Gift of Time » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះមកពី​បង​ស្រី ប៊ែនកូស្សី ?

អាន ៖

អាលម៉ា ៣៤:៣២ និង​ការដកស្រង់​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ ។

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • អនុវត្ត​ជំហាន​ទាំង​នេះ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ប្រើប្រាស់​ពេលវេលា​អ្នក​ឲ្យ​កាន់​តែ​ឈ្លាស​វៃ ។ សូម​រាយការណ៍​រៀងរាល់​យប់​ទៅកាន់​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពីការ​ប្រើពេលវេលាដោយ​ឈ្លាសវៃ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។