« ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មរបស់ខ្ញុំ ៖ រាយការណ៍ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការគ្រប់គ្រងលំហូរសាច់ប្រាក់អាជីវកម្មរបស់ខ្ញុំ ៖ រាយការណ៍ »
រាយការណ៍
ម៉ោងជាអតិបរមា ៖ ២៥ នាទី
អធិស្ឋានបើក ។
ការតាំងចិត្តពីសប្តាហ៍មុន
ក. រក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » ។ |
ខ. បង់ថ្លៃប្រាក់ខែ ឬប្រាក់ឈ្នួលឲ្យខ្លួនឯង ហើយទុកប្រាក់អាជីវកម្មរបស់ខ្ញុំនៅក្នុងគណនីមួយដាច់ដោយឡែកពីប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំ ។ |
គ. ទុកកំណត់ត្រាប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនរបស់ខ្ញុំផ្សេងពីគ្នា ។ |
ឃ. ពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្តនានា ។ |
ង. ទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ជំហានទី ១ ៖ វាយតម្លៃជាមួយដៃគូសកម្មភាព ( ៥ នាទី )
ចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីរក្សាការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះ ។ សូមប្រើតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅខាងដើមសៀវភៅសិក្សានេះ ។ បន្ទាប់មក ចែកចាយការវាយតម្លៃរបស់អ្នកជាមួយដៃគូរបស់អ្នក ហើយពិភាក្សាជាមួយគាត់អំពីសំណួរដូចតទៅនេះ ។
ជំហានទី ២ ៖ រាយការណ៍ដល់ក្រុម ( ៨ នាទី )
បន្ទាប់ពីការវាយតម្លៃកិច្ចខិតខំរបស់អ្នករួច សូមត្រឡប់មករួមគ្នាជាក្រុមវិញ ហើយរាយការណ៍អំពីលទ្ធផលរបស់អ្នក ។ សូមធ្វើការក្នុងក្រុម ហើយម្នាក់ៗថ្លែងថា តើអ្នកបានដាក់ខ្លួនអ្នកនូវពណ៌ក្រហម ពណ៌លឿង ឬពណ៌បៃតងសម្រាប់ការតាំងចិត្តនីមួយៗកាលពីសប្តាហ៍មុន ។ ក៏សូមថ្លែងអំពីចំនួនថ្ងៃដែលអ្នកបានអនុវត្តនូវជំនាញអាជីវកម្មគន្លឹះនីមួយៗ នៅពេលបានរាយការណ៍នៅលើតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » ។
ជំហានទី ៣ ៖ ចែកចាយបទពិសោធន៍របស់អ្នក ( ១០ នាទី )
ឥឡូវនេះ សូមចែកចាយជាក្រុមអំពីអ្វីដែលអ្នកបានរៀនមកពីការខិតខំរក្សាការតាំងចិត្តរបស់អ្នកអំឡុងសប្ដាហ៍នេះ ។
ជំហានទី ៤ ៖ ជ្រើសរើសដៃគូសកម្មភាព ( ២ នាទី )
ជ្រើសរើសដៃគូសកម្មភាពម្នាក់ចេញពីក្រុមសម្រាប់សប្ដាហ៍ក្រោយ ។ ជាទូទៅ ដៃគូសកម្មភាពគឺមានភេទដូចគ្នា ហើយពុំមែនជាសមាជិកគ្រួសារទេ ។
ចំណាយពេលបីបួននាទីឥឡូវនេះ ដើម្បីជួបជាមួយនឹងដៃគូសកម្មភាពរបស់អ្នក ។ ណែនាំខ្លួនឯង ហើយពិភាក្សាអំពីរបៀបដែលអ្នកនឹងទាក់ទងគ្នាពេញមួយសប្ដាហ៍ ។
ឈ្មោះដៃគូសកម្មភាព
ព័ត៌មានទាក់ទង
សូមសរសេរអំពីរបៀប និងពេលវេលាដែលអ្នកនឹងទាក់ទងគ្នានៅក្នុងសប្តាហ៍នេះ ។