« ឧបសម្ព័ន្ធ » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ឧបសម្ព័ន្ធ »
បញ្ជីពាក្យ
-
កម្ចីប្រាក់ពីមនុស្សតាមអ៊ិនធើរណែតវិធីសាស្ត្រមួយនៃការឲ្យគេខ្ចីប្រាក់ដែលបុគ្គលម្នាក់ផ្តល់ប្រាក់កម្ចីឲ្យម្ចាស់អាជីវកម្មដែលពុំទាក់ទងគ្នាតាមរយៈសេវាកម្មតាមអ៊ិនធើរណែត ។
-
កម្មសិទ្ធិបញ្ញាគំនិត ឬទំនិញថ្មីដែលភាពជាម្ចាស់ត្រូវបានការពារដោយច្បាប់ ។
-
កម្រិតប្រាក់ចំណេញដុលភាគរយនៃប្រាក់អាជីវកម្មដែលនៅសល់បន្ទាប់ពីចំណាយថ្លៃដើមអថេររបស់អាជីវកម្មត្រូវបានដកចេញពីចំណូលនៃការលក់របស់អាជីវកម្ម ( និងពីមុនចំណាយថ្លៃដើមថេររបស់អាជីវកម្មត្រូវបានដកចេញ ) ។ កម្រិតប្រាក់ចំណេញដុលមានសារៈសំខាន់ ដោយសារវាអនុញ្ញាតឲ្យអាជីវកម្មប្រៀបធៀបខ្លួនវាជាមួយនឹងអាជីវកម្មស្រដៀងគ្នាដទៃទៀត ។
-
កម្រិតប្រាក់ចំណេញសុទ្ធភាគរយនៃប្រាក់អាជីវកម្មទទួលបាន បន្ទាប់ពីដកចេញទាំងចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ ពីចំណូលនៃការលក់របស់អាជីវកម្ម ។ កម្រិតប្រាក់ចំណេញសុទ្ធមានសារៈសំខាន់ ដោយសារវា អនុញ្ញាតឲ្យអាជីវកម្មប្រៀបធៀបខ្លួនវាជាមួយនឹងអាជីវកម្មស្រដៀងគ្នាដទៃទៀត ។
-
ការប៉ាន់ប្រមាណទុកនៃលំហូរសាច់ប្រាក់ការទស្សន៍ទាយមើលពីចំនួនសាច់ប្រាក់ដែលត្រូវទទួល និងបង់អំឡុងពេលជាក់លាក់ណាមួយ ។
-
ការប្រាក់ប្រាក់ដែលត្រូវបង់លើមូលនិធិដែលបានខ្ចី ( ឬទទួលបានពីមូលនិធិកម្ចី ) ។
-
ការផ្តល់មូលនិធិជាច្រើនវិធីសាស្ត្រផ្តល់ហិរញ្ញវត្ថុមួយ ដែលមនុស្សជាច្រើនគាំទ្រអាជីវកម្មមួយតាមរយៈការរួមចំណែករៀងៗខ្លួននូវប្រាក់ក្នុងចំនួនតិចតួចមួយតាមអ៊ិនធើរណែត ។
-
ការអនុវត្តដ៏ល្អបំផុតរបៀបមួយនៃការធ្វើកិច្ចការនានាដែលត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពខ្លាំងបំផុតសម្រាប់អាជីវកម្ម ឬ ឧស្សាហកម្មជាក់លាក់មួយ ។
-
កំណត់ត្រាចំណូល និងចំណាយបែបបទហិរញ្ញវត្ថុដែលត្រូវបានប្រើដើម្បីកត់ត្រាប្រតិបត្តិការចំណូល និងចំណាយ ។
-
ខាតការចុះថយនៃហិរញ្ញវត្ថុ ដែលស្មើនឹងចំណូលពីការលក់ដកនឹងចំណាយឃើញជាចំនួនអវិជ្ជមាន ។
-
គណនីត្រូវទទួល ( គ/ទ )គឺជាប្រាក់ដែលអាជីវកម្មត្រូវទទួលបានមកពីអតិថិជនសម្រាប់សេវាកម្ម ឬផលិតផលដែលអតិថិជនបានទិញតាមឥណទាន ។
-
គណនីត្រូវសង ( គ/ស )គឺជាប្រាក់ដែលអាជីវកម្មជំពាក់អ្នកផ្គត់ផ្គង់របស់ខ្លួនសម្រាប់សេវាកម្ម ឬផលិតផលដែលអាជីវកម្មបានទិញតាមឥណទាន ។
-
ចំណាយប្រាក់ដែលអាជីវកម្មចំណាយដើម្បីទទួលបានសេវាកម្ម ឬផលិតផល ។
-
ចំណាយការប្រាក់ថ្លៃដែលត្រូវបង់សម្រាប់ប្រាក់កម្ចី ។
-
ចំណាយថ្លៃដើមចំនួនប្រាក់អាជីវកម្មចំណាយដើម្បីបង្កើតអ្វីមួយ ឬ ផ្តល់សេវាកម្មមួយ ។
-
ចំណាយថ្លៃដើមថេរចំណាយដែលអាជីវកម្មត្រូវបង់ ទោះបីអាជីវកម្មផលិត ឬលក់បានប៉ុន្មានក៏ដោយ ។ ឧទាហរណ៍អំពីចំណាយថ្លៃដើមថេរអាចរួមមាន ថ្លៃជួលផ្ទះ បង់ធានារ៉ាប់រង និងប្រាក់ខែផ្នែករដ្ឋាបាល ។
-
ចំណាយថ្លៃដើមអថេរចំណាយអាជីវកម្មដែលអថេរដោយផ្អែកទៅលើថា តើអាជីវកម្មលក់ ឬផលិតបានប៉ុន្មាន ។ ចំណាយថ្លៃដើមអថេរអាចជាចំនួនប្រាក់ដែលចំណាយលើសម្ភារ ឬពលកម្មដើមសម្រាប់ផលិតផលមួយ ។
-
ចំណាយលើនិយោជិតដែលមិនមែនជាប្រាក់ខែចំណាយដែលនិយោជកបង់ដែលទាក់ទងនឹងនិយោជិតដូចជា ពន្ធ ថ្លៃធានារ៉ាប់រង និងអត្ថប្រយោជន៍ដែលមិនទាក់ទងនឹងប្រាក់ឈ្នួលផ្សេងទៀត ។
-
ចំណូលការប្រាក់ប្រាក់ដែលរកបានពីការឲ្យប្រាក់គេខ្ចីក្នុងអំឡុងពេលជាក់លាក់ណាមួយ ។
-
ចំណូលពីការលក់ប្រាក់ដែលអាជីវកម្មទទួលបានពីអតិថិជនដោយសារការលក់សេវាកម្ម ឬផលិតផល ។
-
ដើមទុនទ្រព្យសកម្មរបស់អាជីវកម្មដូចជា សាច់ប្រាក់, ឧបករណ៍ ឬអចលនទ្រព្យ ត្រូវបានប្រើប្រាស់ដើម្បីបង្កើតសេវាកម្ម ឬផលិតផល ។
-
ដៃគូអង្គការ ឬបុគ្គលដែលទាក់ទងជាមួយអាជីវកម្មដើម្បីគាំទ្រកិច្ចការនានារបស់អាជីវកម្ម ។
-
ដៃគូសកម្មភាពសមាជិកក្រុមដែលជួយជ្រោមជ្រែង និងមានការទទួលខុសត្រូវជាមួយសមាជិកផ្សេងទៀតក្នុងក្រុមក្នុងការការរក្សាការតាំងចិត្តប្រចាំសប្តាហ៍របស់ពួកគេ ។
-
តម្រូវការចំនួននៃសេវាកម្ម ឬផលិតផលដែលអតិថិជនមានឆន្ទៈ និងអាចទិញនៅក្នុងតម្លៃជាក់លាក់មួយ ។
-
តាមរដូវកាលលំនាំជាទៀងទាត់ ឬដែលអាចទាយទុកជាមុនដែលសកម្មភាពអាជីវកម្មប្រែប្រួលអាស្រ័យទៅតាមរដូវកាល ឬពេលវេលានៃឆ្នាំ ។
-
តារាងសមតុល្យរបាយការណ៍ហិរញ្ញវត្ថុដែលសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់អាជីវកម្ម ព្រមទាំងភាគហ៊ុន ( មូលធនផ្ទាល់ ) របស់ម្ចាស់អាជីវកម្មអំឡុងពេលកំណត់ណាមួយ ។ នៅលើតារាងសមតុល្យ ទ្រព្យសកម្មរបស់អាជីវកម្មស្មើនឹងចំនួនបំណុលសរុបបូកនឹងភាគហ៊ុន ( មូលធនផ្ទាល់ ) របស់ម្ចាស់អាជីវកម្ម ។
-
ថ្លៃទឹកភ្លើងសេវាសាធារណៈដូចជាភ្លើងអគ្គិសនី ឧស្ម័នធម្មជាតិ ឬទឹក ។
-
ថ្លៃរំលស់សម្ភារវិធីសាស្ត្រផ្នែកគណនីមួយ ដែលត្រូវបានប្រើដើម្បីកាត់បន្ថយតម្លៃនៃទ្រព្យសកម្មលើអាយុកាលសកម្មរបស់វា ។ ការកាត់តម្លៃរំលស់ឆ្លើយតបតិចតួចទៅនឹងការខូចខាតដែលរំពឹងទុកលើទ្រព្យសកម្មដោយសារវាហួសសម័យ ឬខូច ។
-
ទស្សនវិស័យរូបភាពមួយនៃស្ថានភាពនាអនាគតដែលប្រាថ្នាចង់បាន ។
-
ទាក់ទងទាក់ទង ឬលើកទឹកចិត្តឲ្យចូលរួមយ៉ាងសកម្មដោយបុគ្គល ឬបក្សផ្សេងទៀត ។
-
ទីផ្សារមនុស្ស ឬអង្គការដែលមានសក្តានុពលដើម្បីទិញសេវាកម្ម ឬផលិតផល ។
-
ទ្រព្យសកម្មជាវត្ថុមួយ ទាំងរូបិយ និងអរូបិយ ដែលអាជីវកម្មមាន ឬគ្រប់គ្រង ហើយវានឹងផ្តល់អត្ថប្រយោជន៍នាពេលអនាគត ។ តម្លៃនៃទ្រព្យសកម្មសរុបរបស់អាជីវកម្មមួយគឺត្រូវបានសង្ខេបនៅលើតារាងសមតុល្យ ។
-
ធនធានអ្វីៗដែលត្រូវបានប្រើប្រាស់ដើម្បីជួយចាត់ចែងអាជីវកម្ម ។
-
ធ្វើការតែឯងដំណើរការដែលបុគ្គលម្នាក់ស្ថាបនាអាជីវកម្មមួយតាមរយៈការធ្វើការដោយខ្លួនគាត់ ។
-
ធ្វើឲ្យការស្រាវជ្រាវរកអាជីវកម្មរបស់អ្នកនៅលើអ៊ិនធើរណែតមានភាពងាយស្រួល ( SEO )ដំណើរការនៃការកែលម្អមុខងារគេហទំព័រនៅក្នុងការស្រាវជ្រាវលទ្ធផលតាមអ៊ិនធើរណែត ដើម្បីទាញយកអ្នកដែលអាចក្លាយជាអតិថិជនកាន់តែច្រើនមកកាន់គេហទំព័រ ។
-
បង្កាន់ដៃឯកសារទទួលស្គាល់ថា អាជីវកម្មបានទទួលប្រាក់ជាថ្នូរនឹងសេវាកម្ម ឬផលិតផល ។
-
បញ្ជីសារពើភ័ណ្ឌសេចក្តីសង្ខេបនៃគ្រប់ផលិតផល ឬសម្ភារដែលមានក្នុងដៃដែលអាជីវកម្មអាចលក់ ឬប្រើប្រាស់ ។
-
បណ្ដាញក្រុមទំនាក់ទំនងរបស់មនុស្ស ឬអង្គការ ។
-
បទបញ្ជាវិន័យ ឬច្បាប់ដែលបង្កើតឡើងដោយអង្គការរដ្ឋាភិបាល ។
-
បន្ទាត់នៃឥណទានការរៀបចំកម្ចីមួយដែលអនុញ្ញាតឲ្យអាជីវកម្មខ្ចីប្រាក់តាមតម្រូវការ រហូតដល់ចំនួនជាក់លាក់មួយ ជាទូទៅក្នុងគោលបំណងសម្រាប់រយៈពេលខ្លី ។
-
បំណុលប្រាក់ដែលបានខ្ចី និងជំពាក់បុគ្គល ឬអង្គការផ្សេងទៀត ។
-
បំណុលបំណុល ឬកាតព្វកិច្ចរបស់អាជីវកម្ម ។ តម្លៃនៃបំណុលសរុបរបស់អាជីវកម្មគឺត្រូវបានបង្ហាញនៅលើតារាងសមតុល្យមួយ ។
-
បំណុលអាក្រក់បំណុលដែលអាជីវកម្មមាន នៅពេលអតិថិជនដែលបានទទួលឥណទានពីអាជីវកម្មមិនបង់ប្រាក់ដែលបានជំពាក់នោះ ។ អាជីវកម្មលុបចោលសមតុល្យដែលបានជំពាក់នោះថាពុំអាចបង់សងបាន ឬជាបំណុលអាក្រក់ ។
-
ប៉ាតង់ ( ប្រកាសនីយបត្រតក្កកម្ម )សិទ្ធិចុះឈ្មោះដោយអាជីវកម្មមួយជាមួយរដ្ឋាភិបាល ដែលរារាំងបក្សផ្សេងទៀតពីការធ្វើ ប្រើប្រាស់ ឬលក់ការច្នៃប្រឌិតរបស់អាជីវកម្មនោះ ។
-
ប្រព័ន្ធផ្សព្វផ្សាយសង្គមឧបករណ៍តាមអ៊ិនធើរណែតដែលត្រូវបានប្រើដើម្បីប្រាស្រ័យរកគ្នា ទាក់ទង និងស្តាប់អតិថិជន ។
-
ប្រព័ន្ធលក់មធ្យោបាយមួយដែលអាជីវកម្មលក់សេវាកម្ម ឬផលិតផលដល់អតិថិជន ។
-
ប្រសិទ្ធភាពការសម្រេចបាននូវលទ្ធផលដែលគួរឲ្យចង់បានដោយពុំខ្ជះខ្ជាយពេលវេលា កម្លាំង សម្ភារ ឬប្រាក់កាក់ ។
-
ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុចំនួនប្រាក់តិចតួចដែលបានឲ្យខ្ចីដោយអង្គការមួយទៅឲ្យអាជីវកម្មដែលពុំអាចមានសិទ្ធិចូលប្រើប្រាស់សេវាកម្មធនាគារទូទៅ ។
-
ប្រាក់ចំណេញការទទួលបានហិរញ្ញវត្ថុ ដែលស្មើនឹងចំណូលពីការលក់ដកនឹងចំណាយឃើញជាចំនួនវិជ្ជមាន ។
-
ប្រាក់ចំណេញដុលភាពខុសគ្នារវាងចំណាយថ្លៃដើមអថេរ និងចំណូលពីការលក់ ។ ប្រាក់ចំណេញដុលមានសារៈសំខាន់ដោយសារវាឆ្លុះបញ្ចាំងពីប្រាក់ចំណេញគោលនៃអាជីវកម្ម ។ ប្រាក់ចំណេញដុលត្រូវបានបង្ហាញនៅលើរបាយការណ៍ចំំំណូលមួយ ។
-
ប្រាក់ចំណេញ ( សម្រាប់អាជីវកម្ម )ប្រាក់ដែលនៅសល់បន្ទាប់ពីចំណាយត្រូវបានដកចេញពីចំណូលនៃការលក់ ។ ប្រាក់ចំណេញក៏ត្រូវបានហៅថាប្រាក់ចំណេញសុទ្ធ ឬបន្ទាត់ក្រោម ។
-
ប្រាក់ចំណេញសុទ្ធភាពខុសគ្នារវាងចំណូលពីការលក់ និងចំណាយថ្លៃដើមទាំងអស់ ( ទាំងចំណាយថ្លៃដើមអថេរ និងចំណាយថ្លៃដើមថេរ ) ។ ក៏ត្រូវបានហៅថា ប្រាក់ចំណេញសុទ្ធ ឬបន្ទាត់ក្រោមដែរ ។ ប្រាក់ចំណេញសុទ្ធត្រូវបានបង្ហាញនៅលើរបាយការណ៍លទ្ធផលមួយ ។
-
ប្រាក់ចំំណូល ( សម្រាប់បុគ្គលម្នាក់ៗ ឬគ្រួសារ )ប្រាក់ដែលបុគ្គលម្នាក់ ឬគ្រួសារទទួលបាន ឬរកបាន ។
-
ប្រាក់ឈ្នួលការបង់ប្រាក់ជាទៀងទាត់ដែលអាជីវកម្មផ្តល់ទៅឲ្យនិយោជិត ជាទូទៅផ្អែកទៅលើចំនួនម៉ោងនៃការងារដែលបានធ្វើ ។
-
ប្រាក់អនុប្បទានមូលនិធិដែលបានឲ្យសម្រាប់គោលបំណងជាក់លាក់ដែលជាទូទៅពុំតម្រូវឲ្យបង់សងវិញឡើយ ។
-
ព្រឹត្តិការណ៍សំខាន់ព្រឹត្តិការណ៍ដែលគូសចំណាំ និងវាស់វែងអំពីការរីកចម្រើននៃអាជីវកម្ម ។
-
ភាគហ៊ុន ( មូលធនផ្ទាល់ )តម្លៃនៃភាពជាម្ចាស់ ។ នៅក្នុងករណីជាច្រើន ភាគហ៊ុន ( មូលធនផ្ទាល់ ) គឺជាតម្លៃរូបិយវត្ថុនៃភាពជាម្ចាស់ បន្ទាប់ពីបំណុលទាំងអស់ត្រូវបានដកចេញពីទ្រព្យសកម្មដែលមានទាំងអស់ ។
-
ភាគហ៊ុន ( មូលធនផ្ទាល់ ) របស់ម្ចាស់អាជីវកម្មតម្លៃដែលនៅសល់បន្ទាប់ពីការដកបំណុលសរុបរបស់អាជីវកម្មពីទ្រព្យសកម្មសរុបរបស់អាជីវកម្ម ។ តម្លៃភាគហ៊ុនរបស់ម្ចាស់អាជីវកម្មត្រូវបានសង្ខេបនៅលើតារាងសមតុល្យមួយ ។
-
ភាពខ្លួនទីពឹងខ្លួនលទ្ធភាព ការតាំងចិត្ត និងកិច្ចខិតខំដើម្បីផ្តល់សេចក្តីត្រូវការចាំបាច់នៃជីវិតខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់ខ្លួន និងក្រុមគ្រួសារ ។
-
មតិកែលម្អព័ត៌មានដ៏មានប្រយោជន៍ដែលបានចែកចាយដើម្បីផ្តល់ទស្សនវិស័យ និងលើកទឹកចិត្តឲ្យមានការកែលម្អ ។
-
រចនាសម្ព័ន្ធអាជីវកម្មអង្គភាពច្បាប់ដែលគេទទួលស្គាល់ ដែលអាជីវកម្មបានជ្រើសរើស ដូចជាឯកកម្មសិទ្ធ ភាពជាដៃគូ ឬសហប្រតិបត្តិការ ។
-
របាយកាណ៍ចំណេញ និងខាត ( ច.&ខ. ) ។របាយការណ៍ហិរញ្ញវត្ថុដែលសង្ខេបអំពីចំណូលពីការលក់ និងចំណាយនៅក្នុងរយៈពេលកំណត់មួយ ហើយចែងថា តើអាជីវកម្មមួយបានចំណេញ ឬខាត ។ ក៏ត្រូវបានហៅថា របាយកាណ៍ចំណូលផងដែរ ។
-
របាយការណ៍លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុដែលសង្ខេបអំពីចំណូលពីការលក់ និងចំណាយនៅក្នុងរយៈពេលកំណត់មួយ ហើយចែងថា តើអាជីវកម្មមួយបានចំណេញ ឬខាត ។ ក៏ត្រូវបានហៅថា របាយកាណ៍ចំណេញ និងខាត ( ច.&ខ. ) ដែរ ។
-
របាយការណ៍លំហូរសាច់ប្រាក់របាយការណ៍ហិរញ្ញវត្ថុមួយ ដែលសង្ខេបលំហូរសាច់ប្រាក់ចូល និងចេញដោយផ្អែកទៅលើប្រតិបត្តិការ ការវិនិយោគទុន និងសកម្មភាពហិរញ្ញវត្ថុនៃអាជីវកម្មមួយ ។
-
លក្ខខណ្ឌបង់ប្រាក់លក្ខខណ្ឌដែលយល់ព្រមរវាងអតិថិជន និងអ្នកលក់ដើម្បីបំពេញការលក់មួយ ។
-
លំហូរការងារជំហាន ឬកិច្ចការដែលមានជាបន្តបន្ទាប់ដែលត្រូវធ្វើជាទៀងទាត់ដើម្បីសម្រេចបាននូវលទ្ធផលដែលប្រាថ្នាចង់បាន ។ ក៏ត្រូវបានហៅថា ដំណើរការអាជីវកម្មផងដែរ ។
-
លំហូរសាច់ប្រាក់ជាការវាស់វែងនៃចំនួនប្រាក់ដែលបង្វិលចូល និងចេញនៃអាជីវកម្មអំឡុងពេលជាក់លាក់ណាមួយ ។
-
វិក្កយបត្របញ្ជីគិតលុយនៃសម្ភារមកពីអាជីវកម្មដែលមានរៀបរាប់អំពីសេវាកម្ម ឬផលិតផល ។
-
សមតុល្យសាច់ប្រាក់ចំនួនប្រាក់ដែលបច្ចុប្បន្ននៅមានក្នុងគណនីមួយ ។
-
សិទ្ធិផ្ដាច់មុខសិទ្ធិដែលអនុញ្ញាតឲ្យអាជីវកម្មដំណើរការ និងលក់សេវាកម្ម ឬផលិតផលជាក់លាក់នៅកន្លែងជាក់លាក់មួយ ។
-
សៀវភៅប្រតិបត្តិការឯកសារដែលមានសេចក្តីណែនាំតាមជំហាន ដែលពិពណ៌នាអំពីរបៀបធ្វើសកម្មភាពអាជីវកម្មជាក់លាក់ ។
-
សៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនសៀវភៅដែលប្រើដើម្បីរៀបចំព័ត៌មានលម្អិត និងវាយតម្លៃជាបន្តបន្ទាប់អំពីការអនុវត្តឱកាសអាជីវកម្ម ។
-
ហានិភ័យដើមទុនចំនួនប្រាក់ដ៏ច្រើនដែលក្រុមហ៊ុនហិរញ្ញវត្ថុវិនិយោគប្រាក់នៅក្នុងអាជីវកម្ម ដោយរំពឹងចង់ឲ្យអាជីវកម្មរីកចម្រើនខ្លាំង ហើយទីបំផុតលក់អាជីវកម្មបានប្រាក់ចំណេញខ្ពស់ ។
-
អតិថិជនមនុស្ស ឬអង្គការដែលទិញសេវាកម្ម ឬផលិតផលពីអាជីវកម្មមួយ ។
-
អត្ថប្រយោជន៍នៃការប្រកួតប្រជែងលក្ខខណ្ឌ ឬកាលៈទេសៈដែលអនុញ្ញាតឲ្យអាជីវកម្មមួយមានដំណើរការកាន់តែមានប្រសិទ្ធភាព ផ្តល់គុណភាពកាន់តែខ្ពស់ ឬផ្តល់ប្រយោជន៍កាន់តែច្រើនឡើងជាងអាជីវកម្មដទៃទៀត ។ អត្ថប្រយោជន៍នៃការប្រកួតប្រជែងអាចធ្វើឲ្យអាជីវកម្មមួយទទួលបាន ឬរក្សាបាននូវអតិថិជនកាន់តែច្រើន ។
-
អាជីវកម្មគោលសកម្មភាពចម្បងដែលអាជីវកម្មមួយត្រូវបានបង្កើតដើម្បីប្រតិបត្តិការ ។ អាជីវកម្មគួរតែបន្តធ្វើការកែលម្អ និងសម្រេចឲ្យបានល្អបំផុតនៅក្នុងសកម្មភាពនេះ ។
-
អាជ្ញាប័ណ្ណការអនុញ្ញាតជាផ្លូវការ ឬស្របច្បាប់ឲ្យធ្វើ ឬប្រើប្រាស់អ្វីមួយ ។
-
អ្នកចែកចាយអាជីវកម្មដែលផ្គត់ផ្គង់ផលិតផលដែលទាក់ទងទៅឲ្យអាជីវកម្មផ្សេងទៀត ។
-
អ្នកបង្កើនល្បឿនអង្គការដែលផ្តល់ប្រាក់, ការិយាល័យ, ការប្រឹក្សា ឬការគាំទ្រផ្សេងៗទៀតដល់អាជីវកម្មថ្មីអំឡុងពេលកំណត់ណាមួយ ។ ជាថ្នូរមកវិញ អ្នកបង្កើនល្បឿនទទួលភាពជាម្ចាស់នូវភាគរយតិចតួចនៅក្នុងអាជីវកម្មថ្មីនោះ ។
-
អ្នកផ្គត់ផ្គង់អាជីវកម្មដែលលក់សេវាកម្ម ឬផលិតផលទៅឲ្យអាជីវកម្មផ្សេងទៀត ។
-
អ្នកផ្តល់ប្រឹក្សាអ្នកផ្តល់យោបល់ដ៏គួរឲ្យទុកចិត្ត និងមានបទពិសោធន៍ ដែលណែនាំ និងលើកទឹកចិត្តបុគ្គលម្នាក់ដែលមានបទពិសោធន៍តិចតួច ។
-
អ្នកលក់ដុំអាជីវកម្មដែលលក់ផលិតផលក្នុងចំនួនដ៏ច្រើនទៅឲ្យអ្នកលក់រាយ ។
-
អ្នកលក់រាយអាជីវកម្មដែលលក់ដោយផ្ទាល់ទៅកាន់អតិថិជន ។
-
អ្នកវិនិយោគទុនទេវតាអ្នកវិនិយោគទុនដ៏មានទ្រព្យសម្បត្តិច្រើនដែលផ្តល់ប្រាក់ និងការប្រឹក្សាយោបល់ដល់អាជីវកម្មថ្មី ជាថ្នូរនឹងការប្តូរយកផ្នែកខ្លះនៃភាពជាម្ចាស់នៃអាជីវកម្ម ។
-
ឥណទានកិច្ចព្រមព្រៀងរវាងម្ចាស់បំណុល និងអ្នកខ្ចី ដែលអាចធ្វើឲ្យអ្នកខ្ចីទិញសេវាកម្ម ឬផលិតផលពេលបច្ចុប្បន្ន ហើយបង់សងដល់ម្ចាស់បំណុលនៅកាលបរិច្ឆេទនាពេលខាងមុខ ។