ភាពខ្លួនទីពឹងខ្លួន
២ ៖ រាយការណ៍


« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ រាយការណ៍ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ដោះ​ស្រាយ​តម្រូវការ​របស់​អតិថិជន​ដែល​ពុំ​បាន​បំពេញ ៖ រាយការណ៍ »

រាយការណ៍

ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

អធិស្ឋាន​បើក ។

ការ​តាំងចិត្ត​ពី​សប្តាហ៍​មុន

ក. រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ។

ខ. ចូលរួម​នៅក្នុង​ការប្រកួត​ប្រដាប់​ខ្ទាស់​ក្រដាស​រាយការណ៍​អំពី​បទពិសោធន៍​របស់​ខ្ញុំ​នា​សប្តាហ៍​បន្ទាប់ ។

គ. ចាប់ផ្តើម​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​អាជីវកម្ម​របស់​ខ្ញុំ​រៀងរាល់​ថ្ងៃ ហើយ​យក​វា​មក​ការប្រជុំ​បន្ទាប់​របស់​យើង ។

ឃ. ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត​នានា ។

ង. ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ជាមួយ​ដៃគូ​សកម្មភាព ( ៥ នាទី )

ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ខាង​ដើម​សៀវភៅ​សិក្សា​នេះ ។ បន្ទាប់​មក ចែកចាយ​ការវាយតម្លៃ​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក ហើយ​ពិភាក្សាជាមួយ​គាត់​អំពី​សំណួរ​ដូចតទៅ​នេះ ។ សូម​កត់ចំណាំ​ថា « លក់ » និង « កត់ត្រា​ព័ត៌មាន​លម្អិត​អំពី​ហិរញ្ញវត្ថុ » គឺ​ជា​ជំនាញ​មួយ​ដែល​យើង​នឹង​ចាប់ផ្តើម​អនុវត្ត បន្ទាប់​ពី​ជំពូក​ក្រោយៗ ។

ពិភាក្សា ៖

តើ​អ្នក​បាន​មាន​ឧបសគ្គ​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្ត​របស់អ្នក​នា​សប្តាហ៍​នេះ ?

តារាង​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ

ជំហាន​ទី ២ ៖ រាយការណ៍​ដល់​ក្រុម ( ៨ នាទី )

បន្ទាប់​ពី​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​អ្នករួច សូម​ត្រឡប់​មក​រួម​គ្នា​ជា​ក្រុម​វិញ ហើយ​រាយការណ៍​អំពី​លទ្ធផល​របស់​អ្នក ។ សូម​ធ្វើការ​ក្នុង​ក្រុម ហើយ​ម្នាក់ៗ​ថ្លែង​ថា តើ​អ្នក​បានដាក់​ខ្លួន​អ្នក​នូវ​ពណ៌​ក្រហម ពណ៌លឿង ឬ​ពណ៌​បៃតង​សម្រាប់​ការតាំងចិត្ត​នីមួយៗ​កាល​ពី​សប្តាហ៍​មុន ។ ក៏​សូម​ថ្លែង​អំពី​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​អនុវត្ត​នូវ​ជំនាញ​អាជីវកម្ម​គន្លឹះ​នីមួយៗ នៅពេល​បាន​រាយការណ៍​នៅលើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » ។

ជំហាន​ទី ៣ ៖ ចែកចាយ​បទពិសោធន៍​របស់​អ្នក ( ១០ នាទី )

ឥឡូវ​នេះ សូម​ចែកចាយ​ជា​ក្រុម​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការ​ខិតខំ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​អំឡុង​សប្ដាហ៍​នេះ ។

ពិភាក្សា ៖

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្តរបស់អ្នក​ស្ដីពី « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ការប្រកួត​ប្រដាប់​ខ្ទាស់​ក្រដាស ? តើ​អ្នក​បាន​រៀន​មេរៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​នេះ ?

  • តើ​ការធ្វើការ​ជាមួយ​ដៃគូ​សកម្មភាព​ជួយ​អ្នក​យ៉ាង​ដូចម្តេច ?

ជំហាន​ទី ៤ ៖ ជ្រើស​រើស​ដៃ​គូ​សកម្មភាព (២ នាទី )

ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ម្នាក់​ចេញ​ពី​ក្រុម​សម្រាប់​សប្ដាហ៍​ក្រោយ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែន​ជា​សមាជិក​គ្រួសារ​ទេ ។

ចំណាយ​ពេល​បីបួន​នាទី​ឥឡូវ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​របស់​អ្នក ។ ណែនាំ​ខ្លួន​ឯង ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ទាក់​ទង​គ្នា​ពេញ​មួយ​សប្ដាហ៍ ។

ឈ្មោះ​ដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​អំពី​របៀប និង​ពេលវេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​នៅក្នុង​សប្តាហ៍​នេះ ។

កាល​វិភាគ​ទំនាក់ទំនង​ប្រចាំ​សប្តាហ៍