« ការរក្សាអតិថិជន ៖ តាំងចិត្ត » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការរក្សាអតិថិជន ៖ តាំងចិត្ត »
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ៥ នាទី
ការទាក់ទង និងការស្តាប់អតិថិជន
ការរក្សាអតិថិជន
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
ការតាំងចិត្តរបស់ខ្ញុំ |
---|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
ខ. ខ្ញុំនឹងដកបទពិសោធន៍ជាមួយមធ្យោបាយថ្មីៗដើម្បីទាក់ទង និងស្តាប់អតិថិជនរបស់ខ្ញុំ ហើយរាយការណ៍អំពីបទពិសោធន៍របស់ខ្ញុំនាសប្តាហ៍បន្ទាប់ ។ |
គ. ខ្ញុំនឹងបំពេញផ្នែក « រក្សា » នៅខាងក្រោម « តើខ្ញុំនឹងស្វែងរក ហើយរក្សាអតិថិជនរបស់ខ្ញុំយ៉ាងដូចម្ដេច ? » នៅក្នុងសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ។ |
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
សូមចងចាំថា សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍នូវចំនួនថ្ងៃដែលអ្នកបាននិយាយជាមួយអតិថិជន, បានកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក និងបានលក់ ( សូមមើលតារាង « ការវាយតម្លៃកិច្ចខិតខំរបស់ខ្ញុំ » នៅផ្នែកចាប់ផ្តើមនៃសៀវភៅនេះ ) ។
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
អធិស្ឋានបិទ ។