« ការបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំ ៖ ពិចារណា » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំ ៖ ពិចារណា »
ពិចារណា
ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ សូមអានខគម្ពីរខាងក្រោមនេះ ហើយសរសេរចម្លើយចំពោះសំណួរទាំងឡាយ ។
« ហើយនេះជាគោលបំណងរបស់យើងដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់សុទ្ធតែជារបស់ផងយើង ។
ប៉ុន្តែការណ៍នេះត្រូវបានសម្រេចតាមមាគ៌ារបស់យើង ហើយមើលចុះ នេះជាមាគ៌ារបស់យើង ថាយើងជាព្រះអម្ចាស់បានចេញបញ្ញត្តិ ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើងប្រយោជន៍ឲ្យមនុស្សទ័លក្រត្រូវបានតម្កើងឡើងក្នុងកាលមនុស្សមានត្រូវបានបន្ទាបចុះ ។
ដ្បិតផែនដីបានពោរពេញ ហើយមានបរិបូរគ្រប់គ្រាន់ និងនៅសល់ទៀតផង មែនហើយ យើងបានរៀបចំគ្រប់ទាំងអស់ ហើយបានប្រទានដល់កូនចៅមនុស្សឲ្យធ្វើជាភ្នាក់ងារដល់ខ្លួន » ( គ.&និង ស. ១០៤:១៥–១៧ ) ។
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនថ្ងៃនេះ តើមានការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកទទួលការបំផុសគំនិតឲ្យធ្វើ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់អ្នកនៅក្នុងត្រីមាសបន្ទាប់នោះ ?
តើអ្នកនឹងធ្វើសកម្មភាពអ្វីខ្លះនាសប្តាហ៍នេះដើម្បីដឹងអំពីការផ្លាស់ប្តូរដែលអ្នកបានរកឃើញខាងលើនេះ ?